ព្រះវិហារ នាយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចសហការបង្ក្រាបរថយន្តម៉ាកហ្វតចង្កួតស្តាំចំនួន១គ្រឿង ដឹកឈើលេខ១ប្រភេទឈើឈ្លីក រួមជាមួយរថយន្តរថយន្តម៉ាកសុីណាមួយគ្រឿងទៀត ដែលបើកបិទគូតត្រូវក្រុមសមត្ថកិច្ចនគនរបាលបង្ក្រាបបាន ខណៈពួកគេដឹកឈើឈ្លីកចំនួន១៣ដុំ ស្មើជិត២ម៉ែត្រគូប ឆ្លងប៉ុស្តិ៍ត្រួតពិនិត្យហើយបានបុកបារ៉ាសសមត្ថកិច្ចដើម្បីបើកគិច តែគិចមិនរួចត្រូវកម្លាំងសមត្ថកិច្ចចាប់បាន បណ្ដាលឱ្យខួចខាតរថយន្តសមត្ថកិច្ចបន្តិចបន្តួចដោយសារថយន្តដឹកឈើបើកកៀរ ។
យោងតាមការអោយដឹងពីលោកវិរៈសេនិយ៍ឯក រស់ សុធី នាយការិយាលយ័នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានអោយដឹងថា យោងតាមការចង្អុលបង្ហាញរបស់ឯកឧត្តមឧត្តមសេនិយ៍ទោស សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រៈវិហារ នឹងបទបញ្ជារបស់លោកឧត្តមសេនិយ៍ ឈួ ម៉ាឌី ស្នងការរងទទួលផែនសេដ្ឋកិច្ច អោយការិយាយលយ័ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តយកចិត្តទុកដាក់អនុវត្តន៍បញ្ជារបស់ឯកឧត្តម គីម រិទ្ឋី អភិបាលខេត្តព្រះវិហារ ជំរុញអោយសមត្ថកិច្ចកគ្រប់មន្ទីរជំនាញជុំវិញខេត្តយកចិត្តទុកដាក់បង្ក្រាបរថយន្តដឹកឈើដោយខុសច្បាប់អោយមានប្រសិទ្ឋភាព។
រថយន្តដឹងឈើខាងលើ បានដឹកឈើឈ្លីកចេញពីស្រុកឆែប កាត់ស្រុកជយ័សែន ត្រូវកម្លាំងអធិការនគរបាលស្រុកជយ័សែនតាមប្រម៉ាញ់ រថយន្តដឹកឈើបើករត់ចូលស្រុករវៀង ត្រូវកម្លាំងនគរបាលស្រុករវៀងដាក់បារ៉ាសចាំស្ទាក់ចាប់ តែរត់យន្តដឹកឈើដឹងខ្លួនក៍បានបើកបកពីស្រុករវៀងមកស្រុកត្បែងមានជយ័ ត្រូវកម្លាំងនគរបាលស្រុកត្បែងពួនស្ទាក់ត្រង់ចំណុចភូមិក្រាំងដូង រថយន្តដឹងឈើបានបើករត់ចូលស្រុកសង្គមថ្មី ត្រូវកម្លាំងអធិការស្រុកស្ទាក់ចាប់បាននៅចំណុចស្រុកសង្គមថ្មី ចំណែកកម្លាំងនគរបាលសេដ្ឋកិច្ចតាមប្រម៉ាញ់ពីក្រោយជាប់រហូត។
លោក រស់ សុធី បានបន្តអោយដឹងថា ដោយសាមានរថយត្តម៉ាកសុីណាមួយគ្រឿងទៀតជាអ្នកបិទគូត ទើបរថយន្តសមត្ថកិច្ចឡើងទៅមុខមិនរួច ទើបធ្វើអោយការតាមបង្ក្រាបរថយន្តដឹកឈើខាងលើចំណាយពេកស្ទើពេញមួយយប់ ចំណែកថៅកុងរថយន្តដឹកឈើរ បើបាត់ស្រមោល នៅតែក្រុមបិទគូតជាប់ដៃសមត្ថកិច្ចចំនួន៣នាក់÷
ទី១ ឈ្មោះ ឱន ទែភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅឃុំក្រយា ទី២ ឈ្មោះ នី ណាក់ ភេទប្រុស អាយុ ៣៧ឆ្នាំរស់នៅ ភូមិសាក្រៀម ស្រុកប្រាសាទបាលង្គ័ ខេត្តកំពង់ធំ នឹងទី៣ ឈ្មោះ ស៊ុន សុផល ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅភូមិស្វាយដង្គុំ ខេត្តសៀមរាប ជនសង្សយ័ទាំងនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
លោក គឹម សំឡេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារបានអោយដឹងថា យោងតាមបញ្ជារបស់ឯកឧត្តម ទី សុវណ្ណថាល់ ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្ត បញ្ជាអោយសមត្ថកិច្ចឃាត់ខ្លួនជនសង្សយ័ទាំង ៣រូប ក៍សាងសុំណុំរឿងបញ្ជូនទៅតុលាការ ចំណែកវត្ថុតាងមានរថយន្តចំនួន ២គ្រឿង រួមទាំងឈើលេខ១ចំនួន១៣ដុំ ត្រូវប្រគល់ទៅអោយផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ ត្បែងមានជយ័ ចាត់ការបន្តទៅតាមនិតិវិធីស្តីពីច្បាប់ព្រៃឈើ៕