(ខេត្តកំពង់ធំ)៖ល្បីយូហើយ ឈ្មួញឈើជើងខ្លាំងពីរនាក់ប្ដីនិងប្រពន្ធប្រចាំខេត្តកំពង់ធំ ឈ្មោះរ៉យៗនិងប្រពន្ធឈ្មោះចែអូន កក្រើកអស់សមត្ថកិច្ចនិងប្រជាពលរដ្ឋរិះគន់ថាអាងខ្សែនិងអ្នកមានអំណាចនៅពីក្រោយខ្នង រកស៊ីផ្ដាច់មុខក្នុងខេត្តកំពង់ធំ ។
តើពួកគេកាប់ឈើចេញមកពីប្រភពណា? យោងតាមសេចក្ដីរាយការណ៍ក្នុងខេត្តកំពង់ធំ បានឲ្យដឹងថា÷សមត្ថកិច្ចមិនហ៊ានបង្ក្រាបទេ ពីព្រោះចែអូន និងប្ដីរបស់គាត់ រ៉យៗ ពូកែទំនាក់ទំនងបង់លុយដាក់ខែអោយសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន រួចរាល់អស់ហើយផងដែរ។
មិនតែប៉ុណ្ណោះពួកគេអាចដេញថ្លៃរកស៊ីជំនួញឈើបានយ៉ាងរលូនក្នុងខេត្តកំពង់ធំ ! និងមានប្រភពទម្លាយចេញមកថាមានបុគ្គុលជាសមត្ថកិច្ចមួយចំនួនតូចកំពុងត្រូវប៉ាន់ស្ងាត់ៗ តាមរយ:ការបើកភ្លើងខៀវឲ្យឈ្មួញ ឈ្មោះ រ៉យៗនិងប្រពន្ធឈ្មោះចែអូន នាំឈើខុសច្បាប់ចូលមកស្តុរលក់ទូទាំងក្នុងខេត្តកំពង់ធំ ខណ:គេអះអាងថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់និងបិយប៉េសេ នៅទូទាំងប្រទេស អស់រយៈកាល២ ឆ្នាំកន្លងមកហើយ! ប៉ុន្តែសកម្មភាពដឹកជញ្ជូន ឈើអត់ច្បាប់ក្លាយជាទម្លាប់ និងប្រពៃណីរបស់មន្រី្តរដ្ឋបាលព្រៃឈើនិងសត្ថកិច្ចមួយចំនួនតូច អង្គុយចាំយកលុយដាក់ខែ នឹងយកលុយក្បាលឡាន ពីក្រុមឈ្មួញរូបនេះ។
-តើមូលហេតុអ្វី? បានជាមានឈើខុសច្បាប់ដាក់លក់នៅតាមដេប៉ូឈើនៅក្នុងទូទាំងខេត្តកំពង់ធំ ? បែរជាគ្មានអ្នកទប់ស្កាត់និងបង្ក្រាប!
ប្រភពខាងលើបន្តថា មិនមានការផ្គត់ផ្គង់ឈើស្របច្បាប់ ពីព្រៃសម្បទាននោះទេ! មូលហេតុអ្វីបានជាគេអាចដេញថ្លៃរកស៊ីជំនួញឈើបានយ៉ាងរលូនក្នុងខេត្តកំពង់ធំ៕
ពត៌មានលំអិតយើងខ្ញុំនឹងចុះផ្សាយនៅពេលក្រោយ…