ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

ដីបំរ៉ុងទុកទំហំ៤៥ហិកតាត្រូវបានអ្នកមានលុយឃុបឃិតជាមួយអាជ្ញាធរលក់យកលុយចែកគ្នា ពលរដ្ឋសំណូមពរឱ្យអភិបាលខេត្តកំពង់ឆ្នាំងដោះស្រាយ

ដីបំរ៉ុងទុកទំហំ៤៥ហិកតាត្រូវបានអ្នកមានលុយឃុបឃិតជាមួយអាជ្ញាធរលក់យកលុយចែកគ្នា ពលរដ្ឋសំណូមពរឱ្យអភិបាលខេត្តកំពង់ឆ្នាំងដោះស្រាយ

ខេត្តកំពង់ឆ្នាំង៖ ដីបំរ៉ុងទុក១០ភាគរយ ស្មើនឹង៤៥ហិកតារបស់រដ្ឋ ស្ថិតនៅក្នុងភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងដែលគេហៅថាជាដីចាក់សំរាម នៅពេលនេះត្រូវបានក្រុមឈ្មួញឃុបឃិតគ្នាជាមួយអាជ្ញាធរ យកឈ្មោះ ប្រជាពលរដ្ឋ ឈរឈ្មោះដើម្បីធ្វើលិខិតទិញលក់និងរត់ការបង់ពន្ធត្រឹមខេត្តដោយមាន ឈ្មោះលោកឈឹម ធុល ដែលពលរដ្ឋស្គាល់ថា ត្រូវជាប្អូនថ្លៃរបស់ឯកឧត្តម ឈួរ ចាន់ឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង លក់បន្តទៅឱ្យអ្នកមានលុយនៅឯរាជធានីភ្នំពេញយកលុយដើម្បីចែកគ្នាដាក់ហោប៉ៅ មិនខ្លាចច្បាប់ទម្លាប់ឡើយ ប្រជាពលរដ្ឋ ដាក់ការសង្ស័យថាបើគ្មានការបើកភ្លើងខៀវពីអាជ្ញាធរនិងជំនាញពាក់ព័ន្ធទេ ក៏មិនអាចរលូនបែបនេះដែរ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ និយាយក្នុងលក្ខ័ណមិនបញ្ចេញឈ្មោះថា ការឃុបឃិតគ្នាលក់ដីបំរ៉ុងទុករបស់រដ្ឋនេះ មានឈ្មោះកែវ មករា ជាអ្នកទិញ ហើយយកទៅលក់បន្តឲ្យអ្នកមានលុយដែលរស់នៅភ្នំពេញក្នុងនោះក៏មានមន្ត្រីផ្នែករដ្ឋបាលព្រៃឈើរមាសបានចូលរួមសម្របសម្រួលផងដែរ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិក្រសាំងដុះឡើងឃុំក្បាលទឹកស្រុកទឹកផុសខេត្តកំពង់ឆ្នាំង សូមអំពាវនាវតាមរយអ្នកសារព័ត៌មានឲ្យបានចុះផ្សព្វផ្សាយឱ្យបានដឹងទៅដល់ប្រមុខថ្នាក់ដឹកនាំជាពិសេស ឯកឧត្តមស៊ុន សុណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង មេត្តាជួយពិនិត្យមើលមន្ត្រីក្រោមឱវាទផងទាន។ ហេតុអ្វីក៏ហ៊ានយកដីដែលជាសម្បត្តិរដ្ឋយកទៅលក់ឱ្យក្រុមឈ្មួញទៅវិញ.?។

គួររំលឹកផងដែរថាដីនេះគឺជាដីគម្របព្រៃឈើឆ្នាំ២០០២ក្រោយពេលនិស្សិតចុះវាស់វែងដី១០ភាគរយ(10% )ដីដែលមានទំហំ៤៥ហិកតាត្រូវបានកាត់ឆ្វៀលពីគម្របព្រៃឈើឆ្នាំ២០០២ ដាក់ជាដីចាក់សម្រាម បម្រើការឲ្យភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ដែលជាដីរបស់រដ្ឋ រហូតមកដល់ពេលបច្ចុប្បន្ននេះដី១០ភាគរយ( 10% )ដែលគេហៅថាជាដីចាក់សំរាមនោះក៏ប៉ុន្តែកន្លទៅមានគ្រឿងចាក់ជាច្រើនគ្រឿងបានធ្វើសកម្មភាពឈូសឆាយដីនិងមានការហ៊ុំព័ទ្ធដោយរបងគ្មានឱ្យនរណាទៅធ្វើការឬមករំខាន ពីមន្ត្រីជំនាញឬអាជ្ញាធរពាក់ព័ន្ធសោះឡើយ ដូចពាក្យប្រជាពលរដ្ឋពោលថា(កន្ទេលធំ បន្លំដេក) អ្វីដែលប្រជាពលរដ្ឋព្រួយបារម្ភនោះខ្លាចសម្បត្តិរបស់រដ្ឋត្រូវបាត់បង់ដោយសារក្រុមឈ្មួញទុច្ចរិតនិងមន្ត្រីខិលខូចមួយចំនួនតូចដែលគិតតែពីប្រយោជន៍ខ្លួន។

ដោយឡែកលោកស្រី សឹម រ៉ុន មេឃក្បាច់ទឹក បានឲ្យសារព័ត៌មានយើងដឹងតាមទូរសព្ទ ទីតាំងដីខាងលើនោះគឺដីប្រជាពលរដ្ឋមានលិខិតកាន់កាប់ តាំងពីមេឃុំចាស់មួយម៉្លេះលោកស្រីមិនបានដឹងទេ. ហើយលោកស្រីថាមិនមានទីតាំងដីបម្រុងទុក្ខរបស់រដ្ឋសម្រាប់ចាក់សំរាមនោះដែរ ប្រហែលអ្នកសារព័ត៌មានច្រឡំទីតាំងទេដឹង។

បើយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សូមលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យអង្គភាពសារព័ត៌មានយើងដឹងថា ដីបម្រុងទុក១០ភាគរយ(10% )ដែលមានទំហំ៤៥ហិកតាត្រូវបានកាត់ឆ្វៀលពីដីគម្របព្រៃឈើឆ្នាំ២០០២ ដាក់ជាដីចាក់សម្រាម បម្រើការឲ្យភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ដែលជាដីរបស់រដ្ឋ រហូតមកដល់ពេលបច្ចុប្បន្ននេះដី១០ភាករយ( 10% )ដែលគេហៅថាជាដីចាក់សំរាមនោះ ត្រូវបានក្រុមឈ្មួញនិងមន្ត្រីខិលខូចមួយចំនួនតូចឃុបឃិតចែកគ្នាម្នាក់បន្តិចម្នាក់ៗតាមសេនានយោ លក់យកលុយដាក់ហោប៉ាវរៀងៗខ្លួន នេះមិនខុសពីបទចម្រៀងមួយបទគេតែងច្រៀងថា(ទន្សោងគោព្រៃ)។

តែទោះជាយ៉ាងនេះប្រជាពលរដ្ឋទទូចស្នើសុំ ដល់ឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង សូមឯកឧត្តម មេត្តាដាក់កម្លាំងមន្ត្រីដែលមានសមត្ថកិច្ច មានសុភ័ក្តវិនិច្ឆ័យលើករណីដីទំហំ៤៥ហិកតាដែលស្ថិតនៅចំណុចផ្លូវកៀនស្ពានក្នុងភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងផងទានពុំដូច្នេះទេដី ដែលជាសម្បត្តិរបស់រដ្ឋត្រូវបាត់បង់ដោយសារក្រុមឈ្មួញទុច្ចរិតនិងមន្ត្រីខិលខូចមួយចំនួនតូចនេះហើយជាអ្នកដើមចមបំផ្លិចបំផ្លាញសម្បត្តិធនធានធម្មជាតិរបស់ រដ្ឋដែលមានតម្លៃមហាសាលមិនអាចកាត់ថ្លៃបាន។

ខាងអង្គភាពយើងខ្ញុំ ចុះផ្សព្វផ្សាយនេះគ្មានចេតនាណាមួយមូលបង្កាច់លើបុក្គលណាមួយឡើយ បើខាងសាមីខ្លួនបានលឺកើតទុក្ខមិនសុខចិត្តអាចតេមកកាន់អង្គភាពយើងខ្ញុំបាន រងចាំការណ៌បកស្រាយរាល់បញ្ហការចុះផ្សព្វផ្សាយខាងលើនេះ សូមអរគុណសូមគោរពលា៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!