ខេត្តកំពង់ឆ្នាំង÷កម្លាំងមន្ត្រីបរិស្ថាន សហការជាមួយកម្លាំងមន្ត្រីរដ្ឋបាលឃុំក្បាលទឹក កម្លាំងនគរបាល និងសហគមន៍ភូមិខ្វិតទូលឃ្លាំង ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ករណីកំពុងតែធ្វើរបងហ៊ុំព័ទ្ធយកដីសហគមន៍ម៉ាឡុង ធ្វើជាកម្មសិទ្ធិ ស្ថិតនៅភូមិខ្វិតទូលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ប៉ុន្តែការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើបានមួយចំអិនកំពឹសត្រូវបានដោះលែងវិញសង្ស័យជាថ្នូរនឹងលុយច្រើនហើយ។
បើយោងតាមប្រភពបានបង្ហើបឲ្យសារព័ត៌មានយើងដឹងថា ការដោះលែងក្រុមជនសង្ស័យខាងលើដែលធ្វើទៅបាន ដោយមានកិច្ចអន្តរាគមន៍ និងមានការសែនព្រេននៅទេវប្រាក់ជាថ្នូរនិងការដោះលែង។
ប្រភពបានបង្ហើមទៀតថាពាក់ព័ន្ធ នឹងការដោះលែងក្រុមជនសង្ស័យនេះមានអ្នកសារព័ត៌មានម្នាក់កំពុងតែរត់ការបិទបាំងអ្នកសារព័ត៌មាននៅក្នុងខេត្តកំពង់ឆ្នាំងមិនឲ្យផ្សាយព័ត៌មានថែមទៀតផង។
សូមបញ្ជាក់ថាកាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត លោកបានជូនដំណឹងស្តីពីការទប់ស្កាត់ និង បង្ក្រាបការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ។ក្រសួងរកឃើញថា មានសកម្មភាពកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិ បំពាននឹងច្បាប់ដោយកំពុង ប្រើប្រាស់ដីធ្លីស្ថិតក្នុងដំណើរការនីតិវិធីរបស់តុលាការ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្តច្បាប់ ឱ្យបាន១០០ ភាគរយ ដោយគ្មានការលើកលែង និងបញ្ចប់រប្បធម៌ធ្វើកិច្ចសន្យា។ បន្ថែមពីនេះទៀត អាជ្ញាធរ ត្រូវមោយភាពចោលរាល់លិខិតស្នើសុំកាន់កាប់នីធ្លី លិខិតផ្ទេរកាន់កាប់ និងលិខិតទិញលក់ ក្នុងតំបន់ការពារធម្មជាតិ។
តើជាការពិតដែរឬទេ? ព័ត៌មានមិនមែនជាភស្តុតាងនោះទេ តែវាជាតម្រុយឈានទៅរកភស្តុតាង ដែលប្រភពព័ត៌មាននេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មិនគួរមើលរំលងនោះទេ គួរតែ បើកការស៊ើបអង្កេត ឲ្យបានស៊ីជម្រៅ ទៅលើមន្ត្រីបរិស្ថានរូបណាដែលដោះលែងជនសង្ស័យដែលកំពុងប្រព្រឹត្តបទល្មើសធ្វើរបងហ៊ុមព័ទ្ធដីសហគមន៍ម៉ាឡុកស្ថិតនៅភូមិខ្វិតទូលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង យកធ្វើជាកម្មសិទ្ធិនោះ៕