ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

ប្រជាពលរដ្ឋដែលមានដីអាស្រ័យផលពិតប្រាកដបានដឹងខ្លួន ពូកគាត់លែងជឿការញុះញុងបោកបញ្ឆោតរបស់បក្ខពួក ឈ្មោះ ភួង រ៉ា និងអ្នកសារព័ត៌មានម្នាក់ ខណៈក្រុមនេះកំពុងយកពួកគាត់ធ្វើជាខែលដើម្បីបិទបាំងរឿងអាក្រក់របស់ខ្លួន..

ប្រជាពលរដ្ឋដែលមានដីអាស្រ័យផលពិតប្រាកដបានដឹងខ្លួន ពូកគាត់លែងជឿការញុះញុងបោកបញ្ឆោតរបស់បក្ខពួក ឈ្មោះ ភួង រ៉ា និងអ្នកសារព័ត៌មានម្នាក់ ខណៈក្រុមនេះកំពុងយកពួកគាត់ធ្វើជាខែលដើម្បីបិទបាំងរឿងអាក្រក់របស់ខ្លួន..

ក្រចេះ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះមិនមានវត្តមានចូលរួមមកជាមួយ

លោកចាងហ្វាង អង្គភាពសារព័ត៌មានម្នាក់ និងក្រុមបក្ខពួក ឈ្មោះ ភួង រ៉ា នៅក្រសួងព័ត៌មាន នោះទេ ខណៈដែលប្រជាពលរដ្ឋកំពុងរស់នៅលើដីនិងអាស្រ័យផលពិតប្រាកដ ដោយពួកគាត់បានដឹងថា លោកចាងហ្វាង អង្គភាពសារព័ត៌មានម្នាក់នេះ និងក្រុមជនខិលខូចឈ្មោះ ភួង រ៉ា ដោយកន្លងមកយកពួកគាត់ធ្វើជាខែលដើម្បីបិទបាំងរឿងអាក្រក់របស់ខ្លួន។

តាមប្រភពច្បាស់ការមួយបានប្រាប់អ្នកសារព័ត៌មានយើងថា កាលពីរថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នាយកដ្ឋានមណ្ឌលព័ត៌មាន បានចេញលិខិតអញ្ជើញលោក ឈិន ម៉ៅ ចាងហ្វាងអង្គភាពសារព័ត៌មាន គេហទំព័រ បណ្ដាញព័ត៌មានថ្មី (ហៅកាត់ថា N3) ចូលរួម កិច្ចពិភាក្សាទាក់ទងក្រមសីលធម៌វិជ្ជាជីវៈ និងបញ្ហាផ្សេងៗ ធ្វើឲ្យលោកចាងហ្វាងម្នាក់នេះភ័យខ្លួន ទើបប្រើល្បិចឲ្យបក្សពួកឈ្មោះ ភួង រ៉ា បំភ័យពលរដ្ឋដែលបានរស់នៅលើដីនិងអាស្រ័យផលត្រឹមត្រូវ ឡើងមកភ្នំពេញធ្វើការតវ៉ា នៅក្រសួងព័ត៌មាន ដើម្បីបិទបាំងរឿងអាស្រូវរបស់ខ្លួន ឲ្យបានគេចផុតពីសំណាញ់ច្បាប់ តែពលរដ្ឋមិនបានចូលរួមតាមការគៀងគរ របស់បក្សពួកក្រុមជនខិលខូចនិងអ្នកសារព័ត៌មាននោះឡើយ។

ប្រភពបានបង្ហើបទៀតថាលោកចាងហ្វាង អង្គភាពសារព័ត៌មានគេហទំព័របណ្ដាញព័ត៌មានថ្មី ដែលកំពុងភ័យខ្លួន បានហៅបុគ្គលជាអ្នកសារព័ត៌មានម្នាក់ទៀតដែលមិនជាប់ពាក់ព័ន្ធជាមួយនឹងរឿងរបស់ខ្លួន ឲ្យមកធ្វើអត្ថាធិប្បាយនិយាយថា  មានប្រជាពលរដ្ឋរាប់ពាន់នាក់ ឡើងមកភ្នំពេញធ្វើការតវ៉ា ដើម្បីសុំកិច្ចអន្តរាគមន៍ពីក្រសួងព័ត៌មាន តែការពិតភាពជាក់ស្ដែងមានតែលោកចាងហ្វាង អង្គភាពសារព័ត៌មានគេហទំព័របណ្ដាញព័ត៌មានថ្មី និងក្រុមបក្សពួកឈ្មោះ ភួង រ៉ា តែប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះលោក ភួង រ៉ា គឺជាភ្នាក់ងារសារព័ត៌មាន គេហទំព័រ បណ្ដាញព័ត៌មានថ្មី (ហៅកាត់ថា N3)ប្រចាំស្រុកស្នួល នៃខេត្តក្រចេះ ហើយជាក្រុមបក្សពួកមេឃ្លោងក្នុងការរុករាន និងរំលោភយកដីគម្របព្រៃឈើរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ (ក្នុងដែនជម្រកសត្វព្រៃកែសីមា) មកធ្វើជាសម្បត្ដិផ្ទាល់ខ្លួន និងបំផុសបំផុលឱ្យប្រជាពលរដ្ឋ ពីទីឆ្ងាយចូលមករុករាន និងចាប់ដីគម្របព្រៃឈើរបស់រដ្ឋ ដើម្បីទុកលក់បន្ដក្រោយពីបានដាំដុះដំណាំ ហើយបន្ដទៅរុករានទីតាំងដីថ្មីបន្ដទៀត។

សូមបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកសារព័ត៌មានម្នាក់ដែលអះអាងថា ខ្លួនជាចាងហ្វាង អង្គភាពសារព័ត៌មានគេហទំព័របណ្ដាញព័ត៌មានថ្មី (ហៅកាត់ថា N3) ដែលជាសារព័ត៌មានក្នុងស្រុក បានធ្វើការចុះផ្សាយ ក្រោមរូបភាពកៀគរប្រជាពលរដ្ឋ យកមកធ្វើជាខែល ក្នុងន័យបិទបាំងការពិត ដោយខ្លួនបានធ្វើសកម្មភាពចុះផ្សាព័ត៌មានផ្ទុយពីវិជ្ជាជីវៈ និងក្រមសីលធម៌ ជាអ្នកសារព័ត៌មាន ដែលសម្ដែងចេញមានលក្ខណ:ញុះញុងប្រជាពលរដ្ឋ និងធ្វើបទសម្ភាសន៍ដោយសំនួរបិទ ពោលគឺ ដើរតួរ ជាអ្នកសារព័ត៌មានផង មន្ដ្រីមានសមត្ថកិច្ចផង អង្គច្បាប់ផង វែកញ៉ែផងនិង បញ្ចេញបញ្ចូលសាច់រឿង លើសពីការពិត ដែលផ្ទុយទាំងស្រុង ពីវិជ្ជាជីវៈសារព័ត៌មាន ដែលក្រសួងព័ត៌មានបានចែងក្នុងកិច្ចសន្យាលើការប្រកបអាជីវកម្មព័ត៌មាន និងសោតទស្សន៍។  

សូមប្រជាពលរដ្ឋដែលមានដីអាស្រ័យផលពិតប្រាកដ កុំមានការភ័យព្រួយ និងឈប់ចាញ់បោកបញ្ឆោត ការញុះញុងរបស់បក្ខពួកលោក ភួង រ៉ា ព្រមទាំងអ្នកសារព័ត៌មានម្នាក់ ដែលចុះផ្សាយមិនពិត ដើម្បីបិទបាំងអំពើអាក្រក់របស់ខ្លួន និងសូមរក្សាជំហរ អាស្រ័យផលតាមធម្មតា ព្រោះពុំមាននរណាម្នាក់អាចយកដីរបស់ពលរដ្ឋបានឡើយ។

ករណីនេះប្រជាពលរដ្ឋដែលមានដីអាស្រ័យផលពិតប្រាកដស្នើសុំមន្ដ្រីជំនាញពាក់ព័ន្ធ ក៏ដូចថ្នាក់ដឹកនាំខេត្ដ
មេត្ដាពិនិត្យ និងវែកមុខជនខិលខូច ដែលតែងតែធ្វើសកម្មភាពកៀគរឲ្យប្រជាពលរដ្ឋចូលកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ និងដើម្បីទប់ស្កាត់ការរុករានដីព្រៃរបស់រដ្ឋ ។

ជាពិសេសក្រុមបក្សពួកឈ្មោះ ភួង រ៉ា និងអ្នកសារព័ត៌មានម្នាក់ ដែលផ្សាយធ្វើការញុះញុងបំភ័យពលរដ្ឋ និងធ្វើការសួរសំណួរបែបបំភ័យ និងបោកបញ្ឆោតឱ្យពលរដ្ឋធ្វើការតវ៉ា ដែលបង្ករឱ្យមានភាពចលាចល់នៅក្នុងខេត្តដើម្បីបិទបាំងរឿងអាក្រក់របស់ខ្លួននោះផងទាន៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!