ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

សាច់បង្កកខុសច្បាប់ជាច្រើនកំពង់នាំចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិគីឡូ(១៣),ភ្នំដី សង្ស័យមានការឃុបឃិត…

សាច់បង្កកខុសច្បាប់ជាច្រើនកំពង់នាំចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិគីឡូ(១៣),ភ្នំដី សង្ស័យមានការឃុបឃិត…

ខេត្តបាត់ដំបង÷ ក្រុមឈ្មួញកំពុងនាំចូលសាច់បង្កកខុសច្បាប់ជាច្រើនប្រភេទឆ្លងដែនចេញពីប្រទេសថៃ  ចូលមកកម្ពុជា តាមច្រកវាអន្តរជាតិគីឡូ(១៣) ភ្នំដី ស្ថិតនៅក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ខណៈកន្លងទៅសាច់បង្កកដែលប្រមុខថ្នាក់ដឹកនាំបញ្ជាឱ្យជំនាញពិនិត្យ និងចាត់វិធានការទប់ស្កាត់ ដុតនិងកប់ចោលពីព្រោះថាធ្វើឱ្យប៉ះពាល់ដល់អ្នកបរិភោគខ្លាំងណាស់ ហើយក៏ថមថយការនាំចូលមួយរយៈផងដែរ។

ជាស្តែងនៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២៤ វេលាម៉ោង៦និង៣០នាទីព្រឹកក្រុមអ្នកសារព័ត៌មានយើងបានចុះទៅថតផ្តិតយករូបភាពពីសកម្មភាពក្រុមឈ្មួញកំពង់នាំចូលសាច់បង្កក និងលើកដាក់លើ រថយន្តជាច្រើននៅ
ក្នុងដែនគ្រប់គ្រងរបស់កម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំច្រកវាអន្តរជាតិគីឡូ(១៣) ភ្នំដី ដែលមានការគ្រប់គ្រងដោយលោកវីរៈសេនីឯកពៅ មុន្នីជោត ជាប្រធាននគរបាលអន្តោប្រវេសន៍ លោក តេង ចាន់ភារម្យប្រធានច្រកទ្វារអន្តរជាតិ និងលោក អ៊ុយ វិត មេគយច្រកទ្វាអន្តរជាតិខាងលើ តើកំពង់ធ្វើអ្វី? បានជាបណ្តោយឲ្យមេឈ្មួញ នាំចូលសាច់បង្កក មានដូចជា មឹក បង្គារ ក្តាម គ្រប់ប្រភេទចូលខុសច្បាប់  ដែលបង្កផលប៉ះពាល់សុខមាលភាពប្រជាពលរដ្ឋក្នុងស្រុកទៅវិញ។

បើតាមប្រភពពីអាជីវករលក់ដូរបានឲ្យដឹងថា បើមិនមានការឃុបឃិតពីមន្ត្រីនាញខាងលើនោះទេ ក៏ក្រុមឈ្មួញទាំងនោះមិនអាច នាំចូលសាច់បង្កក មឹក បង្ការ ក្តាម គ្រប់ប្រភេទចូលខុសច្បាប់ ដែលបង្កផលប៉ះពាល់សុខមាលភាពប្រជាពលរដ្ឋ ក្នុងស្រុក ។

ប្រភពបានបង្ហើបទៀតថាជារៀងរាល់ថ្ងៃគេតែឃើញរថយន្តម៉ាកStarexពណ៍ខ្មៅ ស្លាកលេខភ្នំពេញ2BD-១៦៤៥ តែងតែចូលធ្វើសកម្មភាពដឹក ជញ្ជូនសាច់បង្កករាប់រយគីឡូ ចេញដោយរលូន មិនឃើញមានមន្ត្រីណា ? ពិនិត្យមើលឡើយ
ធ្វើមហាជនសង្ស័យថា មន្ត្រីទាំងនេះប្រាកដជាត្រូវក្រុមឈ្មួញជូនអាំងប៉ាវ បិទបាំងព្រះនេត្រអស់ហើយ។

គួររំលឹកថាកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ យោងតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានធ្វើការប្រជុំជួរដើម្បីត្រួតពិនិត្យ ណែនាំការងារជំនាញ ផ្សព្វផ្សាយវិន័យកងកម្លាំងនគរបាលជាតិកម្ពុជា ក៏ដូចជាបទបញ្ជារបស់ថ្នាក់ដឹកនាំ ,ការរៀបចំបែបបទលើលិខិតបទដ្ឋាននានា, ធ្វើការត្រួតពិនិត្យ មធ្យោបាយ ទំនិញ ដែលឆ្លងកាត់ច្រកទ្វារ គ្រប់គ្រង និងកត់ត្រាទិន្នន័យតាមប្រព័ន្ធបច្ចេកវិទ្យា ,ចូលរួមអនុវត្តតាមវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល ,សហការជាមួយសមត្ថកិច្ចពាក់ពន្ធ័នៅច្រកទ្វារ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាបរាល់បទល្មើសគ្រប់ប្រភេទឆ្លងកាត់ច្រកទ្វារ ,ថែរក្សា ជួសជុល កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអង្គភាព ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!