ខេត្តក្រចេះ÷ នៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១និង៣១នាទី កម្លាំងបរិស្ថានកំពតគយបានស្ទាក់ចាប់រថយន្តដឹកបទល្មើសព្រៃឈើចេញពីចំណុចស្ពានក្ដារ ភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បម្រុងយកទៅលក់ចែកចាយ នៅខេត្តកំពង់ចាម និងតាមបណ្តាល រាជធានី ខេត្ត ក្រុង តែត្រូវអស់លាក់ជាប់អន្ទាក់កម្លាំងសមត្ថកិច្ចបរិស្ថាន។
ក្រោយពីរទទួលបានបទបញ្ជាពីលោក ដូង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ លោក សាំង សាខន ប្រធានដែន ជម្រកសត្វព្រៃ ព្រៃឡង់ បានដឹកនាំកម្លាំងបរិស្ថានស្នាក់ការរង ត្រពាំងសង្កែ ចុះបង្ក្រាបនិងស្ទាក់ចាប់បានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុងកែច្នៃដឹកឈើប្រភេទឈើគ្រឿង នៅចំណុច ស្ពានក្ដារ ភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដោយគេដឹងថារថយន្តសាំយ៉ុងកែច្នៃដឹកឈើនោះជារបស់មេឈ្មួញឈ្មោះ ធា ជាមេឈ្មួញដុះស្លែមួយរូបប្រចាំតំបន់ព្រៃឡង់។
ប្រជាពលរដ្ឋក៏ដូចជាមហាជនបានកោតសរសើរទៅដល់កម្លាំងមន្ត្រីបរិស្ថានប្រចាំតំបន់ព្រៃឡង់ ដែលខំប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសដឹកជញ្ជូនឈើខាងលើនេះ ករណីនេះដែលលោក ដួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានឲ្យអង្គភាពសារព័ត៌មានយើងដឹងថារាល់បទល្មើសទាំងអស់ឲ្យតែនៅក្នុងដែនរបស់លោកគ្រប់គ្រងលោកនិងបង្ក្រាបដោយមិនមានការលើកលែងនោះទេ។
គួររំលឹកផងដែរថាកាលពីកន្លងទៅរថយន្តសាំយ៉ុងដឹកឈើរបស់មេឈ្មួញឈ្មោះ ធា ត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការបង្ក្រាបស្ទាក់ចាប់និងដុតកម្ទេចចោលផងដែរ ចុះហេតុអ្វីបានជាមេឈ្មួញឈ្មោះ ធា នៅតែអាប្រព្រឹត្តបទល្មើសព្រៃឈើបានដ៏ដែលដោយមិនខ្លាចញញើតនិងច្បាប់អ្វីបន្តិចសោះ។
បើតាមប្រភពបានបង្ហើបឲ្យដឹងថា មេឈ្មួញឈ្មោះ ធា បាននិយាយអះអាងថា លោកបានទៅជួប មេនូរ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តក្រចេះរួចហើយ គ្មាននរណាហ៊ានចាប់ឡានលោកទេ តើករណីនេះលោកវីរៈសេនីយ៍ត្រី សាក់សារា់ង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានដឹងដែលឬទេ.?
បើយោងតាមប្រភពពីមន្ត្រីអត់លិឍនិងប្រជាពលរដ្ឋដែរស្រឡាញ់ធនធានធម្មជាតិបានឲ្យអង្គភាពសារព័ត៌មានយើងដឹងថាក្រុមឈ្មួញដែលបានកៀងគរប្រជាពលរដ្ឋឲ្យចូលទៅកាប់អាជ្រៀកឈើក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ និងដឹកជញ្ជូនយកមកទុក្ខនៅផ្ទះបងប្អូនប្រជាពលរដ្ឋហើយខ្លួនចាំប្រមូលទិញនិងដឹកជញ្ជូនចេញបន្តទៅនោះមិនមែនមានតែមេឈ្មួញឈ្មោះ ធា ម្នាក់ទេ.! នៅមានមេឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើចេញពីតំបន់ព្រៃឡង់ជាច្រើននាក់ទៀតដូចជាទី.១ ឈ្មោះ ផល (ហៅផលខ្លី) ទី.២ ឈ្មោះ វ៉ា ទី ៣ ឈ្មោះ ជ្រក់ ទី ៤ ឈ្មោះ លាង និងទី ៥ លោក មុន្នី តើមេឈ្មួញឈើធំៗទាំង៥នាក់នេះ តើនិងអាចមានវាសនាដូចមេឈ្មួញឈ្មោះ ធា ដែលឬយ៉ាងណា.? ហេតុនេះលោកឧត្តមសេនីយ៍ត្រី សាក់សារា់ង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក អ៊ូ សុវណ្ណា ស្នងការនគរបាលខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ មិនគួរបណ្ដោយឲ្យឈ្មួញដឹកជញ្ជូនបទល្មើសព្រៃឈើទាំងអស់នោះ ធ្វើអ្វីៗតាមអំពើចិត្ត។
អង្គភាពសារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីជំនាញពាក់ពន្ធ័និងសាមុីខ្លួនជានិច្ចរាងរាល់ម៉ោងធ្វើរការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះ ។ មានត….