ខេត្តព្រះវិហារ÷ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរះភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងដោយមានការណែនាំចង្អុលបង្ហាញជាប្រចាំ ពី សំណាកឯកឧត្តមឧត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងសម្របសម្រួលរបស់លោកព្រះរាជអាជ្ញារងលោក ស្រេង វុទ្ធា នៅ វេលាម៉ោងប្រមាណជា១៨ នឹង០០នាទី នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ កម្លាំងកងរាជអាវុធហត្ថស្រុក ជ័យសែន ចំនួន៦នាក់ ដែលដឹកនាំដោយលោកវរៈសេនីយ៏ត្រី សុង រ៉ុង មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋាន ស្រុកជ័យសែន បានចុះល្បាតប្រទះឃើញរថយន្តម៉ាក់ម៉ាស្តាចំនួន១គ្រឿង ពណ៏ស ពាក់ស្លាកលេខស្ទឹងត្រែង 2A.5558/ ចតទុកចូលនៅត្រង់ចំនុចមុខសាលាវិទ្យាល័យជ័យសែន ដែលស្ថិតនៅក្នុងភូមិស្អាង ឃុំស្អាង ស្រុកជ័យ សែន ខេត្តព្រះវិហារ ដោយមានកាសង្ស័យភ្លាមនោះកម្លាំងកងរាជអាវុធហត្ថស្រុក ក៏បានរាយការណ៏ជូន ឯកឧត្តមឧត្តសេនីត្រី កង សៅ គុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នូវក្រោយទទួលបានបទ បញ្ជាពីសំណាក់ឯកឧត្តមមេបញ្ជាការ ក៏ដូចជាឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រះវិហារនឹងក្រោមកិច្ចសម្របសម្រួលដោយផ្ទាល់ អំពីសំណាក់លោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមអយ្យ ការសាលាដំបូងខេត្តព្រះវិហារផងនោះ កម្លាំងកងរាជអាវុធហត្ថស្រុកជ័យសែន ក៏បានធ្វើកាបើកគូទរថយន្ត ខាងលើដើម្បីត្រួតពិនិត្យ នៅក្រោយពិនិត្យទៅលើរថយន្តខាងលើ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថបានរក ឃើញម្សៅក្រាមពណ៏សថ្លា ដែលក្រុមឧក្រិដ្ឋជន គេវិចក្នុងកញ្ចប់ពណ៏លឿង ផ្ទុកនៅក្នុងរថយន្តខាងលើពេញ ប្រៀបតែម្តង។
បើតាមការបញ្ជាក់ពីឯកឧត្តមមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានឲ្យអង្គភាពសារព៌ត៌មានដឹងនូវតាមប្រពន្ធ័សង្គមតេលេក្រាម នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅមុនម៉ោង ផ្សាយនេះថា ក្រោយពិនិត្យនឹងសម្របសម្រួលរបស់លោកព្រះរាជអាជ្ញារងរួចកម្លាំងរបស់លោកក៏បានបញ្ជូន វត្ថុតាងខាងលើមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីធ្វើកាត្រួតពិនិត្យវត្ថុតាំងជាក់ស្តែង។
ឯកឧត្តមបន្តទៀតថា វត្ថុតាងជាក់ស្តែងគឺមានចំនួន៣៣ការ៉ុង ស្មើរនឹង១០២០កញ្ចប់ ក្នុង១កញ្ចប់ស្មើរនឹង ១០០០ក្រាម នឹងរថយន្តម៉ាកម៉ាស្តាចំនួន១គ្រឿងផងដែរ។ រីឯជនសង្ស័យទំនងជាបែកការទើបដាក់មេប្រូចរត់ គេចខ្លួនបាត់ស្រមោលតែម្តង។ ទោះយ៉ាងណាក្តីឯកឧត្តមមេបញ្ជាការថា នេះជាជំហានទី១ ហើយករណីបន្ត ឯកឧត្តមនឹងបន្តស្រាវជ្រាវស្វែងរកក្រុមជនសង្ស័យ ដែលឧក្រិដ្ឋកម្មគ្រឿងញៀនខាងលើ ដើម្បីយកមកផ្តន្ទា ទោសទៅតាមផ្លូវច្បាប់ជាធរមាន ៕