ទាន់ហេតុការណ៍
ពិភពលោកសង្គ្រោះបឋមក្រោមប្រធានបទសង្គ្រោះបឋមនិងកីឡា - ២៤ ភូមិក្នុងសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់បានទទួលបណ្ណកម្មសិទ្ធិសរុបចំនួន ១៧, ៣៣២បណ្ណ ស្មើនឹង ១០, ៥០១កម្មសិទ្ធិករ ក្រុងឧដុង្គម៉ែជ័យ - ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់

អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញ ចែកបណ្ណសមធម៌ និងគ្រឿង ឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ២៦ គ្រួសារ

 

កំពង់ស្ពឺ ÷ ឯកឧត្តម​ វ៉ី​ សំណាង អភិបាលនៃគណៈអភិបាល ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីចែកប័ណ្ណសមធម៌ និងគ្រឿងឧប ភោគ បរិភោគ មួយចំនួន ជូនគ្រួសារក្រីក្រ ចំនួន​២៦​គ្រួសារ​ នៅក្នុងឃុំពេជមុនី ដោយគេដឹងថានៅទូទាំងស្រុកមានប្រភេទក្រ១ ចំនួន ២២៣ គ្រួសារ និងប្រភេទក្រ២ មានចំនួន ១៨៧ គ្រួសារ របស់ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបានធ្វើអត្ត សញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ។

ក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម វ៉ី សំណាង អភិ បាលខេត្ត បានពាំនាំនូវក្តីអាណិតស្រឡាញ់ពីប្រមុខរាជរដ្ឋាភិ បាលកម្ពុជា ទៅលើប្រជាពលរដ្ឋរបស់ខ្លួន. ។ ជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់ពីជីវភាពរស់នៅ និងសុខ មាលភាពប្រជាពលរដ្ឋ ក្រៅអំពីការការពារជាតិ បង្រួបបង្រួមជាតិ ទំនាក់ទំនងអន្តរជាតិ និងខិតខំអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើន ដូចបណ្ដាប្រទេសក្នុងតំបន់ និងដូចបណ្ដាប្រទេសនានាលើពិភពលោក ។

ឯកឧត្តមបានបន្តទៀតថា ការផ្ដល់បណ្ណសមធម៌ជូនប្រជា ពលរដ្ឋក្រីក្រ គឺជាគោលការណ៍ដ៏សំខាន់របស់ប្រមុខរាជរដ្ឋា ភិបាល ដែលស្ដែងចេញឱ្យឃើញ នូវការយកចិត្តទុកដាក់ ពីទុក្ខលំបាកប្រជាពលរដ្ឋរបស់ខ្លួន មុន និងអំឡុងពេលយុទ្ធនា ការប្រឆាំងជំងឺកូវីដ-19 ផងដែរ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!