ព្រះវិហារ÷ ដីព្រៃឡង់ជាច្រើនហិកតា កំពុងរងនូវវិនាសហិនហោចបន្តិចម្តងៗ ដោយសារតែបុគ្គលមានលុយមានអំណាចមួយចំនួនបានឃុបឃិតគ្នាជាប្រពន្ធ័ដាក់គ្រឿងចក្រធ្វើការឈូសឆាតរុករានទន្ទ្រានយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន និងជួលបន្តទៅឱ្យអ្នកផ្សេងថែមទៀតផងនោះ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា: ទាល់តែមានការឃុបឃិតគ្នាជាប្រព័ន្ធហើយ ទើបបុគ្គលអ្នកមានលុយមានអំណាចដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិជាច្រើនហិកតា ដោយគ្មានខ្លាចញញើតច្បាប់អ្វីបន្តិចសោះ។
បើតាមប្រភពព័ត៌មានទទួលបាន កាលពីថ្ងៃ ទី២៧ ខែមករា ឆ្នាំ២០២៤កន្លងទៅ ទោះបី ជា សម្ដេច តេជោហ៊ុនសែន បានដាក់បទបញ្ជា ទៅអភិបាល រាជធានីខេត្ត ក្រុង ឱ្យបង្ក្រាបទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ការកាប់ រុករានទន្ទ្រាន យកដីរបស់រដ្ឋឲ្យទាល់តែបាន។ គេសង្កេតឃើញ ការកាប់រុករាន ទន្ទ្រាន ហ៊ុំព័ទ្ធ យកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅតែមាន ការឈូសឆាយ ដីព្រៃឡង់ របស់រដ្ឋ នៅត្រង់ចំណុចច្រកម្លូ ស្ថិតនៅតំបន់ព្រៃឡង់ ភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ដែលជាដីតំបន់ហាមឃាត់ ទោះបីតែសភាពការណ៍តានតឹងយ៉ាងណាក៏ដោយ ក៏បុគ្គលអ្នកមានលុយមានអំណាចដែលគេស្គាល់ថៅកែឈ្មោះ ម៉ាប់ ដែលគេល្បីល្បាញខាងយកគ្រឿងចក្រចូលទៅឈូសឆាយ ដីព្រៃឡង់ របស់រដ្ឋទាំងយប់ទាំងថ្ងៃ មិនតែប៉ុណ្ណោះថៅកែឈ្មោះ ម៉ាប់ ដែលធ្វើសកម្មភាពឈូសឆាយរួចហើយនិងយកដីនោះទៅជួលបន្តឲ្យប្រជាពលរដ្ឋដែលមកពីខេត្តផ្សេងៗទៀត ខណៈអាជ្ញាធរមាន សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធហាក់ធ្វើមិនដឹងមិនឮ និងគ្មានឆន្ទៈក្នុងការទប់ស្កាត់ សង្ស័យតែបានលាភសក្ការហើយមើលទៅ។
ប្រភពបានបង្ហើមទៀតថាថៅកែ ម៉ាប់ មិនត្រឹមតែយកគ្រឿងចក្រចូលទៅឈូសឆាយរុករាងទន្ទ្រាន្តយកដីព្រៃឡង់នោះទេ លោកក៍មានត្រាក់ទ័រសម្រាប់ជួលឲ្យបងប្អូនប្រជាពលរដ្ឋឈូសឆាយដីព្រៃដែរ ខណៈអាជ្ញាធរនឹងមន្ត្រីជំនាញមិនទាន់មានវិធានការណាមួយនៅឡើយ។
លោក តូច សុភី នាយកបឹងពែរព្រៃឡង់ បានអោយដឹងថា អរគុណចំពោះបងប្អូនអ្នកសាព៍ត័មានដែលបានសហ
ការរាយការណ៍ព៍ត័មានខាងលើនេះ ចាំលោកចាត់កម្លាំងចុះទៅពិនិត្យនឹងចាត់ការទៅតាមច្បាប់ លោក តូច សុភី បានបន្តអោយដឹងថា កម្លាំងជំនាញមិនដែលធ្វេសប្រ
ហេសនឹងការបំពេញតួនាទីរបស់ខ្លួនឡើយ តែកម្លាំងជំនាញមានគ្នាតិច វិសាលភាពគ្រប់គ្រងមានទំហំធំធេងណាស់ ចឹងត្រូវមានការចូលរួមទប់សហកាទាំងអស់គ្នា ។
ស្រុកឆែបតំបន់សំបូទៅដោយព្រៃដីមានជីវជាតិល្អ ចឹងហើយក្រុមឈ្មួញតែងតែចង់បានដោយបំពានមិនខ្លាចច្បាប់ ដោយរកគ្រប់ល្បិចកលដើម្បីច្បាមយកមកធ្វើជាកម្មសិទ្ឋរបស់ខ្លួន នៅមានមេឈ្មួញមានលុយជាច្រើនទៀត កំពង់លួចឈូសឆាយដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ឋផ្ទាល់ខ្លួន ហើយពួកគេតែងតែរួចផុតពីការបង្ក្រាបនឹងមិនជាប់ទោសទាន់ពីសំណាញ់ច្បាប់។
ប្រជាពលរដ្ឋជាច្រើនបានសំណូមពរមកឯកឧត្តមអភិបាលខេត្តព្រះវិហារនឹងជាប្រធានគ្រប់គ្រងដីរដ្ឋ
ថ្នាក់ខេត្ត មេតាចាត់វិធានការក្តៅចំពោះក្រុមឈ្មួញដែលកំពង់ធ្វើព្រុៈធ្វើភ្លៀងតាមទំនើងចិត្តដោយមិនខ្លាចច្បាប់នេះផងចុះ ។
អង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោក ម៉ាប់ បានទេដោយសារអង្គភាពយើងខ្ញុំព្យាយាមទំនាក់ទំនងទៅគាត់ដែរតែទាក់ទងមិនបាន៕