ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣

ខេត្តកំពង់ឆ្នាំង ៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញជាអធិបតីបិទកម្មវិធី ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម

ឧត្តមសេនីយ៍ឯក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងភ្ញៀវកិត្តិយស ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាច្រើននាក់ផងដែរ ដែលកម្មវិធីនេះរៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរសហការជាមួយក្រុមហ៊ុនឯកជននៅភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង(ក្នុងដីឡូដ៍ជិតច្រមុះជ្រូក រូបសំណាកព្រះគោព្រះកែវ) ។

ក្នងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ក្បាច់គុនខ្មែរ គឺជាក្បាច់គុនបុរាណរបស់យើងតាំងពីយូរលង់ណាស់មកហើយ មានចារឹកទុកនៅតាមបណ្តាប្រាង្គប្រាសាទនានា ។ ក្បាច់គុនបុរាណខ្មែរ កាលពីមុនជាក្បាច់យុទ្ធសាស្ត្រសម្រាប់ការពារខ្លួន និងការពារជាតិមាតុភូមិ ប៉ុន្តែការប្រដាល់បង្ហាញក្បាច់គុននៅពេលនេះ កីឡាករ កីឡាការិនីត្រូវបានហាមមិនឲ្យប្រើនូវក្បាច់ណាដែលបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងនោះទេ ប៉ុន្តែប្រើតែក្បាច់ ឬស្នៀតណាដែលពុំសូវគ្រោះថ្នាក់តែប៉ុណ្ណោះសម្រាប់ជាវិស័យកីឡាជូនបងប្អូនជនរួមជាតិទស្សនាកម្សាន្ត។

គួររំលឹកផងដែរ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់កីឡាករ កីឡាការិនីរបស់យើងជារៀងរហូតមក។

បន្ថែមពីនេះ ក៏សូមថ្លែងអំណរគុណទៅដល់ ក្រសួងអប់រំ យុវជន និងកីឡាក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលបានខិតខំអភិវឌ្ឍវិស័យកីឡាឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ វិស័យកីឡាប្រដាល់គុនខ្មែរ បានទទួលនូវមេដាយមាសច្រើនជាងគេ។

បន្តមកទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ក៏បានមានប្រសាសន៍ថ្លែងដែរថា ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ក្នុងរយៈពេល៤ថ្ងៃកន្លងមកនេះ គឺជាការលើកកម្ពស់នូវកេរមរតកជាតិ អត្តសញ្ញាណជាតិ ហើយក៏ជាការផ្តល់ឱកាសឲ្យ កីឡាករ កីឡាការិនីបានបញ្ចេញនូវសមត្ថភាព និងវាស់ស្ទង់នូវកម្រិតបច្ចេកទេសដែលកីឡាករ កីឡាការិនី ម្នាក់ៗបានធ្វើការហ្វឹកហាត់កន្លងមក ។

ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ រៀបចំឡើងដោយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានធ្វើឡើងចាប់តាំងពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមាន សមាគមន៍កីឡាប្រដាល់គុនខ្មែរ ក្រសួង រាជធានី ខេត្ត ចូលរួមសរុបចំនួន១៥ ប្រតិភូ គ្រូបង្វឹក សរុបចំនួន៣០ កីឡាករ កីឡាការិនី ចំនួន ១៤៨នាក់ នារី២៩ នាក់ សម្រាប់វិញ្ញាសាដែល ត្រូវរៀបចំប្រកួត សរុបមានចំនួន១៨ រួមមាន ប្រយុទ្ធផ្នែក នារី មានចំនួន៥ ប្រភេទទម្ងន់ ប្រយុទ្ធផ្នែក បុរស មានចំនួន១១ ប្រភេទ ទម្ងន់ និងវិញ្ញាសា ថ្វាយដង្គុំគ្រូ ផ្នែកបុរស និងនារី ។

Filed in: កីឡា, ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!