ខេត្តព្រះវិហារ÷ កាលពីព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៤ លោក សេង លាង នាយផ្នែករដ្ឋបានព្រៃឈើឆែប សហការជាមួយកម្លាះកងរាជអាវុធហត្ថស្រុកឆែបដឹកនាំដោយលោកវិរះសេនិយ៍ ហាង ហាំ បានធ្វើការស្ទាក់ចាប់ឃាត់គោយន្តកែឆ្នៃចំនួន1គ្រឿងចំណុះ២/៥តោន ដឹកឈើគ្មានច្បាប់អនុញ្ញាតិចំនួន២១៦សន្លឹក ស្មើនឹង ៩ម៉ែត្រត្រីគុណត្រង់ចំណុចភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ។
លោក សេង លាង បានអោយដឹងថា កាលពីព្រឹកថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៤ មានគោយន្តឆ្នៃភិនភាគខាងលើ សង្សយ័ថាមានដឹកបទល្មើសព្រៃឈើ រូបលោក នឹងលោកបានសុំគោលការណ៍មកលោក នួន សុខុម នាយខណ្ឌ័ រដ្ឋបាលព្រៃឈើព្រះវិហារ បានចេញបទបញ្ជា អោយជំនាញធ្វើការតាមច្បាប់ នឹងដោយមានការឯកភាពពីឯកឧត្តម ទី សុវណ្ណ
រាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នឹងដោយបានសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកឆែប ក៍បានឃាត់គោយន្តឆ្នៃខាងលើយកមកត្រួតពីនិត្យឃើញមានឈើពេញគោយន្ត ដែលម្ចាស់គោយន្តមានឈ្មោះ អោក ចាន់ណា ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិដូងទី១ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បួងឃ្មុំ .វត្ថុតាងមានគោយន្តឆ្នៃចំនួន១គ្រឿង នឹងឈើជិត១០មែត្រគុប ត្រូវបានបញ្ជូនយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើឆែប ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕