ខេត្តត្បូងឃ្មុំ៖នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះប្រជាពលរដ្ឋនៅឃុំកំពង់ទ្រាស តាមរយៈលោកមេឃុំ បានស្នើដល់អភិបាលស្រុកក្រូចឆ្មារ អោយមានវិធា នការទៅលើនគរបាលត្រួតពិ និត្យចរាចរណ៍នៃស្នងនគរបាលស្រុកក្រូចឆ្មារ ដែលធ្វើសកម្មភាពផ្ទុ យស្រឡះខុ សពីនិ តិវីធី និង បទបញ្ជាថ្នាក់ដឹកនាំ ពោលគឺ (ធ្វើដូចចោរមកពួនស្ទាក់ប្លន់) ធ្វើអោយមានការខឹ ងសម្បាយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋទូទាំងឃុំកំពង់ទ្រាស។ នេះបើយោងតាមលិខិតមួយច្បា ប់របស់លោកឈន ស៊ីវឡេង មេឃុំកំពង់ទ្រាស ផ្ញើទៅកាន់ លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ។
នៅក្នុងលិខិតដដែលនោះ បានបញ្ជាក់ថា កន្លងមក នគរបាលចរាចរមួយរូបឈ្មោះ ស៊ាន កុសល បានធ្វើការបោះសញ្ញាចរាចរណ៍ចល័តចុះឡើងៗ ត្រូវចំម៉ូតូអ្នកធ្វើដំណើរ ពេលគេកំពុងជិះ ព្រោះមិនដឹងថា មានគោលដៅត្រួតពិនិត្យចរាចរណ៍ បានបណ្ដាលឲ្យមានការប៉ះពា ល់ និង ខូ ចខាតទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
មួយវិញទៀត ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ទ្រាស ក៏បានស្នើដល់អភិបាលស្រុកក្រូចឆ្មារ អនុគ្រោះចំពោះម៉ូតូអ ត់ព ន្ធផងដែរ ដោយសារតែប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ទ្រាសមួយចំនួនធំមានជី វភាពក្រីក្រ ទិ ញម៉ូតូអ ត់ព ន្ធមកប្រើប្រាស់ជាច្រើនគ្រួសារ ដែលធ្វើឲ្យប្រ ឈមនឹងការពិ ន័យអន្តរការណ៍នៃច្បា ប់ចរាចរណ៍ផ្លូវគោក ដោយទុកពេលឲ្យពលរដ្ឋរកប្រាក់ប ង់ព ន្ធសិន ។
ទោះបីយ៉ាងណា បញ្ហានេះ នៅពុំទាន់ឃើញខាងនគរបាលត្រួតពិនិត្យចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ មានប្រតិកម្ម បែបណានៅឡើយទេ ៕