ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ

លោក តូច សុភី ប្រធានការិយាល័យដែនជម្រកសត្វព្រៃ ព្រៃឡង់ បឹងពែរ ធ្វើរបាយការណ៍ ចោទអ្នកសារព័ត៌មានរឿងផលប្រយោជន៍ និងគ្មានឆន្ទៈ ក្រោយផ្សាយរឿងដី សង្ស័យប៉ះឆ្នាំងបាយលោកហើយ..

លោក តូច សុភី ប្រធានការិយាល័យដែនជម្រកសត្វព្រៃ ព្រៃឡង់ បឹងពែរ ធ្វើរបាយការណ៍ ចោទអ្នកសារព័ត៌មានរឿងផលប្រយោជន៍ និងគ្មានឆន្ទៈ ក្រោយផ្សាយរឿងដី សង្ស័យប៉ះឆ្នាំងបាយលោកហើយ..

ព្រះវិហារ៖ ក្រោយពីអង្គភាពសារព័ត៌មានCNT Hotnewsធ្វើការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធរឿងក្រុមជនខិលខូចលួចឃុបឃិតគ្នាដាក់គ្រឿងចក្រឈូសឆាយដីព្រៃរបស់រដ្ឋការពារដោយព្រះរាជក្រឹត្យ (ព្រៃឡង់) រួចមកសង្ស័យប៉ះពាល់ឆ្នាំងបាយលោក លោក តូច សុភី ប្រធានការិយាល័យដែនជម្រកសត្វព្រៃ ព្រៃឡង់ បឹងពែរហើយ ទើបលោកប្រធានការិយាល័យដែនជម្រកបានធ្វើរបាយការណ៍ ទៅថ្នាក់លើចេញពីរបន្ទប់ម៉ាស៊ីនត្រជាក់ ដោយមិនបានចុះទៅមើលទីតាំង ទើបចោទក្រុមអ្នកសារព័ត៌មានទាំងបំពាន។ ដែលមានខ្លឹមសារដូចខាងក្រោម÷

ខ្ញុំបាទសូមធ្វើការគូសបញ្ជាក់ជូនថាការជូនដំណឹងរបស់ក្រុមអ្នកសារព័ត៌មានCNT Hotnews មក សមត្ថកិច្ចបរិស្ថានមានការយឺតយ៉ាវ ព្រោះថានៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ (ថ្ងៃកើតហេតុ) លោកអនុប្រធានមន្ទីរ ០១រូប បានដឹកនាំមន្ត្រីការិយាល័យដែនជម្រកសត្វព្រៃ ព្រៃឡង់ -បឹងពែរ ចុះបំពេញ បេសកកម្មនៅស្រុកឆែប តែអ្នកសារព័ត៌មានដែលបានចុះដល់ទីតាំងបានឃើញគ្រឿងចក្រ (ត្រាក់ទ័រ ០១គ្រឿង) កំពុងធ្វើសកម្មភាពពុំបានរាយការណ៍មកភ្លាមៗនោះទេ ទុកអូសបន្ទាយពេលរហូតដល់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១០:១៤នាទីព្រឹក ទើបពួកគាត់ជូនដំណឹងមកសមត្ថកិច្ចបរិស្ថានឱ្យចុះទៅអន្តរាគមន៍ ខណៈដែលគ្រឿងចក្របានបើកគេចចេញតាំងពីល្ងាចថ្ងៃកើតហេតុមកម្ល៉េះ ដែលទង្វើរនេះបញ្ជាក់ថា ក្រុមអ្នកសារព័ត៌មាន CNT Hotnews ចូលក្នុងតំបន់ព្រៃឡង់ មាន គោលបំណងស្វែងរកផលប្រយោជន៍ពីបទល្មើស ប៉ុន្តែនៅពេលដែលជួបចរចារពុំទទួលបានប្រយោជន៍ ទើបរាយការណ៍មកសមត្ថកិច្ចបរិស្ថានឱ្យចុះបង្ក្រាប ដែលពុំមែនជាចន្ទៈពិតប្រាកដក្នុងការជួយថែរក្សា ការពារព្រៃឈើនោះទេ។

នៅក្នុងរបាយណ៍ការរបស់លោក តូច សុភី ប្រធានការិយាល័យដែនជម្រកសត្វព្រៃ ព្រៃឡង់ បឹងពែរខាងលើនេះ សរបញ្ជាក់ឱ្យឃើញថា កំពុងតែធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើមិនបានបើកភ្នែកមើលចោទមកលើក្រុមអ្នកសារព័ត៌មានទាំងបំពាន សង្ស័យប៉ះពាល់ឆ្នាំងបាយរបស់លោកហើយ ទើបធ្វើបែបនេះ។

អង្គភាព CNT Hotnews សូមជម្រាបជូនលោក តូច សុភី ប្រធានការិយាល័យដែនជម្រកសត្វព្រៃ ព្រៃឡង់ បឹងពែរ ដែលលោកថាកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១០:១៤នាទីព្រឹក មានអ្នកសារព័ត៏មាន CNT Hotnews បានជូនដំណឹងមកសមត្ថកិច្ចបរិស្ថានឱ្យចុះទៅអន្តរាគមន៍តាមរយ:ទូរសព្ទ (០៩៧៩៩៩៩៤៤២) អង្គភាព CNT Hotnews សូមបញ្ជាក់ជូនលោក តូច សុភី ប្រធានការិយាល័យដែនជម្រកសត្វព្រៃ ព្រៃឡង់ បឹងពែរ ថាអង្គភាពសារព័ត៌មានយើងមិនបានជូនដំណឹងមកសមត្ថកិច្ចបរិស្ថានឱ្យចុះទៅអន្តរាគមន៍នោះទេ ហើយក៏មិនបានចរចាផលប្រយោជន៍ជាមួយក្រុមឈ្មួញណាឡើយ ហើយលេខទូរសព្ទនោះអង្គភាពយើងមិនស្គាល់ទេ។

លោក តូច សុភី ថាមន្ត្រីឧទ្យានុរក្សការិយាល័យដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែ បានចុះពិនិត្យទីតាំងកើតហេតុឃើញថា ពិតជាមានការលួចឈូសឆាយដីព្រៃថ្មីទំហំប្រមាណ ១,៦០ហិកតាប៉ុណ្ណោះ មិនមានច្រើនហិកតាដូចការចុះផ្សាយរបស់សាព័ត៌មានCNT Hotnews នោះទេ អង្គភាពសារព័ត៏មានយើងសូមបញ្ជាក់ជូនលោក តូច សុភី បន្ថែមទៀតថាសកម្មភាពក្រុមឈ្មួញដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋកន្លងមកនោះមិនមែនមានតែ ១ទីតាំងដូចដែលលោកធ្វើរបាយការណ៍ចេញពីបន្ទប់ម៉ាស៊ីនត្រជាក់ដោយមិនបានចុះទៅមើលដល់ទីតាំង ហើយចោទមកលើអ្នកសារព័ត៌មានរឿងផលប្រយោជន៍នោះទេ។ ក្រុមឈ្មួញដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិកន្លងមកនោះអ្នកសារព័ត៌មានយើងឃើញមានចំនួន១០ទីតាំង ដែលប្រើរូបភាពដូចជាស្បែកខ្លា ដែលនៅត្រង់ចំណុចត្រពាំងរូង នឹងចំណុចច្រកម្លូ ស្ថិតនៅតំបន់ព្រៃឡង់ ភូមិឆែបកើត ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ។ ប្រជាពលរដ្ឋលើកឡើងថា ការលួចឈូសឆាយដីព្រៃក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ខាងលើនេះ បើគ្មានការបើកភ្លើងខៀវពីជំនាញពាក់ព័ន្ធនោះទេ កុំសង្ឃឹមថាដំណើរការបាននោះ។

សូមរំលឹកផងដែរថា÷ ដីព្រៃឡង់ជាច្រើនហិកតា កំពុងរងនូវវិនាសហិនហោចបន្តិចម្តងៗ ដោយសារតែបុគ្គលមានលុយមានអំណាចមួយចំនួនបានឃុបឃិតគ្នាជាប្រពន្ធ័ដាក់គ្រឿងចក្រធ្វើការឈូសឆាតរុករានទន្ទ្រានយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន និងជួលបន្តទៅឱ្យអ្នកផ្សេងថែមទៀតផងនោះ  ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា: ទាល់តែមានការឃុបឃិតគ្នាជាប្រព័ន្ធហើយ ទើបបុគ្គលអ្នកមានលុយមានអំណាចដាក់គ្រឿងចក្រឈូសឆាយរុករានទន្ទ្រានកាន់កាប់ដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធិជាច្រើនហិកតា ដោយគ្មានខ្លាចញញើតច្បាប់អ្វីបន្តិចសោះ។

បើតាមប្រភពព័ត៌មានទទួលបាន កាលពីថ្ងៃ ទី២៧ ខែមករា ឆ្នាំ២០២៤កន្លងទៅ ទោះបី ជា សម្ដេច តេជោហ៊ុនសែន បានដាក់បទបញ្ជា ទៅអភិបាល រាជធានីខេត្ត ក្រុង ឱ្យបង្ក្រាបទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ការកាប់ រុករានទន្ទ្រាន យកដីរបស់រដ្ឋឲ្យទាល់តែបាន។ គេសង្កេតឃើញ ការកាប់រុករាន ទន្ទ្រាន ហ៊ុំព័ទ្ធ យកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅតែមាន ការឈូសឆាយ ដីព្រៃឡង់ របស់រដ្ឋ នៅត្រង់ចំណុចច្រកម្លូ ស្ថិតនៅតំបន់ព្រៃឡង់ ភូមិឆែបកើត ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ដែលជាដីតំបន់ហាមឃាត់ ទោះបីតែសភាពការណ៍តានតឹងយ៉ាងណាក៏ដោយ ក៏បុគ្គលអ្នកមានលុយមានអំណាចដែលគេស្គាល់ថៅកែឈ្មោះ ម៉ាប់ ដែលគេល្បីល្បាញខាងយកគ្រឿងចក្រចូលទៅឈូសឆាយ ដីព្រៃឡង់ របស់រដ្ឋទាំងយប់ទាំងថ្ងៃ មិនតែប៉ុណ្ណោះថៅកែឈ្មោះ ម៉ាប់ ដែលធ្វើសកម្មភាពឈូសឆាយរួចហើយនិងយកដីនោះទៅជួលបន្តឲ្យប្រជាពលរដ្ឋដែលមកពីខេត្តផ្សេងៗទៀត ខណៈអាជ្ញាធរមាន សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធហាក់ធ្វើមិនដឹងមិនឮ និងគ្មានឆន្ទៈក្នុងការទប់ស្កាត់ សង្ស័យតែបានលាភសក្ការហើយមើលទៅ។

ប្រភពបានបង្ហើមទៀតថាថៅកែ ម៉ាប់ មិនត្រឹមតែយកគ្រឿងចក្រចូលទៅឈូសឆាយរុករាងទន្ទ្រាន្តយកដីព្រៃឡង់នោះទេ លោកក៍មានត្រាក់ទ័រសម្រាប់ជួលឲ្យបងប្អូនប្រជាពលរដ្ឋឈូសឆាយដីព្រៃដែរ ខណៈអាជ្ញាធរនឹងមន្ត្រីជំនាញមិនទាន់មានវិធានការណាមួយនៅឡើយ។

លោក តូច សុភី ប្រធានការិយាល័យដែនជម្រកសត្វព្រៃ ព្រៃឡង់ បានអោយដឹងថា អរគុណចំពោះបងប្អូនអ្នកសាព៍ត័មានដែលបានសហការរាយការណ៍ព៍ត័មានខាងលើនេះ ចាំលោកចាត់កម្លាំងចុះទៅពិនិត្យនឹងចាត់ការទៅតាមច្បាប់ លោក តូច សុភី បានបន្តអោយដឹងថា កម្លាំងជំនាញមិនដែលធ្វេសប្រហេសនឹងការបំពេញតួនាទីរបស់ខ្លួនឡើយ តែកម្លាំងជំនាញមានគ្នាតិច វិសាលភាពគ្រប់គ្រងមានទំហំធំធេងណាស់ ចឹងត្រូវមានការចូលរួមទប់សហកាទាំងអស់គ្នា ។

ស្រុកឆែបតំបន់សំបូទៅដោយព្រៃដីមានជីវជាតិល្អ ចឹងហើយក្រុមឈ្មួញតែងតែចង់បានដោយបំពានមិនខ្លាចច្បាប់ ដោយរកគ្រប់ល្បិចកលដើម្បីច្បាមយកមកធ្វើជាកម្មសិទ្ឋរបស់ខ្លួន នៅមានមេឈ្មួញមានលុយជាច្រើនទៀត កំពង់លួចឈូសឆាយដីព្រៃរបស់រដ្ឋយកធ្វើកម្មសិទ្ឋផ្ទាល់ខ្លួន ហើយពួកគេតែងតែរួចផុតពីការបង្ក្រាបនឹងមិនជាប់ទោសទាន់ពីសំណាញ់ច្បាប់។

ប្រជាពលរដ្ឋជាច្រើនបានសំណូមពរមកឯកឧត្តមអភិបាលខេត្តព្រះវិហារនឹងជាប្រធានគ្រប់គ្រងដីរដ្ឋ
ថ្នាក់ខេត្ត មេតាចាត់វិធានការក្តៅចំពោះក្រុមឈ្មួញដែលកំពង់ធ្វើព្រុៈធ្វើភ្លៀងតាមទំនើងចិត្តដោយមិនខ្លាចច្បាប់នេះផងចុះ ។

អង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោក ម៉ាប់ បានទេដោយសារអង្គភាពយើងខ្ញុំព្យាយាមទំនាក់ទំនងទៅគាត់ដែរតែទាក់ទងមិនបាន។

អង្គភាពយើងខ្ញុំរង់ចាំក្នុងការបកស្រាយណាមួយពីសាម៉ីខ្លួនពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!