ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

អាជ្ញាធរជាតិអប្សរា នឹងចាត់វិធានការផ្លូវច្បាប់ដោយមិនលើកលែង ចំពោះជំទាវឧកញ៉ាបណ្ឌិតលី អ៊ុំអេង ដែលបានចោទប្រកាន់ថាអាជ្ញាធរជាតិទាមទារប្រាក់ចំនួនពីរលានដុល្លារ ជាថ្នូរនឹងការប្រគល់ដីជាង៧ហិកតានៅតំបន់ឃ្យុងយុ

អាជ្ញាធរជាតិអប្សរា នឹងចាត់វិធានការផ្លូវច្បាប់ដោយមិនលើកលែង ចំពោះជំទាវឧកញ៉ាបណ្ឌិតលី អ៊ុំអេង ដែលបានចោទប្រកាន់ថាអាជ្ញាធរជាតិទាមទារប្រាក់ចំនួនពីរលានដុល្លារ ជាថ្នូរនឹងការប្រគល់ដីជាង៧ហិកតានៅតំបន់ឃ្យុងយុ

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា បានធ្វើការច្រានចោល ចំពោះព័ត៌មានដែលផ្សព្វផ្សាយដោយធ្វើការចោទប្រកាន់ថា អាជ្ញាធរជាតិមួយនេះ បានទាមទារប្រាក់ពីឧកញ៉ា លីអ៊ុំអេង ចំនួនពីរលានដុល្លាអាម៉េរិក ជាថ្នូនឹងការប្រគល់ដីជាង៧ហិកតា នៅក្នុងតំបន់បុរីសណ្ឋាគារឬតំបន់អង្គរឃ្យុងយុ។ ជាមួយនឹងការច្រានចោលនេះដែរ អាជ្ញាធរជាតិអប្សរា ក៏បានប្រកាសអំពីការចាត់វិធានការផ្លូវច្បាប់ចំពោះលោកជំទាវឧកញ៉ាបណ្ឌិត ឈ្មួញដីធ្លីដ៏សំបូររឿងអាស្រូវក្នុងខេត្តសៀមរាបម្នាក់នេះផងដែរ។

យោងតាមលិខិតរបស់អាជ្ញាធរជាតិអប្សរា ចុះថ្ងៃទី២៣ ខែកុម្ភៈ នេះ បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថានីយ៍ទូរទស្សន៍ ខេមរា អេប៊ី វី អនឡាញ (Khemra FB TV Station Online) បានផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងបញ្ហាដីធ្លី ០៩ ក្បាលដី ទំហំសរុប ៧,៧៣ ហិចតា ស្ថិតនៅ តំបន់បុរីសណ្ឋាគារ ក្នុងភូមិសាស្ត្រ ភូមិចុងកៅស៊ូ (បច្ចុប្បន្នភូមិធ្លកអណ្តូង) និងភូមិបឹងជូនប៉ា សង្កាត់ស្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប ដោយបានផ្សព្វផ្សាយថា អាជ្ញាធរជាតិអប្សរាបានទាមទារប្រាក់ចំនួនពីរលានដុល្លារ សហរដ្ឋអាម៉េរិក ពីលោកជំទាវ លី អ៊ុំអេង ជាថ្នូរនឹងការប្រគល់ដីខាងលើនេះ និងថាអាជ្ញាធរជាតិអប្សរាបានឃុបឃិតគ្នាជាមួយស្ថាប័នសាលាដំបូងខេត្តសៀមរាប យកដីរបស់លោកជំទាវ លី អ៊ុំអេង ប្រគល់ទៅឱ្យសាលាដំបូង ខេត្តសៀមរាប ដើម្បីធ្វើជាទីតាំងសាលាដំបូងខេត្តសៀមរាបថ្មី។

លិខិតបំភ្លឺដដែលលើកឡើងបន្តថា ដើម្បីចៀសវាងការភ័ន្តច្រឡំមកបើស្ថាប័នអាជ្ញាធរជាតិអប្សរា ក៏ដូចជាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងជាការឆ្លើយតបចំពោះការអត្ថាធិប្បាយរបស់ពិធីករ និងជាអគ្គនាយក ស្ថានីយ៍ទូរទស្សន៍ ទូរទស្សន៍ ខេមរា អេហ្វេប៊ី ធីវី អនឡាញ (Khemra FB TV Station Online) ជាពិសេសទៅការលើកឡើងរបស់លោកជំទាវ លី អ៊ុំអេង អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា សូមធ្វើការបំភ្លឺជូនសាធារណជនឱ្យបានជ្រាបដូចខាងក្រោម៖
9- លោកជំទាវ លី អ៊ុំអេង បានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងទូរទស្សន៍អនឡាញ ផ្សព្វផ្សាយចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងទម្លាក់កំហុសដោយអសុទ្ធចិត្ត មកលើអាជ្ញាធរជាតិអប្សរា ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ០៩ក្បាលដីខាងលើ ចំនួន ០៣ (បី) លើករួចមកហើយ (រួមទាំងលើកនេះ) ហើយដែលកន្លងមក អាជ្ញាធរជាតិអប្សរា ក៏បានបំភ្លឺជូនសាធារណជនចំនួន ០២ (ពីរ) បើករួចមកហើយផងដែរ តាមរយៈសេចក្តីបំភ្លឺលេខ ៦៦៦/១៩ របសបក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ និងសេចក្តីប្រកាសព័ត៌មានលេខ ៥៣០/២១ របសបក ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២១ របស់អាជ្ញាធរជាតិអប្សរា ។
២- ដីធ្លីទាំង ០៩ ក្បាលដីខាងលើនេះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចរួចហើយថា ឱ្យចុះបញ្ជីចេញ បណ្ណកម្មសិទ្ធិ ជាកម្មសិទ្ធិឯកជនរបស់រដ្ឋ តាមរយៈសេចក្តីជូនដំណឹងលេខ ១៣៨៣ សជណ.អ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ រាល់ពាក្យបណ្ដឹង និងពាក្យសុំនានារបស់លោកជំទាវ លី អ៊ុំអេង ទៅស្ថាប័នផ្សេងៗ រួមមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិដោះស្រាយ ទំនាស់ដីធ្លី និងស្ថាប័នតុលាការគ្រប់ជាន់ថ្នាក់ (សាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល) សុទ្ធតែត្រូវបានសម្រេចបដិសេធ និងលើកចោល។ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ទីតាំងដីមួយ កន្លែងទំហំ ១៨.១៥៨ ម៉ែត្រការ៉េ របស់អាជ្ញាធរជាតិអប្សរា ស្ថិតនៅក្នុងតំបន់បុរីសណ្ឋាគារ ក្នុងភូមិ សាស្ត្រភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជូនក្រសួងយុត្តិធម៌ សម្រាប់សាងសង់អគារសាលាឧទ្ធរណ៍តំបន់ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាបតាមរយៈសេចក្តីជូនដំណឹងលេខ ២០២ សជណ.អវ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ដើម្បីជាប្រយោជន៍សាធារណៈ បំរើឱ្យវិស័យយុត្តិធម៌។
៣- ជានិច្ចកាល អាជ្ញាធរជាតិអប្សរាបានខិតខំគ្រប់គ្រង និងការពារដីធ្លីរបស់រដ្ឋនៅក្នុងតំបន់បុរីសណ្ឋាគារ ស្របតាមអនុក្រឹត្យលេខ១៥៨ អនក្រ.បក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល។ អាជ្ញាធរជាតិអប្សរាពុំមានសិទ្ធិអំណាចក្នុងការចាត់ចែង ឬប្រគល់ជាកម្មសិទ្ធិនូវដីធ្លីរបស់រដ្ឋទៅឱ្យ បុគ្គលឯកជនឡើយ ហើយក៏ពុំមានករណ៏ដែលថ្នាក់ដឹកនាំ ឬមន្ត្រីអាជ្ញាធរជាតិអប្សរា បានទាមទារ ឬស្នើសុំប្រាក់ចំនួនពីរលានដុល្លារសហរដ្ឋអាមេរិក ពីលោកជំទាវ លី អ៊ុំអេង ជាថ្នូរនឹងការប្រគល់ដី ខាងលើ ឬបានឃុបឃិតគ្នាជាមួយអតីតប្រធានសាលាដំបូងខេត្តសៀមរាប ប្រគល់ដីខាងលើ (មួយផ្នែក) យកទៅធ្វើអគារសាលាដំបូងខេត្តសៀមរាប ដូចការលើកឡើងរបស់លោកជំទាវ លី អ៊ុំអេង ដែរ។
៤- ដោយពិនិត្យឃើញថា ការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងបញ្ហាដីធ្លីខាងលើ មានលក្ខណៈបំភ្លៃការពិត និងញុះញង់ឱ្យមានការរើសអើងមកលើថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរជាតិអប្សរា ម្តងហើយម្តងទៀត ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិនាមរបស់ស្ថាប័ន ក៏ដូចជាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ ដឹកនាំអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិអប្សរា សម្រេចថានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ដោយ គ្មានការលើកលែងឡើយ។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!