ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ ឆ្នាំ២០២៤

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ ឆ្នាំ២០២៤

 

ខេត្តកំពង់ស្ពឺ មានក្រុង ស្រុក ចំនួន ០៩ ឃុំ សង្កាត់ ចំនួន ៨៨ សមសភាពបោះឆ្នោតមានចំនួន ៦៣៣នាក់ ក្នុងនោះសមាជិកក្រុមប្រឹក្សាក្នុងអាណត្តិមានចំនួន ៦១៦នាក់ ស្រី ១១៨នាក់
តំណាងរាស្រ្តក្នុងអាណត្តិមាន ៦រូប ការិយាល័យបោះឆ្នោតខេត្តកំពង់ស្ពឺ មាន ២ការិយាល័យ  ការិយាល័យ ៧០០២ មានចំនួនអ្នកបោះឆ្នោត ៣០៩នាក់ ការិយាល័យ ៧០០៣ មានអ្នកបោះឆ្នោតចំនួន ៣១៣នាក់  មណ្ឌលបោះឆ្នោតភូមិភាគ៣ ។
មានរថយន្តសង្គ្រោះក្រុមគ្រូពេទ្យ ហើយបានសំរួលអ្នកមានជំងឺ ចាស់ទ្រុឌទ្រោមបានបោះឆ្នោតមុន។

សមាជិកក្រុមប្រឹក្សា ឃុំ/សង្កាត់ ទាំងអស់បានអញ្ជើញមកពីតាមបណ្តាភូមិឃុំរបស់ខ្លួនដើម្បីជួបជុំគ្នានៅមណ្ឌលបោះឆ្នោតវិទ្យាល័យកំពង់ស្ពឺពួកគាត់មកជួបជុំគ្នាមុនម៉ោង 7:00 តើការកំណត់របស់ គ.ជ.ប  ក្នុងនោះដែរមានអ្នកសង្កេតការណ៍ ១២នាក់ កម្លាំងនគបាល ចំនួន ៦នាក់  ស ស យ ក ៤នាក់ សមាគមន៍អរុណរះ ៣នាក់ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ចំនួន ២នាក់ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពចំនួន ៤នាក់ អង្គការយុវជនដើម្បីអភិវឌ្ឍន៍ និងការពារធនាគារធម្មជាតិ ចំនួន ២០នាក់  សរុបទាំងអស់ចំនួន ៣៣នាក់ ស្រី ៧នាក់។
ដោយក្នុងនោះមានតំណាងគណបក្សនយោបាយចំនួន៤ គឺ គណបក្សប្រជាជនកម្ពុជា គណបក្ស ឆន្ទះខ្មែរ គណបក្ស ហ្វុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ រហូតមកដល់ពេលនេះ ទិដ្ឋភាពជារួមនៅមណ្ឌលបោះឆ្នោតមានភាពស្ងប់ស្ងាត់ប្រកបដោយផាសុខភាព ពុំមានអ្វីមករំខានដល់ដំណើរការនៃកាបោះឆ្នោត អសកល និតិកាលទី៥ ឆ្នាំ២០២៤៕

Filed in: ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!