កណ្តាល៖នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិនិងជាប្រធាននាយកដ្ឋានបុគ្គលិក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នេះ បានកោតសរសើរចំពោះលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថា «ជាស្នងការវ័យក្មេងទី៣ ទូទាំងប្រទេស ដែលមានស្នាដៃល្អក្នុការដឹកនាំ» បន្ទាប់ពីលោកទើបឡើងតំណែងថ្មីជាស្នងការនគរបាលខេត្តកណ្តាល បានរយៈពេល៤ខែ ប៉ុណ្ណោះ។
នាយឧត្តមសេនីយ៍ ប៉ែន វិបុល បន្តថា «សូមអោយស្នងការនគរបាលខេត្តកណ្តាល បន្តការខិតខំប្រឹងប្រែងដឹកនាំ និង រក្សាសាមគ្គីផ្ទៃក្នុងអោយបានល្អ ទៅតាមឋានានុក្រម ពីព្រោះភូមិសាស្ត្រខេត្តកណ្តាល ធំណាស់ សឹងតែខេត្តដូចរាជធានី ទៅហើយ ដោយផ្លូវជាតិទាំងអស់ត្រូវឆ្លងកាត់ខេត្តកណ្តាល»។
អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានកោតសរសើរលោកស្នងការខេត្តកណ្តាល នាពេលនេះ ធ្វើឡើងក្នុងកម្មវិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និង បំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្លែងថា មន្ត្រីជ័យលាភី ដែលត្រូវបានផ្ទេរភារកិច្ចតែងតាំងមុខតំណែង និង បំពាក់ឋានន្តរស័ក្កិនៅថ្ងៃនេះរួមមាន ៖ ថ្នាក់ឧត្តមសេនីយ៍ត្រី១៧រូប ក្នុងនោះមានខេត្តកណ្តាល៤រូប ,ក្រចេះ៣រូប ,កំពង់ស្ពឺ២រូប ,ព្រះវិហា៣រូប ,តាកែវ១រូប ,កោះកុង១រូប ,ព្រៃវែង២រូប និងខេត្តកែប១រូប ។
ថ្នាក់វសេនីយ៍ឯក៣៣រូប ក្នុងនោះខេត្តកណ្តាល១០រូប ,កំពង់ស្ពឺ២រូប ,តាកែវ២រូប ,កោះកង១រូប ,ព្រៃវែង៥រូប និងខេត្តកែប១០រូប ។
ថ្នាក់វរសេនីយ៍ទោ៧១រូប ,ថ្នាក់វរសេនីយ៍ត្រី១៣៤រូប ថ្នាក់អនុសេនីយ៍ឯក៣រូប និងប្រកាសតែងតាំងមុខតំណែង ថ្នាក់ស្នងការរង៦រូប ,នាយការិយាល័យ២រូប ,នាយររការិយាល័យ២២រូប ,អធិការរង៣០រូប និងថ្នាក់មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ចំនួន២រូបផងដែរ ៕