ខេត្តកណ្តាល ៖ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្កណ្ដាល ឪពុកតិរិច្ឆានឈ្មោះ ម៉ាន ម៉ូវ ភេទប្រុសអាយុ ២៥ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ បានធ្វើការរំលោភសេពសន្ទេវៈទៅលើកូនស្រីបង្កើតរបស់ខ្លួនមានឈ្មោះ ម៉ូវ ដាលីស ភេទស្រី ដែលមានអាយុទើបតែ ៨ឆ្នាំ មានទីលំនៅភូមិ ព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរសិស្ស។
រឿងហេតុខាងលើនេះជនរងគ្រោះ និងជនសង្ស័យ ដែលជាឪពុក និងកូន បាននៅផ្ទះជាមួយគ្នា និងហូបបាយជុំគ្នាធម្មតា រួចជនសង្ស័យក៏បានផឹកប៊ីយ៉ែ អានឆើរ ហើយមានសភាពស្រវឹង ក៏នឹកចង់រួមភេទ ដោយខ្លួនជាបុរសពោះម៉ាយ ដោយសារប្រពន្ធរត់ចោលជាយូរឆ្នាំមកហើយ ភ្លាមនោះបានបង្ខំកូនស្រីបង្កើត របស់ខ្លួនរួមភេទរហូតបានសម្រេច។
រហូតមកដល់ម៉ោងប្រហែល ៨:០០យប់ ពេលជីដូនជនរងគ្រោះត្រលប់មកពីធ្វើការវិញ ជនរងគ្រោះបាននិយាយប្រាប់ថា ប៉ាបានចាប់ខ្ញុំរំលោភខ្លួន ពេលលឺដូច្នេះ ជីដូនខឹង ហើយបានរត់មកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលដើមមៀន ចុះជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យភ្លាមៗ រួចបញ្ជូនមកកាន់អធិការដ្ឋាននគបាលក្រុងតាខ្មៅ ដេីម្បីធ្វេីការសាកសួរនិងចាត់ការបន្តតាមនីតិវិធីច្បាប់។
នៅចំពោះសមត្ថកិច្ចជនសង្ស័យបានឆ្លេីយសារភាពថាខ្លួនពិតជាបានរំលោភកូនស្រីបង្កើតរបស់ខ្លួនពិតប្រាកដមែន ហេីយធ្លាប់រំលោភបានចំនួនបីដងមកហេីយ និង ធ្លាប់បានប្រើប្រាស់គ្រឿងញៀនអស់រយ:ពេល ១ឆ្នាំទៀតផង។