ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

អុញនោះ! ពេលនេះបន់ព្រះសំពះទេវតាមិនជួយ លោកប៊ុនកែវឡុងមេខ្លោងទិញដីលក់ដីរួមនឹងបក្ខពួកត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វាធ្វើការឃាត់ខ្លួនបានហើយ ក្នុងករណីលួចចុះបញ្ជីក្បាលដី គ្របជាន់ពីលើដីរបស់លោក ភឺន ផល្លាមួយរយ:កាលកន្លងស្ថិតនៅភូមិអន្លង់ស្លែងឃុំសំបួរមាសស្រុកមុខកំពូលខេត្តកណ្តាល

អុញនោះ! ពេលនេះបន់ព្រះសំពះទេវតាមិនជួយ លោកប៊ុនកែវឡុងមេខ្លោងទិញដីលក់ដីរួមនឹងបក្ខពួកត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វាធ្វើការឃាត់ខ្លួនបានហើយ ក្នុងករណីលួចចុះបញ្ជីក្បាលដី គ្របជាន់ពីលើដីរបស់លោក ភឺន ផល្លាមួយរយ:កាលកន្លងស្ថិតនៅភូមិអន្លង់ស្លែងឃុំសំបួរមាសស្រុកមុខកំពូលខេត្តកណ្តាល

រាជធានីភ្នំពេញ÷ជាក់ស្ដែងនៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៤អង្គភាពសហព័ត៌មានយើងទទួលបានប្រភពព័ត៌មានមួយបានឲ្យដឹងថាកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វាបានឃាត់ខ្លួនជនសង្ស័យមួយក្រុមក្រោយពី ធ្វើសកម្មភាពរៀបចំធ្វើឯកសារទិញដីលក់ដី ស្ថិតនៅភូមិអន្លង់ស្លែងឃុំសំបួរមាសស្រុកមុខកំពូលខេត្តកណ្តាល ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វាឃាត់ខ្លួនខាងលើ តាមដីការបង្ក្រាប់ឲ្យចាប់ខ្លួនរួមមាន ÷
១ -ឈ្មោះ ប៊ុន កែវឡុង មេខ្លោងទិញដីលក់ដីដល់ធំ នៅក្នុងរាជធានីភ្នំពេញ
២ -ឈ្មោះ លី ប៊ុនសៀរ (បានឃាត់ខ្លួនពីបទឆបោក)
៣- នួន សារី (បានឃាត់ខ្លួនពីបទឆបោក) នឹងអ្នករៀបចំផែនការទិញដីលក់ ឱ្យទៅឈ្មោះ នៅ សៀម ឈរឈ្មោះធ្វើជាអ្នកលក់ដី ឱ្យទៅឈ្មោះ ប៊ុន កែវឡុង ហើយឈ្មោះ ប៊ុន កែវឡុង បានសមគំនិតជាមួយឈ្មោះ លី ប៊ុនសៀ និងឈ្មោះ នួន សារី ជាអ្នកទិញដីខាងលើ ដើម្បីបង្កជម្លោះជាមួយលោក ភឺន ផល្លា បានក្លែងបន្លំ ឯកសារនឹងបានភូតភរ កុហក់អាជ្ញាធរ មូលដ្ឋានដើម្បីលួចចុះបញ្ជីក្បាលដី គ្របជាន់ពីលើដីរបស់លោក ភឺន ផល្លា ថែមទៀតផង ក្រុមជនសង្ស័យខាងលើបានបង្កើតបញ្ហាផ្សេងៗនឹងបានវាយប្រហារ ទៅលើ លោក ភឺន ផល្លាដែលជាម្ជាស់ដីស្របច្បាប់ ធ្វើឲ្យប៉ះពាល់ កេរិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូរ ព្រមទាំងចោទប្រកាន់មន្ត្រីអាជ្ញាធរមូលដ្ឋានដោយគ្មានភស្តុតាងច្បាស់លាស់តាមរយៈសារព័ត៌មានក្នុងស្រុកមួយចំនួនថែមទៀតផង។

យោងតាមសេចក្តីថ្លែងការណ៍របស់មេធាវីតំណាងដោយអាណត្តិរបស់លោក ភឺន ផល្លា ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ឯកសារទិញដីលក់ដីរបស់ក្រុមជនសង្ស័យខាងលើ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់ឈ្មោះ ប៊ុន កែវឡុង មានភាពខុសប្រក្រតី មិនមានប្រវត្តិនៃការកាន់កាប់ច្បាស់លាស់ និងថែមទាំងជាឯកសារទិញដីលក់ដីក្រោយលោក ភឺន ផល្លា លោកភឺន ផល្លា បានផ្ទេរកម្មសិទ្ធិបន្តឱ្យទៅ អ្នកទិញ បន្តពីលោក តាំងពីថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០១៨ មានការចុះហត្ថលេខាទទួលស្គាល់ពីអាជ្ញាធរភូមិ ឃុំ ស្រុក និងបានបង់ពន្ធប្រថាប់ត្រាតាមនីតិវិធីច្បាប់រួចរាល់ហើយដែល ចំណែកក្រុមជនសង្ស័យ រៀបចំឯកសារទិញដីលក់ដី ក្រោយលោក ភឺន ផល្លា រហូតដល់១ ឆ្នាំ និង ៥ ខែ ដែលនេះមិនទាន់បានគិតពីរយៈពេលដែលលោក ភឺន ផល្លា បានទិញពីប្រជាពលរដ្ឋដំបូង និងបានគ្រប់គ្រង កាន់កាប់ ព្រមទាំងបានធ្វើការឈូសឆាយជីកក្រវ៉ាត់ព្រំដីជុំវិញដីខាងលើនេះតាំងពីឆ្នាំ២០០៨ នៅឡើយនោះទេ។
ដូច្នេះឈ្មោះ ប៊ុន កែវឡុង និងបក្សពួក ឈ្មោះ លី ប៊ុនសៀរ (បានឃាត់ខ្លួនពីបទឆបោក) ឈ្មោះ នួន សារី (បានឃាត់ខ្លួនពីបទឆបោក) និង ឈ្មោះ នៅ សៀម ទើបជាជនទុច្ចរិតពិតប្រាកដ ដែលបានលួចធ្វើឯកសារគ្របជាន់លើដីរបស់លោក ភឺន ផល្លា។

ចំពោះការចោទប្រកាន់លើមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធតាមរយៈសារព័ត៌មាន មន្រ្តីជំនាញ និងអាជ្ញាធរកំពុងធ្វើរបាយការណ៍អំពីការប្រើប្រាស់ឯកសារខុសប្រក្រតីរបស់ឈ្មោះប៊ុន កែវឡុង និងបក្សពួក ដែលភូតភរ កុហកអាជ្ញាធរ ដើម្បីមានវិធានការតាមផ្លូវច្បាប់ជាធរមាន។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីរចូលរួមជាមួយរដ្ឋាភិបាលនិងសេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំខាងលើៗលោកបានជ្រាបជាព័ត៌មាន ពីរឈ្មោះប៊ុន កែវឡុង និងបក្សពួក ឈ្មោះ លី ប៊ុនសៀរ បានក្លែងបន្លំ ឯកសារនឹងបានភូតភរ កុហក់អាជ្ញាធរ មូលដ្ឋានដើម្បីលួចចុះបញ្ជីក្បាលដី គ្របជាន់ពីលើដីរបស់លោក ភឺន ផល្លា ជ្រាបជាព័ត៌មានតែប៉ុណ្ណោះ។

អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះសូមអរគុណ។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!