ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

កាន់​ប្លែក​ បែកធ្លាយ​ ក្រុមការងារចុះជួយឃុំសំបុក ស្រុកចិត្របុរី បែរជា​មកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាសមាជិកបក្សនៅ ភូមិ ត្រពាំងឈូក ឃុំឃឹម ស្រុកស្នួល ទៅវិញ​ តើមានគោលបំណងអ្វីឲ្យពិតប្រាកដ

កាន់​ប្លែក​ បែកធ្លាយ​ ក្រុមការងារចុះជួយឃុំសំបុក ស្រុកចិត្របុរី បែរជា​មកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាសមាជិកបក្សនៅ ភូមិ ត្រពាំងឈូក ឃុំឃឹម ស្រុកស្នួល ទៅវិញ​ តើមានគោលបំណងអ្វីឲ្យពិតប្រាកដ

ខេត្តក្រចេះ÷​ ទឹកអូរ​ ហូរចូលទឹកទន្លេ​ ព្រោះហេតុអ្វ? កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ មានក្រុមការងារមួយក្រុមបានធ្លាក់មកពីលើមេឃ មកចំចំណុចផ្ទះលោក ភួង រ៉ា (ប្រជាពលរដ្ឋ) ស្ថិតនៅ ភូមិត្រពាំងឈូក ឃុំឃឹម ស្រុកស្នួល ខេត្តក្រចេះ ក្រុមអះអាងថា ជាក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំសំបុក ស្រុកចិត្របុរី ដែលមានលោក សុខ ហេងសុម៉ាលី ជាអ្នកសម្របសម្រួល និង អះអាងថាក្រុមការងារចុះជួយឃុំសំបុក ដែលមានឯកឧត្តម សម សាវុធ ជាប្រធាន ហើយគាត់អះអាងទៀតថាជាមន្ត្រី គណបក្សធ្វើការនៅ គ.៨៥ ផងដែរ។ ខណៈឯកឧត្តម សម សាវុធ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំសំបុក ស្រុកចិត្តបុរី ខេត្តក្រចេះ លោកបានបដិសេធថាលោកមិនបានដឹង និងជាប់ពាក់ព័ន្ធក្នុងការជួបជុំនោះទេ តើក្រុមការងារមួយក្រុមដែលធ្លាក់មកពីលើមេឃ ធ្វើនេះមានគោលបំណងអ្វី.?

មិនតែប៉ុណ្ណោះក្រុមការងារមួយក្រុមដែលបានធ្លាក់មកពីលើមេឃ ដោយមានលោក សុខ ហេងសុម៉ាលី ជាអ្នកសម្របសម្រួល និងបានស្រែកតាមឃោសនៈសិបប្រកាសទទួលស្គាល់ក្រុមការងារថ្នាក់កណ្ដាលចុះជួយ ឃុំសំបុក ចែកក្រម៉ាដល់សមាជិកម្នាក់ក្រមា១ និងបានសន្យាធានាអះអាងថា នឹងស្នើសុំបង្កើតភូមិប៉ោភូមិ ទៅជាភូមិរដ្ឋបាល ស្នើសុំចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងធ្វើផ្លូវជូនប្រជាពលរដ្ឋ ខណៈទីតាំងដីខាងលើកន្លងមកអាជ្ញាធរឃុំ ស្រុក បានបញ្ជាក់ច្បាស់ហើយថា ទោះបីប្រជាពលរដ្ឋមានការ លក់ ទិញ ក៏អាជ្ញាធរមូលដ្ឋានមិនទាន់ហ៊ានចុះហត្ថលេខាបញ្ជាក់ទេ។

បើយោងតាមរបាយរបស់រដ្ឋបាលស្រុស្នូល លេខ.០១៦.រ.ប.ក.ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សូមគោរពជូនឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តក្រចេះ រដ្ឋបាលស្រុកបានសន្និដ្ឋានថា ក្រុមការងារដែលធ្លាក់មកពីលើមេឃមកចំកណ្តាលភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ និងរៀបចំកម្មវិធីនេះរដ្ឋបាលស្រុកពិនិត្យឃើញថា ក្រុមការងារមិនមានលិខិតរដ្ឋបាល ឬទំនាក់ទំនងជាមួយអាជ្ញាធរ និងមន្ត្រីបក្សនូវមូលដ្ឋាននោះទេ។

សូមបញ្ជាក់ថាក្រុមការងារដែលធ្លាក់មកពីលើមេឃមកចំកណ្តាលភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ គឺចុះអនុវត្តថ្ងៃធ្វើការងាររដ្ឋ និងមានពាក់ឯកសណ្ឋានជាកងកម្លាំងផ្ទុយពីគោការណែនាំគណបក្ស  ដែលអាចនាំឱ្យសាធារណៈមតិ ឬជនអគតិយករូបភាពទៅវាយប្រហារនាំឲ្យប៉ះពាល់ដល់គណបក្សប្រជាជន។

មិនចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ទោះបីជាអាជ្ញាធរបានទំនាក់ទំនងដើម្បីជួប ពិភាក្សាណែនាំពីរដ្ឋបាល និងកិច្ចការគណបក្សក៏ដោយក៏បានឯកភាពថាមកជួប នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ តែបែរជាមិនមកវិញ។

ករណីខាងលើនេះតើក្រុមការងារដែលបានធ្លាក់មកពីលើមេឃ មកចំ ចំណុចផ្ទះលោក ភូង រ៉ា (ប្រជាពលរដ្ឋ) ភូមិត្រពាំងឈូក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ តើធ្វើមានគោលបំណងដើម្បីអ្វីឲ្យពិតប្រាកដ​ ទេីប​ហ៊ាន​ធ្វើ​សកម្មភាព​បែបនេះ។

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!