ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានត្រៀមយុទ្ធសាស្រ្តដាំស្តារដើមឈើឡើងវីញនៅតំបន់ព្រៃរិចរិល របស់ក្រសួងបរិស្ថានដើម្បី ភាពបៃតង ចីរភាព និង ទប់ស្កាត់ភាពងាយរងនូវការច្រោះដោយទឹកភ្លៀង ដែលនឹងនាំទៅដល់ការបាត់បង់ទីទួល និងភ្នំ …

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានត្រៀមយុទ្ធសាស្រ្តដាំស្តារដើមឈើឡើងវីញនៅតំបន់ព្រៃរិចរិល របស់ក្រសួងបរិស្ថានដើម្បី ភាពបៃតង ចីរភាព និង ទប់ស្កាត់ភាពងាយរងនូវការច្រោះដោយទឹកភ្លៀង ដែលនឹងនាំទៅដល់ការបាត់បង់ទីទួល និងភ្នំ …

ភ្មំពេញ ៖ កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូ នឹងមន្រ្តីក្រសួងបរិស្ថាន រួមនិងកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យទីតាំងភូមិសាស្រ្ត នៃទឹកដីខេត្តពោធិ៍សាត់ នៅចំណុចទីតាំងទីមួយ ស្ថិតនៅឃុំថ្មដា និងឃុំអន្លង់រាប នៃខេត្តពោសាត់ ដើម្បីត្រៀមដាំស្តាព្រៃឈើឡើងវិញនៅរដូវវស្សាខាងមុខ ដើម្បីឈានឆ្ពោះទៅរក ភាពបៃតង ចីរភាព និង ទប់ស្កាត់ភាពងាយរងនូវការច្រោះដោយទឹកភ្លៀង ដែលធ្វើអោយមានការខូចខាត បាត់បង់ទីទួល នឹងភ្មំ ។

គូសបញ្ជាក់ផងដែរថា ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តីក្រសួងបរិស្ថាន តែងតែរំលឹកដល់ មន្ទីបរិស្ថានគ្រប់រាជធានី ខេត្ត និងមន្រ្តីឧទ្យាននុរក្ស ប្រចាំតំបន់ ជំរុញនឹងអនុវត្តនូវយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន ដើម្បីសម្រេចអោយបានមួយ១០០% នូវផែនការបង្កើនគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០ តាមរយៈការដាំដុះដើមឈើយ៉ាងតិចចំនួន មួយលានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤ នេះតទៅ ជាពិសេស បង្ក្រាប និងទប់ស្កាត់ បទល្មើសព្រៃឈើ នឹងការកាប់ រុករាន ទន្រ្ទានដីព្រៃ ខុសច្បាប់ដែលធ្វើអោយមានការបាត់បង់ ជម្រកសត្វព្រៃគ្រប់តំបន់ នៃគម្របព្រៃ ដែនជម្រករបស់ក្រសួងបរិស្ថាន ។

សូមរំលឹកបញ្ជាក់ជាថ្មីម្តងទៀតផងដែរថា ក្នុងបេសកកម្មនេះ ឯកឧត្តមបណ្ឌិត រដ្ឋមន្រ្តី បានមានប្រសាសន៍ នឹងណែនាំដល់មន្រ្តីរបស់ ក្រសួងបរិស្ថាន នឹងមន្រ្តីឧទ្យាននុរក្សទាំងអស់ ត្រូវអនុវត្តអោយបានម៉ឹងម៉ាត់បំផុត នូវយុទ្ធសាស្រ្តចក្រា នឹងផែនការ ដែលបានដាក់ចេញកន្លងមកត្រូវអនុវត្តអោយមានប្រសិទ្ធភាពអោយខាងតែបាន ជាពិសេសអោយសម្រេចបានស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!