ខេត្តក្រចេះ÷ ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានដឹកនាំសមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាជាង ២០០០ នាក់ មកពីក្រុងស្រុកទាំង ៧ នៃខេត្តក្រចេះ បិទយុទ្ធនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅភូមិភាគ ៥ មណ្ឌលក្រចេះនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ យុទ្ធនាការនេះក៏មានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលក្រចេះឯកឧត្តម ពេជ្រ ប៊ុនធិន, ឯកឧត្តម អ៉ឹម ចាន់ថុល, ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការបក្សខេត្តក្រចេះ និងក្រុមការងារគណបក្សចុះមូលដ្ឋានខេរ្រក្រចេះ។
ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតដែលមានការដង្ហែរក្បួននៅក្នុងទីរួមខេត្តក្រចេះ ជាមួយជ័យឃោស កងរំពងនិងការបញ្ជូនសារផ្សេងៗទាក់ទងនឹងគោលនយោបាយអាទិភាពរបស់គណបក្សប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍជាតិមាតុភូមិ។