ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

នេះបានហៅថា ត្រីងៀត ឆ្លៀតពងមែន ស្ងាត់ៗដីដែលត្រូវដកហូតជាសម្បត្តិរដ្ឋ ត្រូវបានឃុបឃិតគ្នាលក់ចែកលុយគ្នាចាយ ហើយនាំគ្នាសម្ងំឈឹង…

នេះបានហៅថា ត្រីងៀត ឆ្លៀតពងមែន ស្ងាត់ៗដីដែលត្រូវដកហូតជាសម្បត្តិរដ្ឋ ត្រូវបានឃុបឃិតគ្នាលក់ចែកលុយគ្នាចាយ ហើយនាំគ្នាសម្ងំឈឹង…

 

ខេត្តកំពង់ស្ពឺ÷ដោយសារតែអំណាចទឹកលុយអាចធ្វើឲ្យមនុស្សយើងខ្លះប្ដូរពីមនុស្សស្មោះត្រង់ប្រែក្លាយទៅជាមនុស្សក្បត់ឧត្តមគតិខ្លួនឯង ហ៊ានបំពានទៅនឹងផ្លូវច្បាប់ក៏មានដែរ ពោលគឺផ្ដើមចេញពីសេចក្តីលោភលន់និងផលប្រយោជន៍តែប៉ុណ្ណោះ ដូចជាដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ រាប់រយហិកតា ត្រូវបានក្រុមជនខិលខូចដាក់គ្រឿងចក្រជីកកាយ ភ្ជួររាល់ ឈូសឆាយ រុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងលក់បន្តទៅឱ្យអ្នកមានលុយមានអំណាចថែមទៀតផងនោះ  ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា: ទាល់តែមានការឃុបឃិតគ្នាជាប្រព័ន្ធហើយ ទើបក្រុម ឈ្មួញខិលខូច អាចដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋ គ្មានច្បាប់អនុញ្ញាតយកធ្វើជាកម្មសិទ្ធិជាច្រើនហិកតា និងលក់បន្តទៅឲ្យអ្នកមានលុយមានអំណាចម្នាក់នៅក្នុងស្រុកឱរ៉ាល់ខ្ទង់លានដុល្លារ ដោយគ្មានខ្លាចញញើតច្បាប់អ្វីបន្តិចសោះ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុង ឃុំតាសាល នឹងឃុំត្រពាំងជោ  នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានឲ្យដឹងទៀតថា:  ក្រុមជនខិលខូចដែលដាក់គ្រឿងចក្រជីកកាយ ភ្ជួររាល់ ឈូសឆាយ រុករានទន្ទ្រានដីព្រៃយកធ្វើជាសម្បត្តិផ្ទាល់ខ្លួននៅចំណុចជើងភ្នំប្រាក់ ស្ថិតនៅក្នុងភូមិថ្មី(សូរិយា) ឃុំតាសាល ព្រំប្រទល់ជាមួយភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ដោយគេស្គាល់ច្បាស់ថាឈ្មោះ(តាប៉ាង)អាយុប្រហែល៦០ឆ្នាំ បានធ្វើសកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋទាំងយប់ទាំងថ្ងៃ ហើយយកលេសថាដាំដំឡូង ប្រជាពលរដ្ឋបានដាក់ការសង្ស័យ មានការបើកភ្លើងខៀវពី មន្ត្រីមូលដ្ឋាន មេភូមិសំរោង និងមន្រ្តីបរិស្ថាន ព្រមទាំងអាជ្ញាធរស្រុកឱរ៉ាល់ មិនអាចឆ្លើយយករួចខ្លួនបានឡើយ ដោយហេតុថា: ត្រឹមតែរយៈពេលខ្លីសោះ ដីព្រៃរបស់រដ្ឋដែលការពារដោយព្រះរាជក្រឹត្យ ជាច្រើនរយហិកតា នៅចំណុចទីតាំងខាងលើ ត្រូវបានឈ្មួញ នឹងអ្នកមានលុយមានអំណាច អាចដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិបានយ៉ាងរលូន ខណៈអាជ្ញាធរមាន សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធហាក់ធ្វើមិនដឹងមិនឮ និងគ្មានឆន្ទៈក្នុងការទប់ស្កាត់ សង្ស័យតែបានលាភសក្ការហើយមើលទៅ។

គួរបញ្ជាក់ថា កាលពីរថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លោក ឱម៉ាក់ ធារី អតីតប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានចាត់ក្រុមការងារមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក ជា ទិត្ អនុប្រធានមន្ទីរបរិស្ថានខេត្តទទួលបន្ទុកសហគមន៍អភិវឌ្ឍន៍មូលដ្ឋានដោយមានការចូលរួមពីការិយាល័យសហគមន៍អភិវឌ្ឍន៍មូលដ្ឋាន ការិយាល័យ ដែនជម្រកសត្វព្រៃ និងអ្នកសារព័ត៌មានដែលបានចុះផ្សាយ បានចុះពិនិត្យជាក់ស្តែងលើករណីលបលួចធ្វើ សកម្មភាពកាប់គាស់ រុករានដីព្រៃ និងឈូសឆាយដីរបស់រដ្ឋចំនួន ១ទីតាំង ដើម្បីយកដីធ្វើជាកម្មសិទ្ធិក្នុងតំបន់ ការពារធម្មជាតិដោយគ្មានការអនុញ្ញាត លើផ្ទៃដីទំហំ ១២៧.៨៣ហិកតា នៅចំណុចប៉ុយរ៉ុយ ត្រង់និយាមកា(386387-1304048) ស្ថិតក្នុងភូមិសាស្រ្តភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ខណៈពេលក្រុម ការងារចុះពិនិត្យទីតាំងជនដែលបានប្រព្រឹត្តបទល្មើសពុំបាននូវទីតាំងកើតហេតុនោះទេ។ ដោយពិនិត្យឃើញថា ការលួចកាប់ គាស់ រុករាន ទន្ទ្រាន និងឈូសឆាយដីព្រៃរបស់រដ្ឋលើសប័ណ្ណបប០១ នេះផ្ទុយពីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ មន្ត្រីមានសមត្ថកិច្ចបានធ្វើកំណត់ហេតុដកហូតរួមមាន៖ -ដីព្រៃរុករានទំហំ ១២៧.៨៣ហិកតា។

ចំពោះដីព្រៃរុករានទំហំ ១២៧.៨៣ហិកតា ខាងលើ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺនឹងដាក់សំណើ សុំទៅរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីចេញដីកាដកហូតដីជាសម្បត្តិរដ្ឋវិញ។ដោយឡែកទីតាំងដីព្រៃរុករាននោះការិយាល័យដែនជម្រកសត្វព្រៃនឹងចេញសេចក្តីប្រកាសជូនដំណឹងដោយទុករយៈពេល ៣០ (សាមសិប)ថ្ងៃដល់ម្ចាស់ទីតាំងដែលបានប្រព្រឹត្ត ឲ្យចូលខ្លួនមកបំភ្លឺនៅការិយាល័យដែនជម្រកសត្វព្រៃ ដោយភ្ជាប់មកជាមួយ ឯកសារពាក់ព័ន្ធនានា។

ដោយយោងតាមកំណត់ហេតុ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានធ្វើលិខិត លេខ ២៩៧ ប.ស្ត/កស្ត ចុះថ្ថៃទី០៩ ខែឧសភា ឆ្នាំ២០២៣ គោរពជូន ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ស្នើសុំអនុញ្ញាតជាគោលការណ៏ ដើម្បីចេញដីកាប្រកាសបដិសេធ និងដកហូតដីព្រៃ ឈើទំហំ ១២៧,៨៣ហិកតា ដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានដីព្រៃដើម្បីយក ដីធ្វើជាកម្មសិទ្ធិ ដោយគ្មានការអនុញ្ញាត ស្ថិតនៅចំណុចប៉ុយវ័យ ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ ដើម្បីគ្រប់គ្រងដីរដ្ឋឱ្យមាននិរន្តរភាព មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ សូមអនុញ្ញាតគោរពស្នើសុំ ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត មេត្តាចេញដីកាប្រកាស បដិសេធ និងដកហូតទីតាំងដីព្រៃឈើ ខាងលើមករក្សាទុកជាសម្បត្តិរដ្ឋសម្រាប់ស្តាព្រៃឈើឡើងវិញ តែរហូតមកដល់ពេលនេះឈ្មោះ(តា ប៉ាង) បានឲ្យដឹងថាមិនទាន់ឃើញមានមន្ត្រីជំនាញចុះមកឬមានដីកាណាមួយសម្រាប់ដកហូតដីនៅត្រង់ចំណុចខាងលើនោះទេ តើការស្នើសុំដីកាប្រកាស បដិសេធ ដកហូតដីនៅចំណុចខាងលើរបស់មន្ទីរបរិស្ថានខេត្ត យកមករក្សាទុកជាសម្បត្តិរដ្ឋសម្រាប់ស្តាព្រៃឈើឡើងវិញមានការាំងស្ទះមកពីអ្វី.?

ប្រជាពលរដ្ឋមួយរូបលើកឡើងក្នុងលក្ខណមិនបញ្ចេញឈ្មោះថា ដីរបស់ឈ្មោះ (តាប៉ាង) នៅចំណុចជើងភ្នំប្រាក់នោះ ត្រូវបានរៀបចំលក់ទៅឱ្យអ្នកមានលុយមានអំណាចម្នាក់នៅក្នុងស្រុកឱរ៉ាល់ ដែលមានទំហំជាង៣០០ហិកតា ហើយដីនោះ មានប្លង់រឹងប្រហែក១០ទៅ១១ហិកតាតែប៉ុណ្ណោះ ។ ដោយលក់ក្នុង១ហិកតាក្នុងតម្លៃ៥០០០ដុល្លារសហរដ្ឋអាមេរិក(5000$) ហើយទូទាត់លុយបានចំនួន៥០ភាគរយហើយ សរុបទឹកលុយទាំងអស់ជាង១លានដុល្លារសហរដ្ឋអាមេរិកឯណ្ណោះ។

ប្រជាពលរដ្ឋដដែលបានបន្តទៀតថាអ្នកមានលុយមានអំណោចគ្រោងឱ្យ(តាប៉ាង)និងអ្នកពាក់ព័ន្ធរៀបចំដីធ្លីទំហំជាង១០០០ហិកតា បន្ថែមទៀតដើម្បីធ្វើចំការ បំពេញតម្រូវការទីផ្សារដែលគេចង់បាន បើទោះបីជាពាក់ព័ន្ធជាមួយដីរដ្ឋគ្រប់គ្រង ឬដីរបស់ប្រជាពលរដ្ឋ ក៏ដោយគេត្រូវតែទិញយកឱ្យបាន។

ជុំវិញការលើកឡើងខាងនេះផងដែអ្នកសារព័ត៌មានបានសុំការបំភ្លឺពីលោក(តាប៉ាង)តាមប្រព័ន្ធទូរស័ព្ទ គាត់បានប្រាប់ថា គាត់គ្មានដីនៅចំណុចទីតាំងខាងលើនេះទេ ហើយក៏គ្មានដីណាលក់ដែរបើគាត់លុបដីនោះ តើមានឯកសារមកពីណាដើម្បីបញ្ជាក់។

ចំណែកលោក ហ៊ុល ម៉ារ៉ា ប្រធានការិយាល័យ ដែនជម្រកស្រុកឱរ៉ាល់ បានឱ្យអ្នកយកព័ត៌មានយើងដឹងថា លោកកំពង់ជាប់រវល់  ដោយឡែកលោក ច័ន្ទថេត ថានរៈ  ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ អ្នកយកព័ត៌មានយើងខលតាមប្រព័ន្ធទូរស័ព្ទលោកថាជាប់រវល់សូមបញ្ជូនរូបភាពនិងរបាយការណ៍ទៅការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ទៅ។

ករណីនេះប្រជាពលរដ្ឋរស់នៅក្នុងស្រុកឱរ៉ាល់ បានស្នើសុំយ៉ាងទទូចដល់មន្ដ្រីជំនាញពាក់ព័ន្ធ ពិសេសឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺមេត្ដាពិនិត្យនិងវែកមុខជនខិលខូចដែលតែងធ្វើសកម្មភាពដើម្បីទប់ស្កាត់ការរុករានដីព្រៃរបស់រដ្ឋជាបន្ដទៅទៀត។

សូមរំលឹកផងដែរថា កាលពីពេលកន្លងទៅនៅថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០២៣ ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានគ្រឿងចក្រកំពុងតែធ្វើការឈូសឆាយដីព្រៃរបស់រដ្ឋ ក្រោយមកក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពបានចុះទៅដល់ចំណុចទីតាំងដីខាងលើឃើញថា មានគ្រឿងចក្រអេស្កាវទ័រ{ហៅថាអាអ៊ិច}ចំនួនពីរគ្រឿងកំពុងតែធ្វើសកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋអស់ជាច្រើនហិកតា ដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋពិតប្រាកដមែន ។ ក្រោយពីឃើញក្រុមអ្នកសារព័ត៌មានតៃកុងអេស្កាវទ័រ{ហៅថាអាអ៊ិច}បានបើកគ្រឿងចក្របុករបងរត់ដើម្បីយកគ្រឿងចក្រទៅលាក់ទុក ភ្លាមៗនោះមានបុគ្គលម្នាក់បើករថយន្តមកដែលគេស្គាល់ឈ្មោះ {តាប៉ាង} ជាអ្នកយកគ្រឿងចក្រមកឈូសឆាយដីព្រៃរបស់រដ្ឋខាងលើនោះ ដោយបើករថយន្តមកដល់បានធ្វើកាយវិការច្រងេងច្រង៉ាង ហើយបានឲ្យក្រុមអ្នកសារព័ត៌មានយើងទៅផ្ទះលោកដើម្បីនិយាយគ្នា ប៉ុន្តែអ្នកសារព័ត៌មានមិនបានធ្វើតាមការអញ្ជើញរបស់(តាប៉ាង) នោះឡើយ៕ (វគ្គ១)

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!