ខេត្តព្រះវិហារ÷ គ្រឿងញៀនដែលពួកក្រុមឩក្រិដ្ឋជនគ្រឿងញៀនអស់លាក់ប្លុងចោលនៅក្នុងរថយន្តម៉ាក ម៉ាស្តា១គ្រឿងនៅឯស្រុកជ័យសែនហើយត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានស្រុកជ័យសែនល្បាតហើយប្រទះឃើញនៅក្នុងរថយន្តកាលពីវេលាម៉ោងប្រមាណជា១៨នឹង០០នាទីល្ងាចនាថ្ងៃទី២០ខែមករាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះក្រោយមានកាសម្របសម្រួលរបស់លោកស្រេង វុទ្ធាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយនឹងកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តដឹកជញ្ជូនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារដើម្បីធ្វើការត្រួតពិនិត្យទៅតាមនិតិវិធីមុខជំនាញរបស់មន្ត្រីកងរាជអាវុធហត្ថរួចរាល់ហើយ នៅវេលាម៉ោង១១នឹង35នាទីព្រឹក នាថ្ងៃទី២៣ខែមករាឆ្នាំ២០២៤នេះកម្លាំងកងរាជអាវុធហត្ថខេត្តចំនួន១៥នាក់រថយន្តចំនួន៣គ្រឿងបូកនឹងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន៦នាក់នឹងរួមនឹងរថយន្ត៣គ្រឿងផងគឺបានបញ្ជូនវត្ថុតាំងដែលជាគ្រឿងញៀនទាំងនោះរួមនឹងជនសង្ស័យចំនួន២នាក់ផងដែរទៅកាន់សាលាដំបូងខេត្តព្រះវិហារ។
ឯកឩត្តម ឩត្តមសេនីយ៍ត្រីកង សៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបានបញ្ជាក់ប្រាប់មកអង្គភាពទូរទស្សន៏កែវភ្នែកអាយធីវីអនឡាញនូវតាមប្រពន្ធ័សង្គមតេលេក្រាមនាព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០២៤នៅមុនម៉ោងផ្សាយនេះថាវត្ថុតាំងដែលកម្លាំងសមត្ថកិច្ចរបស់ឯកឩត្តម ធ្វើកាបញ្ជូននឹងប្រគល់ជូនទៅកាន់ស្ថាប័នអយ្យការសាលាដំបូងខេត្តព្រះវិហារនាខណះពេលនោះ រួមមានគ្រឿងញៀនម្សៅថ្លាម៉ាទឹកកកចំនួន២៥ធុងស្មើរនឹងចំនួន១,០៨២.៥គ.ក.នេះជាទងន់បូករួមនឹងសម្ភារះវិចខ្ខប់ផង រីឯទំងន់គ្រឿងញៀនសុទ្ធគឺមានចំនួន១,០២១.២គ.ក.នឹងជនសង្ស័យដែលជាប់ពាក់ពន្ធ័ចំនួន២នាក់រួមនឹងសម្ភារះមួយចំនួនទៀត។
ជាមួយគ្នានោះដែរឯកឩត្តមមេបញ្ជាការបានបញ្ជាក់បន្ថែមទៀតថានៅក្នុងករណីមួយនេះបច្ចុប្បន្នកម្លាំងសមត្ថកិច្ចរបស់ឯកឩត្តមកំពុងសហការណ៏ជាមួយនឹងកម្លាំងសមត្ថកិច្ចជំនាញគ្រប់ស្ថាប័នដើម្បីបន្តស្វែងរកចាប់ខ្លួនមេខ្លោងនឹងបក្ខពួកដែលជាប់ពាក់ពន្ធ័យកមកផ្តន្ទាទោសឲ្យខានតែបាន។ឯកឩត្តមថាបើជីកស្មៅគឺត្រូវជីកទាំងឬសតែម្តង ពីព្រោះគ្រឿងញៀននេះហើយដែលធ្វើឲ្យគ្រោះថ្នាក់ដល់សង្គមជាតិទាំងមូល។
បន្ថែមពីនោះឯកឩត្តមមេបញ្ជាការក៏សូមធ្វើការអំពាវនាវហើយអំពាវនាវទៀតទៅដល់ស្រទាប់យុវវ័យទាំងឡាយទាំងពួងសូមមេត្តានៅឲ្យឆ្ងាយពីគ្រឿងញៀនហើយត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន ព្រោះគ្រឿងញៀននេះវាអាចបំផ្លាញអនាគត់ខ្លួនឯងនឹងក្រុមគ្រួសារខ្លួនឯងជាពិសេសសង្គមជាតិទាំងមូលតែម្តង។