ព្រះវិហារ÷ កាលពីព្រឹងថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៤ កម្លាំងចម្រុះ របស់ស្រុកគូលែន ដឹកនាំដោយលោកវិរះសេនិយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន រួមជាមួយអ្នកសាព៍ត័មានប្រចាំខេត្តព្រះវិហារ ១ក្រុម បានចុះស្រាវជ្រាវ និងយកព័ត៌មានករណីរស្លាប់របស់ស្ត្រីឈ្មោះ ហែម ឡីកាលពីថ្ងៃទី១៥ខែមិនា ឆ្នាំ២០២៤ នៅភូមិក្តាក់ ឃុំត្បែង២ ស្រុកគូលែន ខេត្តព្រះវិហារ ហើយការសែតមួយចំនួនចុះផ្សាយបំភ្លឺសខុសពីការពិត ធ្វើអោយមានការយល់ច្រឡំមកអាជ្ញាធរនឹងសមត្ថកិច្ចទៅវិញ ។
យោងតាមកំណត់ហេតុសួចម្លើយរបស់ប៉ុស្តិ៍រដ្ឋបាលឃុំត្បែងពី បានសួរបញ្ជាក់លោកពូ នួន ហេង ត្រូវជាប្តីសព បានឆ្លើយបញ្ជាក់ថា ប្រពន្ឋលោកពូបានស្លាប់ដោយសាផឹកថ្នាំបាញ់ស្មៅ មូលហេតុតូចចិត្តវិបត្តិគ្រួសា ពីព្រោះប្តីស្រ្តីត្រូវជាសពបានផឹកស្រាស្រវឹង ប្រើប្រាសអំពើហឹង្សាក្នុងគ្រួសាគ្មាន…មិនជាប់ពាក់ព័ន្ធជាមួយរឿងជំលោះដីធ្លីឡើយ លោកពូ នួន ហេង បានប្រាប់ថាលោកមានដីចំការចំនួន២ហិកតា ដែលក្រុមគ្រួសារលោកពូ បានទៅចាប់កាប់ទន្រ្ទានយកដីសម្បទានសេចកិច្ចរបស់ក្រុមហ៊ុនសីលាដាមិច ដែលរដ្ឋបានធ្វើសម្បទានទៅអោយក្រុមហ៊ុនហើយក៍បានចុះបញ្ជីត្រឹមត្រូវតាមច្បាប់រួចហើយដែរ ការចូលកាន់កាប់ដីចំនួនប្រាំឆ្នាំមកហើយ នោះជាដីរបស់ក្រុមហ៊ុន លោកថា បើរដ្ឋត្រូវការដីនោះមកវិញ លោកពូសុខចិត្តប្រគល់អោយរដ្ឋវិញ មិនទាមទាឬតវាអ្វីឡើយ សូមស្តាប់កិច្ចសម្ភាសរបស់អ្នកសាព៍ត័មានជាមួយលោកពូ នួន ហេង ដូចតទៅ……
លោក សុខា យ៉ាប់ពីបាន ត្រូវជាកូនប្រសារបស់លោកពូ នួន ហេង បានធ្វើបទសម្ភាសជាមួយអ្នកការសែត លោកបានប្រាប់ថា ម្តាយក្មេករបស់លោក តែរអ៊ូរត្អូញត្អែរប្រាប់ខ្លួនថា ម៉ែពិបាកចិត្តនឹងឪពុកក្មេកខ្លួន ដែលចេះតែផឹកស្រាស្រវឹងមិនលោះថ្ងៃ មករករឿងឈ្លោះប្រកែកជាមួយម៉ែ សូមស្តាប់
កិច្ចសម្ភាសដូចតទៅ ។
លោកង៉ែត យ៉ាត មេឃុំត្បែងពី បានប្រាប់អោយដឹងថា ស្ត្រីជាជនរកគ្រោះជាមនុស្សញៀនស្រា ផឹកស្រលាស្រវឹងស្ទើរាល់ថ្ងៃ លោក មេឃុំ បានបន្តអោយដឹងថា សូមបញ្ជាក់ជូនផងដែរថា នៅថ្ងៃទី១៧នេះដែរ លោក ប៉ែន ជីង អភិបា
លស្រុកគូលែន បានចាត់ដំណាងក្រោមឱវ៉ាត ចុះសាកសួសុខទុក នឹងពាំនាំថវិការចំនួន៤០មុឺនរៀល ដើម្បីចូលបុណ្យសពស្ត្រី ហែម ឡី នឹងចូលរួមមរណះទុកជាមួយក្រុម
គ្រួសារនៃសពផងដែរ ៕