ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

ជុំវិញ​ករណី​ ឈ្មោះ​ តាប៉ាង​ ឈូស​ឆាយ​ លក់ដីរបស់រដ្ឋជាច្រើន​ហិកតា​ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ឱរ៉ាល់​ មិន​ទាន់​ចប់​នោះទេ​.(ផ្សាយវគ្គ.៣)

ជុំវិញ​ករណី​ ឈ្មោះ​ តាប៉ាង​ ឈូស​ឆាយ​ លក់ដីរបស់រដ្ឋជាច្រើន​ហិកតា​ ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ឱរ៉ាល់​ មិន​ទាន់​ចប់​នោះទេ​.(ផ្សាយវគ្គ.៣)

ខេត្តកំពង់ស្ពឺ៖ ក្រោយពីផ្ទុះរឿង តាប៉ាង ដាក់គ្រឿងចក្ររុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋ ហើយឱ្យអ្នកផ្សេងឈរឈ្មោះជំនួសនោះ ពេលនេះជ្រាបដល់ថ្នាក់លើ មន្ទីរជំនាញបានកោះហៅប្រជុំ មានទាំងអ្នកសារព័ត៌មានចូលរួមទាំងទៀតផងដែរ ដើម្បីជាសាក្សីដើម្បីដាក់បន្ទុកលើជនខិលខូច ដែលមានមហិច្ឆតា បំផ្លាញដីព្រៃរបស់រដ្ឋ។

បើយោងតាមកំណត់ហេតុប្រជុំនាថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៤វេលាម៉ោង៩ និង២៥នាទីព្រឹកសាលប្រជុំមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។

សមាសភាពចូលរួមមាន: លោក​ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ​ លោក  ប្រធាន អ.ម .ក មេធាវី​ តំណាង​ ឈ្មោះ​ តាប៉ាង​។

បេី​យោងតាម​ កំណត់​ហេតុ​អង្គ​ប្រជុំ​ កាលពីថ្ងៃទី១២​ ខែ​កុម្ភៈ​ ដីសហគមនស្នើសុំកាត់ឆ្វៀលមានផ្ទៃដីប្រមាណជាង២៩០០០ហិកតាទៅ ៣០០០០ហិកតា​ ដីដែលប្រជាពលរដ្ឋអាស្រ័យផលជាក់ស្តែងក្មុងអនុក្រិតលេខ ២៤៥(ពណ៍លឿង)​ ដីព្រះរាជក្រិត ជាតំបន់អភិរក្សជាដីរបស់រដ្ឋដែលមិនអាចកាត់ឆ្វៀលបានទេ ករណីខាងលើដែលអង្គភាពសារព័ត៍មានចុះផ្សាយនោះក្រុមការងារបានចុះទៅពិនិត្យជាក់ស្តែងកន្លងមករកឃើញថាមានចំនួន១២៧.៨៣ហិកតា ក៏ប៉ុន្តែក្រោយពីអូសផែនទីមើលភាពជាក់ស្ដែងឃើញមានចំនួន ៩៣.៣៧ហិកតា មានជាប់ក្នុងគម្រោងចំនួន៣ (១.ជាន់លើដីក្រុមហ៊ុនហ្រ្គេតហ្វៀល ២.ជាប់ដីអនុក្រិតលេខ ០១ និងអនុក្រិតលេខ ២៤៥និង ៣.ជាដីដែលប្រជាពលរដ្ឋអាស្រ័យផលជាក់ស្តែង ដាំដំឡូងមីមានផ្ទៃពណ៍លឿង ) លោកបានបន្តទៀតថាដីខាងលើនេះមានឈ្មោះម្ចាស់គ្រប់គ្រងដល់ទៅ៣នាក់ រួមមានឈ្មោះ÷
១.លោក អេង ហាក់ហៀង. ២.លោកម៉ែន ចាន់ណារី ហៅតាប៉ាង. ៣.មិនមានឈ្មោះពិតប្រាកដទេ?ក្រោយពីលោកបានបង្ហាញពីរបកគំហើញនៃការចុះចុចយាមកាបUTM ខាងលើស្នើសុំអោយខាងមេធាវីតំណាងដោយអណាត្តិបានយកឯកសារដែលបានថតចម្លងពីកូនក្តីលោក តាប៉ាងចំនួន ២ដុំ និង២ទីតាំងមកដាក់បង្ហាញជូនដល់លោកប្រធានមន្ទីរដើម្បីពិនិត្យមានចំនួន២ភូមិ ១.ភូមិក្បាលដំរី មានផ្ទៃដីសរុប២៤៧ហិកតា ២.ភូមិសំរោង មានផ្ទៃដីសរុបចំនួន៨០ហិកតា និង២ឃុំ ១.ឃុំតាសាល ២.ឃុំត្រពាំងជោ។

ក្រោយបានពិនិត្យមើលលើឯកសាររួចរាល់ឯកសារខាងលើនេះយកបានការប្រហែលជាពី៣០ទៅ៥០ភារយតែប៉ណ្ណោះពីព្រោះក្នុងអំឡុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៩ក្នុងអនុក្រឹត្យ០១ បានធ្វើការនារាករណ៍ចោលលើឯកសារភូមិ ឃុំ ស្រុក អស់ទៅហើយពីលោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺចាស់។

សូមបញ្ជាក់ថា: កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដីដែលមានចំនួន ២មុឺនហិកតាត្រូវបានបិទបញ្ជប់សម្រាប់ប្រគល់ជូនដីសប្បទានសង្គមកិច្ចជូនក្រុមហ៊ុនហ្រ្គេតហ្វៀលនិងផលប៉ះពាល់របស់ប្រជាពលរដ្ឋដែលអាស្រ័យផលជាក់ស្តែង ហើយនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការគណ:រដ្ឋមន្រ្តីដែលបានដឹកនាំប្រជុំពេញអង្គដែលមានសម្តេចតេជោ ជាប្រធានបានកំណត់បិទបញ្ជប់ជាស្ថាពរក្មុងពេលនិសិត្សចុះវាស់វែងចប់សព្វគ្រប់។

ហើយទីតាំងដីខាងលើនោះអនុក្រឹត្យ​លេខ២២៧​ ស្នើសុំធ្វើការដកហូតកាលពី ខែឧសភា ឆ្នាំ២០២៣ ក៏ប៉ុន្តែមិនមានកញ្ចប់ថវិការសម្រាប់ការចុះអនុវត្តលើដីការលេខ២២៧ដកហូតនោះទេគ្មានថវិកាជាតិ។

លោកមេធាវី តំណាងអោយលោកតាប៉ាងធ្វើការស្នើសុំដល់មន្ទីរបរិស្ថាខេត្តកំពង់ស្ពឺថា លោកមិនទាន់ដឹងថាតើកូនក្តីលោកបានធ្វើការឈូសឆាយដីដែលស្ថិតនៅប៉ុយរ៉ុយ ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនោះចូលក្នុងដែនជម្រកបរិស្ថាន និងដីអនុក្រិត លេខ២៤៥.លេខ០១ និងដីក្រុមហ៊ុនហ្ក្រេកហ្វៀលចំនួនប៉ន្មានដែរ?(បញ្ជាក់ពីមន្រ្តីជំនាញថាចំនួន៩៣.៣៧ហិកតា) និងស្នើសុំធ្វើកិច្ចសហការណ៍ជានិច្ចជាមួយមន្រ្តីជំនាញ និងអង្គភាពសារព័ត៍មាន។

អាចនិយាយ​បាន​ជារួមថា​ លោក អេង ហាក់ហៀង និងលោក ម៉ែន ចាន់ណារី ហៅ តា ប៉ាង ធ្វើការឈូសឆាយដីប៉ះលើដីក្រុមហ៊ុនហ្ក្រេតហ្វៀល និងប៉ះដីអនុក្រិត២៤៥ និងមានឯកសារភ្ជាប់ប្លង់ភូមិឃុំ និងប្លង់រឹងខ្លះៗ និងរៀបចំកំណត់ក្នុងអង្គប្រជុំនេះធ្វើរបាយការណ៍ដាក់ជូនលោកប្រធានមន្ទីរបរិស្ថាន និងលោកអភិបាលខេត្តជាអ្នកសម្រេច និងធ្វើរបាយការណ៍ជូនទៅអន្តរក្រសួងទាំង៣បន្តទៀត​ រូមមាន​ក្រសួងធនធានទឹក​ ក្រសួងដែនដី និងនគរូបនីយកម្ម និងសំណង់
និងក្រសួងបរិស្ថាន ដើម្បីបន្តនិតិវិធីបន្តទៀត។

មហាជនក៏ដូចជាអ្នកសារព័ត៌មានយើងនៅតែទន្ទឹងរងចាំមើលថា តើមន្ត្រីជំនាញពាក់ព័ន្ធអាចមានវិធានការផ្លូវច្បាប់ចំពោះបុគ្គលដែរឈូសឆាយដីរដ្ឋយកធ្វើជាកម្មសិទ្ធិ នៅចំណុច ប៉ុយរ៉ុយ ភូមិសំរោង ឃុំត្រពាំងជោ នឹងនៅចំណុចខាងត្បូងឈៀងខាងលិចទំនប់ឥណ្ឌា ស្ថិតនៅភូមិអញ្ចាញ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានដែលឬយ៉ាងណា ?

គូសបញ្ជាក់ផងដែរថា ដីរបស់ឈ្មោះ (តាប៉ាង) នៅចំណុចជើងភ្នំប្រាក់នោះ ត្រូវបានរៀបចំលក់ទៅឱ្យអ្នកមានលុយមានអំណាចម្នាក់នៅក្នុងស្រុកឱរ៉ាល់ ដែលមានទំហំជាង៣០០ហិកតា ហើយដីនោះ មានប្លង់រឹងប្រហែក១០ទៅ១១ហិកតាតែប៉ុណ្ណោះ ។ ដោយលក់ក្នុង១ហិកតាក្នុងតម្លៃ៥០០០ដុល្លារសហរដ្ឋអាមេរិក(5000$) ហើយទូទាត់លុយបានចំនួន៥០ភាគរយហើយ សរុបទឹកលុយទាំងអស់ជាង១លានដុល្លារសហរដ្ឋអាមេរិកឯណ្ណោះ។

ប្រជាពលរដ្ឋដដែលបានបន្តទៀតថាអ្នកមានលុយមានអំណោចគ្រោងឱ្យ(តាប៉ាង)និងអ្នកពាក់ព័ន្ធរៀបចំដីធ្លីទំហំជាង១០០០ហិកតា បន្ថែមទៀតដើម្បីធ្វើចំការ បំពេញតម្រូវការទីផ្សារដែលគេចង់បាន បើទោះបីជាពាក់ព័ន្ធជាមួយដីរដ្ឋគ្រប់គ្រង ឬដីរបស់ប្រជាពលរដ្ឋ ក៏ដោយគេត្រូវតែទិញយកឱ្យបាន។

ជុំវិញការលើកឡើងខាងនេះផងដែអ្នកសារព័ត៌មានបានសុំការបំភ្លឺពីលោក(តាប៉ាង)តាមប្រព័ន្ធទូរស័ព្ទ គាត់បានប្រាប់ថា គាត់គ្មានដីនៅចំណុចទីតាំងខាងលើនេះទេ ហើយក៏គ្មានដីណាលក់ដែរបើគាត់លុបដីនោះ តើមានឯកសារមកពីណាដើម្បីបញ្ជាក់។

ចំណែកលោក ហ៊ុល ម៉ារ៉ា ប្រធានការិយាល័យ ដែនជម្រកស្រុកឱរ៉ាល់ បានឱ្យអ្នកយកព័ត៌មានយើងដឹងថា លោកកំពង់ជាប់រវល់  ដោយឡែកលោក ច័ន្ទថេត ថានរៈ  ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ អ្នកយកព័ត៌មានយើងខលតាមប្រព័ន្ធទូរស័ព្ទលោកថាជាប់រវល់សូមបញ្ជូនរូបភាពនិងរបាយការណ៍ទៅការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ទៅ។

ករណីនេះប្រជាពលរដ្ឋរស់នៅក្នុងស្រុកឱរ៉ាល់ បានស្នើសុំយ៉ាងទទូចដល់មន្ដ្រីជំនាញពាក់ព័ន្ធ ពិសេសឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺមេត្ដាពិនិត្យ​ និងវែកមុខជនខិលខូចដែលតែងធ្វើសកម្មភាពដើម្បីទប់ស្កាត់ការរុករានដីព្រៃរបស់រដ្ឋជាបន្ដទៅទៀត។

គួររំលឹកផងដែរថា កាលពីពេលកន្លងទៅនៅថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០២៣ ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានគ្រឿងចក្រកំពុងតែធ្វើការឈូសឆាយដីព្រៃរបស់រដ្ឋ ក្រោយមកក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពបានចុះទៅដល់ចំណុចទីតាំងដីខាងលើឃើញថា មានគ្រឿងចក្រអេស្កាវទ័រ{ហៅថាអាអ៊ិច}ចំនួនពីរគ្រឿងកំពុងតែធ្វើសកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋអស់ជាច្រើនហិកតា ដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋពិតប្រាកដមែន ។ ក្រោយពីឃើញក្រុមអ្នកសារព័ត៌មានតៃកុងអេស្កាវទ័រ{ហៅថាអាអ៊ិច}បានបើកគ្រឿងចក្របុករបងរត់ដើម្បីយកគ្រឿងចក្រទៅលាក់ទុក ភ្លាមៗនោះមានបុគ្គលម្នាក់បើករថយន្តមកដែលគេស្គាល់ឈ្មោះ {តាប៉ាង} ជាអ្នកយកគ្រឿងចក្រមកឈូសឆាយដីព្រៃរបស់រដ្ឋខាងលើនោះ ដោយបើករថយន្តមកដល់បានធ្វើកាយវិការច្រងេងច្រង៉ាង ហើយបានឲ្យក្រុមអ្នកសារព័ត៌មានយើងទៅផ្ទះលោកដើម្បីនិយាយគ្នា ប៉ុន្តែអ្នកសារព័ត៌មានមិនបានធ្វើតាមការអញ្ជើញរបស់(តាប៉ាង) នោះឡើយ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!