ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

សន្និសិទ្ឋសាព៍ត័មាន ស្តីពីវឌ្ឍនភាពការងារចុះសម្របសម្រួលនឹងទប់ស្កាត់ការចូលកាន់កាប់យកដីរដ្ឋដែលបានចុះបញ្ជីរួច ក្នុងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន សីលាដាមុិច ខូអិលធីឌី ស្ថិតនៅក្នុងឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ..

សន្និសិទ្ឋសាព៍ត័មាន ស្តីពីវឌ្ឍនភាពការងារចុះសម្របសម្រួលនឹងទប់ស្កាត់ការចូលកាន់កាប់យកដីរដ្ឋដែលបានចុះបញ្ជីរួច ក្នុងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន សីលាដាមុិច ខូអិលធីឌី ស្ថិតនៅក្នុងឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ..

ខេត្តព្រះវិហារ ÷នៅថ្ងៃទី ១៩ ខែ មករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះវិហារបានធ្វើសន្និសិទ្ឋសាព៍ត័មាន ស្តីពី

វឌ្ឍនភាពការងារចុះសម្របសម្រួលនឹងទប់ស្កាត់ការចូលកាន់កាប់យកដីរដ្ឋដែលបានចុះបញ្ជីរួចក្នុងដីសម្បទានសេដ្ឋកិច្ច ក្រុមហ៊ុន សីលាដាមុិច ខូអិលធីឌី ក្នុងឱកាសនោះដែរក្រោមអធឹបតីភាពឯកឧត្តម ណុប វុទ្ឋី អភិបាលរងខេត្ត និងឯកឧត្តម ប៉ា រ៉ានីនអភិបាលរងខេត្ត នឹងលោក អុិត ភូម្រា អនុប្រធាននាយកដ្ឋាននិតិកម្មនឹង លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហា ធ្វើការអនុវត្តច្បាប់ដើម្បីផ្សព្វផ្សាយព៍ត័មានអោយបានទូលំទូលាយយល់ដឹងដល់សាធារណៈជននឹងប្រជាជននៅក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ឲ្យបានជ្រាបជាព័ត៌មានផងដែរ។

ដោយឡែកនៅក្នុងពិធីសន្និសិទ្ឋសាព៍ត័មាន ស្តីពីវឌ្ឍនភាពការងារចុះសម្របសម្រួលនឹងទប់ស្កាត់ការចូលកាន់កាប់យកដីរដ្ឋដែលបានចុះបញ្ជីរួច ក្នុងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន សីលាដាមុិច ខូអិលធីឌី ស្ថិតនៅក្នុងឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ ថ្នាក់ដឹកនាំបានមានប្រសាសន៍ផ្ដាំផ្ញើរទៅកាន់ចំពោះអ្នកពាក់ពន្ឋ័ចូលកាន់កាប់ដីរបស់ក្រុមហ៊ុនសីលាដាមុិច ខូអិលធីឌីយកធ្វើជាកម្មសិទ្ធផ្ទល់ខ្លួនដោយខុសច្បាប់ ក្នុងឱកាសនោះលោកបានបន្តទៀតថា ក្រុមការងារ បានពន្យល់ មុននឹងចុះបញ្ជីដីរដ្ឋនៅក្នុងឆ្នាំ ២០១២ តាមបទបញ្ជា ០១ ប.ប.បានកាត់ជ្វាល ផលប៉ះពាល់ដែលបងប្អូនអាស្រ័យផលជាក់ស្ដែងនៅទីនោះ នៅក្នុង ឆ្នាំ ២០១៦ បន្តរហូតដល់ឆ្នាំ ២០១៧ ក្រុមការងារបានចុះបន្តកាត់ជ្វាល ផលប៉ះពាល់ដែលបងប្អូនអាស្រ័យផលជាក់ស្ដែងបន្ថែមទៀត ដែលដីរដ្ឋមានទំហំ ៩០០០.ប្រាំបួនពាន់ហិកតា ទើបនៅសល់តែ ៦៣៧៨.៤៦ហិកតា គឺអស់ជាង២ហិកតាទៅហើយក្នុងឱកាសនោះ ក្រុមការងារបានពន្យល់ហេតុផលបន្ថែមជូនបងប្អូនប្រជាពលរដ្ឋនៅទីនោះផងដែរ  ក៏ប៉ុន្តែការរំលោភបំពានយកដីក្រុមហ៊ុនធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះគឺមិនអន់ថយនោះឡើយ ទើបថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ៣០២១មានការចុះអនុវត្តលើចំណុចដីរដ្ឋខាងលើ បានឃាត់ខ្លួនមេខ្លោងមួយរូប ឈ្មោះ ស្រីប៉ូឡូ បានរំលោភបំពានយកដីក្រុមហ៊ុនធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលនៅក្នុងភូមិឃុំខាងលើ ទៅស្ថាប័នតុលាការខេត្តព្រះវិហារដោយអនុវត្តតាមនីតិវិធីផងដែរ។

លុះនៅថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២១ រដ្ឋបាលស្រុកគូលែនបានចេញសេចក្តីជូនដំណឹងមានលេខ០៣៤/២១ស.ជ.ណ.ធ្វើការផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើការរំលោភបំពានយកដីនៅចំណុចទីតាំងខាងលើឲ្យយល់ដឹងនិងធ្វើការចាកចេញពីរបរិវេណប៉ះពាល់ខាងលើនោះ ដោយពុំឃើញបងប្អូនប្រជាពលរដ្ឋដែលនៅទីតាំងខាងលើពុំយល់ដឹងពីការផ្សព្វផ្សាយជូនដំណឹងរបស់រដ្ឋបាលស្រុកគូលែនហើយក៌មិនបានចាកចេញនោះឡើយ ទើបនៅថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០២២ ចុះអនុវត្តលើចំណុចដីរដ្ឋខាងលើដ៌ដែលម្តងទៀត ទោះមានការពន្យល់ណែនាំជាច្រើនលើកច្រើនសារយ៉ាងណាក៌ដោយ ក៌មហិច្ឆតារបស់ពលរដ្ឋមួយចំនួនតូចខាងលើនោះ បានក្លាយជាដំបៅមហារីកទៅហើយ។

ក្នុងឱកាសសន្និសិទ្ឋសាព៍ត័មាន ស្តីពីវឌ្ឍនភាពការងារចុះសម្របសម្រួលនឹងទប់ស្កាត់ការចូលកាន់កាប់យកដីរដ្ឋដែលបានចុះបញ្ជីរួច ក្នុងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន សីលាដាមុិច ខូអិលធីឌី ស្ថិតនៅក្នុងឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារ លោកបានផ្ដាំផ្ញើរតាមរយៈបងប្អូនអ្នកសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបានយល់បានដឹងពីការអនុវត្តច្បាប់ ដើម្បីជៀសវាងកើតមានឡើងពីសំណាក់មេខ្លោង បំផុសបំផុលបង្កើតបញ្ហាផ្សេង មួយវិញទៀតថ្នាក់នាំលោកបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចខាងលើ សូមឲ្យរួមគ្នាពន្លត់ភ្លើងកុំនាំគ្នាបក់ផ្សែងបន្តទៀត៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!