កាលពីថ្ងៃទី១០ខែមេសាឆ្នាំ២០២៤ថ្មីៗនេះ មានឯកឧត្តមមួយរូបឈ្មោះជួន គន្ធា បានធ្វើសេចក្ដីប្រកាសថា នឹងផ្ដល់ដីចំនួន៦០០០ឡូតិ៍ ទំហំ១០ម×៣០ម ជូនពលរដ្ឋដែលចាញ់បោក ឧកញ៉ាឬគ្រូជោគជ័យ ដែលក្នុងមួយគ្រួសារអាចទទួលបានរហូតដល់១០ឡូតិ៍ ប៉ុន្តែត្រូវបង់ថ្លៃសេវារដ្ឋបាលក្នុងមួយឡូតិ៍ចំនួន៤៥០ដុល្លា។
បើមើលទៅគាត់ដូចជាចិត្តល្អណាស់ ព្រោះបានដីធំ ចំណាយអស់តិចទៀតផង រកឯណាបាន?
ដី៦០០០ឡូតិ៍នេះ បើគិតយកត្រឹមលុយសេវារដ្ឋបាលនិងឈូសឆាយ បានលុយប្រហែល២៧០០០០០(ពីរលានប្រាំពីសែនដុល្លាដែរតើស)
ទន្ទឹមនេះ នៅថ្ងៃទី២១ខែមេសាឆ្នាំ២០២៤នេះ រដ្ឋបាលស្រុកឱរ៉ាល់ចេញមកបញ្ជាក់ថា ដីនោះគឺជាដីរបស់រដ្ឋទេ មិនអាចនរណាបះពាល់បានឡើយ ព្រោះជាដីស្ថិតនៅក្នុងតំបន់ការពារ។
អុញ សេចក្ដីប្រកាសរបស់ឯកឧត្តមតាំងពីថ្ងៃទី១០មកដល់ពេលនេះ១៦ថ្ងៃហើយ មិនដឹងចែកអោយពលរដ្ឋអស់ប៉ុន្មានឡូតិ៍ទៅហើយទេទាន!
ស្មេមិនដឹងការពិតយ៉ាងណាទេ ក្រែងឯកឧត្តម គាត់ទិញដីព្រៃថោកៗជាមួយអាជ្ញាធរ ភូមិ ឃុំ ដើម្បីចែកអោយអញ្ចឹងមែនក៏មិនដឹង? ហើយបែកការដល់ស្រុកក៏ចេញសេចក្ដីបំភ្លឺអញ្ចឹងទៅ។