ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

ដីអូរជាប់ប៉ុស្តិ៍ វរៈ៩១១ព្រំប្រទល់កម្ពុជា-ថៃ កំពុងចាក់អាចម៍ដីលុបពីបុគ្គលដែលមានមហិច្ឆតា នឹងសាងសង់សំណង់រឹង អាជ្ញាធរនិងជំនាញពាក់ព័ន្ធ ហាក់គ្មានវិធានការទប់ស្កាត់សោះ..

ដីអូរជាប់ប៉ុស្តិ៍ វរៈ៩១១ព្រំប្រទល់កម្ពុជា-ថៃ កំពុងចាក់អាចម៍ដីលុបពីបុគ្គលដែលមានមហិច្ឆតា នឹងសាងសង់សំណង់រឹង អាជ្ញាធរនិងជំនាញពាក់ព័ន្ធ ហាក់គ្មានវិធានការទប់ស្កាត់សោះ..

ខេត្តបន្ទាយមានជ័យ៖ ដីអូរដែលនៅជាប់ប៉ុស្តិ៍ វរ៩១១ ព្រំប្រទល់កម្ពុជា-ថៃ ត្រូវបានអ្នកមានលុយមានអំណាចម្នាក់ កំពុងចាក់ដីលុបនឹងបុកគ្រឹះសាងសង់សំណង់រឹងមាំ យកធ្វើជាកម្មសិទ្ធសង្ស័យគ្មានច្បាប់ទម្លាប់ អាជ្ញាធរ និងជំនាញពាក់ព័ន្ធហាក់គ្មានឆន្ទៈ និងគ្មានវិធានការដើម្បីទប់ស្កាត់សោះឡើយ បើបណ្តែតបណ្តោយតទៅទៀតច្បាស់ជាដីអូរទាំងនោះក្លាយជាដីឯកជនជាក់ជាមិនខានឡើយ។

កន្លងមកសម្តេចប្រមុខថ្នាក់ដឹកនាំធ្លាប់មានប្រសាសន៍ថា ព្រែក អូរ បឹង ស្ទឹង ទន្លេរ សមុទ្រ ជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋមិនអាចមានបុគ្គលណាម្នាក់កាន់កាប់សាងសង់ ឬអាស្រ័យផលបានឡើយ។

ប៉ុន្តែបច្ចុប្បន្នគេបានសង្កេតឃើញ មានករណីចាក់ដីលុបអូរនឹងបុកគ្រឹះសាងសង់សំណង់រឹងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនពីមហិច្ចតាអ្នកមានលុយមានអំណាច ក្បែរប៉ុស្តិ៍ការពារព្រំដែនគោក វរៈ៩១១ សង្ស័យគ្មានច្បាប់អនុញ្ញាត បានធ្វើឲ្យមហាជនចាប់អារម្មណ៍ ទៅលើស្ថាប័នពាក់ព័ន្ធ ដែលមិនមានការទប់ស្កាត់ទាល់តែសោះ។

ជាក់ស្តែងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ អង្គភាពសារព័ត៌មានយើងបានទទួលប្រភពព័ត៌មានពីប្រជាពលរដ្ឋក៏ដូចជាមន្ត្រី មិនបានលាភសក្ការៈដូចគេ បានផ្ដល់ព័ត៌មានមកអង្គភាពយើងក្រោយពីទទួលបានព័ត៌មានមួយនេះអង្គភាពសារព័ត៌មានយើងបានចុះទៅដល់ចំណុចដីអូរដែលនៅជាប់ព្រុំប្រទល់កម្ពុជា-ថៃ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងរងនូវការចាក់ដីលុបអូរ នឹងបុកគ្រឹះសាងសង់សំណង់រឹងមាំពីមហិច្ចតាបុគ្គលអ្នកមានលុយនិងមានឥទ្ធិពលដែលគេសង្ស័យថាមានការឃុបឃិតគ្នា ប្រសិនបើអាជ្ញាមូលដ្ឋាន ជំនាញស្ថាប័នពាក់ព័ន្ធនានា មិនមានវិធានការទប់ស្កាត់ទេច្បាស់ជាដីអូរ ដែលជាសម្បត្តិរបស់រដ្ឋនឹងក្លាយទៅជាដីឯកជនជាក់ជាមិនខានឡើយ។

ជុំវិញការចាក់ដីលុបអូរជាប់ព្រំដែននេះដែលលោក វ៉ាជឹន ណារេត ចៅសង្កាត់អូរជ្រៅ បានឲ្យដឹងថា ការចាក់ដីនៅជាប់មាត់អូរមានច្បាប់មកពីណា ចាំលោកឲ្យកម្លាំងចុះទៅមើល។

ដោយឡែកលោក គាត ហុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា ចាំលោកឲ្យមន្ត្រីជំនាញរបស់លោកផ្នែកសំណង់ចុះទៅពិនិត្យមើល ក្រោយពីលោកឆ្លើយរួចក៏ប្លុកតេឡេក្រាមអ្នកសារព័ត៌មានចោល។

ចំណែកលោក ងោម៉េង ជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យអ្នកសារព័ត៌មានយើងបានទំនាក់ទំនងផ្ញើសារសួរតាមប្រព័ន្ធតេឡេក្រាម លោកចូលមើលតែមិនបានឆ្លើយតប។

ប្រជាពលរដ្ឋ សង្ឃឹមយ៉ាងម៉ុតមាំថា ក្រោយពីសារព័ត៌មានផ្សព្វផ្សាយហើយ អស់លោកអាជ្ញាធរនិងជំនាញពាក់ព័ន្ធ និងមានឆន្ទៈទប់ស្កាត់ការចាក់ដីរំលោភយកដីអូរព្រំដែនកម្ពុជា-ថៃនេះផងដែរ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!