ខេត្តព្រះវិហារ÷ នៅព្រឹកថ្ងៃទី១១ខែមេសាឆ្នាំ២០២៤នេះ ឯកឩត្តមគីម រិទ្ធីអភិបាលនៃគណ:អភិបាលខេត្តព្រះវិហារអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលនគរបាលជាតិស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
នៅក្នុងឪកាសនោះក៏មានវត្តមាននៃកាអញ្ជើញចូលរួមពីសំណាកឯកឩត្តមជាអភិបាលរងខេត្តឯកឩត្តមមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងអស់លោក លោកស្រីជាថ្នាក់ដឹកនាំប្រធានអនុប្រធានមន្ទីរ បណ្តាអង្គភាពនានាជុំវិញខេត្តមួយចំនួនផងដែរ។
ឆ្លៀតក្នុងឪកាសនោះឯកឩត្តមគីម រិទ្ធីអភិបាលនៃគណ:អភិបា
លខេត្តព្រះវិហារក៏បានអញ្ជើញមានប្រសាសន៍ថ្លៃងកោតសសើរទៅដល់លោកស្នងការ លោកស្នងការរង នាយ នាយរង មន្ត្រីនគរបាលទាំងអស់ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តព្រះវិហារថារយះកន្លងមក តែងបានខិតខំបំពេញតួរនាទីភារកិច្ចក្នុងនាមមន្ត្រីនគរបាលជាតិ រក្សាសន្តិសុខសណ្តាប់ធ្លាប់សាធារណះបានល្អជូនដល់បងប្អូនប្រជាពលរដ្ឋក៏ដូចសង្គមជាតិទាំងមូល។
ឯកឩត្តមបន្តទៀតថាជាការពិតណាស់បើទោះបីកន្លងមកកម្លាំងនគរបាលជាតិរបស់យើងសម្រេចកិច្ចកាងារទទួលបានជោគជ័យយ៉ាងនោះក៏ដោយចុះតែអ្វីៗដែលកើតមានឡើងចំពោះមុខយើងគឺនៅតែបង្កើតឲ្យបញ្ហាដល់យើងមន្ត្រីនគរបាលជាតិរបស់យើងជាបន្តបន្ទាប់ហើយអ្វីដែលកើតមានឡើងនៅចំពោះមុខយើងនោះគឺករណីក្មេងទំនើងក្រុមបងតូចបងធំជិះម៉ូតូបង្ហោះអំពើលួចឆក់ ល្បែងសុីសងនឹងករណីគ្រឿងញៀននេះជាដើមដែលបញ្ហាទាំងនេះហើយគឺកម្លាំងនគរបាលជាតិរបស់យើងដើរតួរយ៉ាងសំខាន់ ក្នុងកាទប់ស្កាត់បង្ក្រាបនឹងត្រូវស្វែងរកមុខសញ្ញាដើម្បីឈានទៅបញ្ចប់នូវបញ្ហាទាំងអស់នេះទើបភូមិឃុំរបស់យើងមានសុខសុវត្តិភាពបាន។
ជាការពិតណាស់ឯកឩត្តមថាថ្វីត្បិតកន្លងមកក្រោមកាណែនាំចង្អុលបង្ហាញរបស់លោកស្នងការគឺកម្លាំងនគរបាលរបស់យើងគោរពនឹងអនុវត្តតាមទទួលបានលទ្ធផលជាទីគាប់ចិត្តទាំងកាបង្ក្រាបទាំងកាសេុីបអង្កេតវែករកមុខសញ្ញាករណីជនបង្កនឹងករណីបទល្មើសផ្សេងៗដែលចំនុចទាំងអស់នេះគឺផ្តើមចេញពីកាចេះសាមគី្គភាពផ្ទៃក្នុងនឹងចេះគោរពវិន័យបានល្អ ឯកឩត្តមបន្តទៀតថាកម្លាំងប្រដាប់អាវុធភាពឈ្នះលើ សត្រូវបានគឺរក្សាសាមគ្គីភាពផ្ទៃក្នុងបាននេះតែម្តង តែបើសិនជាយើងបែកបាក់សាមគ្គ្គីភាពផ្ទៃក្នុងទៅហើយនោះនូវរាល់ភារកិច្ចនឹងកាតព្វកិច្ចដែលយើងត្រូវធ្វើឬបំពេញគឺត្រូវទទួលបរាជ័យជាក់ជាមិនខាននោះឡើយចឹងភាពជោគជ័យរបស់កងកម្លាំងគឺផ្តើមឡើងចេញពីកាសាមគ្គីភាពផ្ទៃក្នុងនេះតែម្តង។
ទទ្ទឹមនឹងនោះឯកឩត្តមក៏បានផ្តាំផ្ញើរទៅដល់នាយនាយរងនឹងមន្ត្រីនគរបាលទាំងអស់ធ្វើយ៉ាងណាត្រូវខិតខំយកចិត្តទុកដាក់នឹងបង្កលក្ខណះជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។
ជាចុងក្រោយឯកឩត្តមអភិបាលខេត្តក៏បានឩបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារនូវថវិការចំនួន១០លានរៀលទឹកសុទ្ធ១០០កេះដោយលោកចំពោះមន្ត្រីនគរបាលក្នុង១នាក់ទទួលបាន៥មុឺនរៀលផងដែរ។