ខេត្តកំពង់ស្ពឺ៖ ផ្សាយចេញថ្ងៃទី១៩ខែមីនាឆ្នាំ២០២៤ ទីតាំងហាងការហ្វេយីហោ ឌៀប គឹមភៀវ បើកល្បែងឡូតូដែលមានទីតាំងនៅបណ្ដោយផ្លូវជាតិលេខ៥ ទល់មុខផ្សារឧដុង្គស្ថិតក្នុងភូមិឧដុង្គ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កំពុងតែផ្គើនសារាចរណ៍របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលជូនដំណឹងលោកអភិបាល នៃគណៈអភិបាលក្រុងស្រុកទាំងអស់ឱ្យបិទល្បែងស៊ីសងគ្រប់ប្រភេទ។
សូមបញ្ជាក់ថា៖កាលពីថ្ងៃទី៩ខែកុម្ភៈឆ្នាំ ២០២៤ រដ្ឋបាលខេត្តកំពង់ស្ពឺបានជម្រាបជូនលោកអភិបាលនៃគណៈអភិបាលក្រុងនិងស្រុក ស្តីពីការបញ្ឈប់ការអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ ឆ្នោតឡូតូ ល្បែងផ្សងសំណាង និងចាត់វិធានការបង្ក្រាបល្បែង ស៊ីសងគ្រប់គ្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ យោងតាមការចាំបាច់របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ។
ដើម្បីថែរក្សា បានសន្តិសុខ សុវត្ថិភាពសង្គម និងជំរុញការអនុវត្តច្បាប់ ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់គោលការណ៍នីតិរដ្ឋ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធានាបានសុខសន្តិភាព ការអភិវឌ្ឍ លើកកម្ពស់ ជីវភាពពលរដ្ឋឱ្យមានភាពរីកចម្រើនជាលំដាប់ ដោយអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់តែងតែយកចិត្តទុកដាក់ អនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងធ្វើការបង្ក្រាបរាល់បទល្មើសជាប្រចាំ ធ្វើឱ្យពលរដ្ឋ មានជំនឿទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ។
រដ្ឋបាលខេត្ត ស្នើលោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ចូលរួមអនុវត្តការបញ្ឈប់ ឬ បញ្ចប់ការផ្តល់អាជ្ញាបណ្ណបើកអាជីកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាងគ្រប់ប្រភេទ និងបន្តស្រាវជ្រាវបង្ក្រាបនូវទីតាំង លេងល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទក្នុងដែនសមត្ថកិច្ច ព្រមទាំងចាត់វិធានការតាមច្បាប់ឱ្យបាន ម៉ឺងម៉ាត់បំផុត។
តែផ្ទុយទៅវិញទីតាំងការហ្វេយីហោ ឌៀប គឹមភៀវ នៅតែបើកល្បែងឡូតូ មិនបានគោរពតាមការណែនាំសេចក្តីជូនដំណឹងរបស់ខេត្តកំពង់ស្ពឺបែរជាកំពុងតែផ្គើននិងការជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺទៅវិញនៅតែបើកដំណើរអាជីវកម្មល្បែងសុីសងល្បែងឡូតូរបស់ខ្លួនដោយមិនខ្លាចញញើតនិងការណែនាំនិងជូនដំណឹងរបស់សាលាខេត្តកំពង់ស្ពឺឡើយ។ មានត….