ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

តើវាសនាដីគម្របព្រៃបរិស្ថាន រាប់រយហិកតា របស់រដ្ឋ ទៅជាយ៉ាងណា? បើឈ្មោះ ហ្វី ឡុង ហៅបុរស អាត់បិច ដាក់គ្រឿងចក្រចូលឈូសឆាយរុករានដោយគ្មានញញើតច្បាប់នោះ សង្ស័យថាមាន ឧកញ៉ា នៅពីក្រោយខ្នង?

តើវាសនាដីគម្របព្រៃបរិស្ថាន រាប់រយហិកតា របស់រដ្ឋ ទៅជាយ៉ាងណា? បើឈ្មោះ ហ្វី ឡុង ហៅបុរស អាត់បិច ដាក់គ្រឿងចក្រចូលឈូសឆាយរុករានដោយគ្មានញញើតច្បាប់នោះ សង្ស័យថាមាន ឧកញ៉ា នៅពីក្រោយខ្នង?

ខេត្តសៀមរាប÷ បើទោះបីជា ឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងបរិស្ថាន ចេញបទបញ្ជា និងវិធានការក្ដៅយ៉ាងណាក៏ដោយ ក៏នៅតែមានក្រុមមនុស្សមួយចំនួនហ៊ានចូលឈូសឆាយ ដីព្រៃរបស់រដ្ឋការពារ ដោយព្រះរាជក្រឹត្យរាប់រយហិកតា ដែលក្រុមជនខិលខូចនោះ បានដាក់គ្រឿងចក្រ ជីក កាយ ឈូស ឆាយ រុករានទន្ទ្រានយកធ្វើជាសម្បត្តិផ្ទាល់ខ្លួន និងលក់បន្តទៅឲ្យអ្នកមានលុយមានអំណាចថែមទៀតផង។

ប្រជាពលរដ្ឋរស់នៅ ស្រុកជីក្រែង ខេត្តសៀមរាប ដាក់ការសង្ស័យថាទាល់តែមានការឃុបឃិតគ្នាជាប្រព័ន្ធហើយ ទើបក្រុមឈ្មួញខិលខូចនិងអ្នកមានលុយ មានអំណាច អាចដាក់គ្រឿងចក្រ អេស្កា (អាប៊ុល) ឈូសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃបរិស្ថាន របស់រដ្ឋគ្មានច្បាប់អនុញ្ញាត ធ្វើជាកម្មសិទ្ធិ ជាច្រើនហិកតា និងទុកលក់បន្តទៅឲ្យអ្នកមានលុយ មានអំណាចម្នាក់ ងារជាឧកញ៉ា លាក់មុខខ្ទង់លានដុល្លារ ដោយគ្មានខ្លាចញញើតច្បាប់អ្វីបន្តិចសោះ។

ប្រជាពលរដ្ឋម្នាក់ក្នុងលក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះ បានប្រាប់អង្គភាពសារព័ត៌មានយើងកាលព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ បើទោះបីជាកន្លងទៅ​ ប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង រដ្ឋមន្ដ្រីក្រសួងបរិស្ថានថ្មី ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត បានធ្លាប់ដាក់បទបញ្ជាក្ដៅទៅ អភិបាល រាជធានី ខេត្ត ក្រុង ដើម្បី ទប់ស្កាត់បង្ក្រាប បទល្មើសធនធានធម្មជាតិ ការកាប់ រុករានទន្ទ្រានយកដីរបស់រដ្ឋ ឲ្យខានតែបាន។ គេសង្កេតឃើញ ការកាប់ រុករានទន្ទ្រាន ហ៊ុំព័ទ្ធ យកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅតែមានការឈូសឆាយដី របស់រដ្ឋនៅចំណុចជើងភ្នំក្បាលខ្មោច ស្ថិតនៅក្នុងភូមិក្បាលខ្មោច  ឃុំខ្វាវ  ស្រុកជីក្រែង ខេត្តសៀមរាប និងមានស្ថានភាពជាប់ព្រំប្រទល់ជាមួយនិងព្រៃអាប៊ែន អភិរក្សខេត្តព្រះវិហារ ដែរជាដីតំបន់ហាមឃាត់ ទោះបីតែសភាពការណ៍តានតឹងយ៉ាងណាក៏ដោយ ក៏បុគ្គលអ្នកមានឥទ្ធិពលម្នាក់ ដែលគេស្គាល់ច្បាស់ថាឈ្មោះលោក ហ្វី ឡុង អាយុប្រហែល​ ៥០ឆ្នាំជាង និងបុគ្គលម្នាក់ទៀតដែលតែងតែដើរ យកខ្លួនមានតួនាទីជាមន្រ្តីកងរាជអាវុធហត្ថផង អ្នកដោះស្រាយកញ្ចប់មន្រ្តីជំនាញផង និងជាអ្នកព័ត៍មានផង ទើបសកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋដែលគ្រប់គ្រងដោយបរិស្ថានទាំងយប់ទាំងថ្ងៃ ក្នុងគោលបំណងយកទៅលក់បន្តអោយឈ្មួញ និងឧកញ៉ា គ្រាក់ៗលាក់មុខ ក្នុងខេត្តសៀមរាប ទៅដោយរលូន ខណៈអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធហាក់ធ្វើមិនដឹងមិនឮ និងគ្មានឆន្ទៈក្នុងការទប់ស្កាត់។

ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្បាលខ្មោច  ឃុំខ្វាវ  ស្រុកជីក្រែង ខេត្តសៀមរាប បានដាក់ការសង្ស័យថា មានការបើកភ្លើងខៀវពី មន្ត្រីមូលដ្ឋាន មេភូមិក្បាលខ្មោច និងមន្រ្តីបរិស្ថានប្រចាំតំបន់ មន្ទីរខេត្ត មន្រ្តីកងរាជអាវុធហត្ថស្រុកជីក្រែង ព្រមទាំងអាជ្ញាធរស្រុកជីក្រែង មិនអាចឆ្លើយយករួចខ្លួនបានឡើយ ដោយហេតុថា: ត្រឹមតែរយៈពេលខ្លីសោះ ដីព្រៃរបស់រដ្ឋដែលការពារ នៅក្នុងដែនបរិស្ថានរាប់រយហិកតា ត្រូវបានឈូសឆាយរាបដល់ដីដោយស្នាដៃលោក ហ្វី ឡុង  នៅចំណុចទីតាំងខាងលើ យកធ្វើជាកម្មសិទ្ធិបានយ៉ាងរលូន ខណៈអាជ្ញាធរមាន សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធមិនដឹង ឬមួយកន្ទេលធំបន្លំដេក?។

គូសបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានចាត់ក្រុមការងារមន្ទីរបរិស្ថានប្រចាំសុ្រកជីក្រែងដឹកនាំដោយលោកផ្ទាល់ និងលោកអនុប្រធានមន្ទីរ បានចុះទៅពិនិត្យមើលនៅចំណុចដីព្រៃរុករានទំហំ ប្រមាណជាង១០០ហិកតា ទៅហើយដែលមានលេខយាមកាមDatum-indian 1960x445488y1497722 និងមិនទាន់ដឹងពីដំណើររឿងយ៉ាងណានោះទេ?ដោយលោកបានប្រាប់ថាកំពុងរៀបចំសំណុំរឿងករណីខាងលើនេះទៅតុលាការដើម្បីចាត់ការបន្ត …..។

ដោយឡែកលោក ពៅ ជុំ ជាប្រធានដែនជម្រកស្រុកជីក្រែង បានឲ្យសារព័ត៌មានយើងដឹងថា ក្រោយពីបានទទួលបទបញ្ជាពីលោកប្រធានមន្ទីរ គាត់បានដឹកនាំក្រុមការងារចុះទៅដល់ទីតាំងមិនមានឃើញគ្រឿងចក្រឈូសឆាយនោះទេ ហើយលោកថាទីតាំងដីខាងលើនោះកន្លងមកគឺកន្លែងកសិកម្មដាំម្ទេស។

លោកបានឲ្យដឹងទៀតថា តែក្រោយមកដោយសារ covid ប្រហែលជាកន្លែងនឹងគេផ្អាក ទើបមានព្រៃដុះ តែមានឃើញគ្រឿងចក្រនៅក្នុងកសិដ្ឋាននោះចំនួន៣គ្រឿងដែរ ហើយលោកបានធ្វើកំណត់ហេតុបញ្ជូនទៅខាងលើរួចហើយ។

ចំណែកលោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង លោកថាលោកបានដឹង​ ហើយបានឲ្យជំនាញចុះទៅដល់ទីតាំងនិងធ្វើកំណត់ហេតុបញ្ជូនទៅតុលាការរួចហើយ។

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅ ភូមិក្បាលខ្មោច  ឃុំខ្វាវ  ស្រុកជីក្រែង បានសំណូមពរមក ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប និងជាប្រធានគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត មេត្តាចាត់វិធានការក្តៅចំពោះ ក្រុមជនខិលខូច និងឈ្មួញ ដែលកំពុង​ ធ្វេីព្យុះធ្វើភ្លៀង តាមទំនើងចិត្ត ដែលហ៊ានចូលរុករានដីរបស់រដ្ឋ ដោយខុសច្បាប់នេះផងទាន!។

អង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោក ហ្វី ឡុង បានទេ តាមរយៈទូរស័ព្ទ ដោយមិនអាចទាក់ទងបាន។

អង្គភាពយើងខ្ញុំរងចាំទទួលការស្រាយបំភ្លឺគ្រប់ភាគីដែលពាក់ព័ន្ធករណីចុះផ្សាយខាងលើនេះរៀងរាល់ម៉ោងធ្វើការ។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!