ខេត្តក្រចេះ នាព្រឹកថ្ងៃទី 8 ខែមិនា ឆ្នាំ២០២៤ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំង និងចូលកាន់តំណែង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមក្នុងពិធីនេះផងដែរមាន ឯកឧត្តម ហឿស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងឯកឧត្តមវ៉ាថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្តផងដែរ ។
យោងតាមប្រកាសរបស់ក្រសួងការពារជាតិត្រូវបាន តែងតាំងលោកឧត្តម សេនីយ៍ត្រី សាក់ សារ៉ាង ជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តក្រចេះ ៕