កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៤ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំង និងចូលកាន់តំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ។
អញ្ជើញចូលរួមក្នុងពិធីនេះផងដែរមាន ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្តផងដែរ ។
យោងតាមប្រកាសរបស់ក្រសួងការពារជាតិសម្រេចតែងតាំង លោក ឧត្តមសេនីយ៍ត្រីសាន្ត ប៊ុនថាន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ជំនួសលោកឧត្តម សេនីយ៍ត្រី សាក់ សារ៉ាង ដែលត្រូវបានតែងតាំង ជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ ៕