ទាន់ហេតុការណ៍
ពិភពលោកសង្គ្រោះបឋមក្រោមប្រធានបទសង្គ្រោះបឋមនិងកីឡា - ២៤ ភូមិក្នុងសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់បានទទួលបណ្ណកម្មសិទ្ធិសរុបចំនួន ១៧, ៣៣២បណ្ណ ស្មើនឹង ១០, ៥០១កម្មសិទ្ធិករ ក្រុងឧដុង្គម៉ែជ័យ - ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់

ថៅកែស្រីមានចិត្តធម៌សប្បុរស ទ្រីដាណា បានពង្រីកមុខរបរលក់គ្រឿងអលង្ការកាន់តែធំជាងមុន ក្នុងរយៈពេលត្រឹមតែជាង១ឆ្នាំប៉ុណ្ណោះ

 

(ភ្នំពេញ)៖ ក្រោយទទួលបានភាពជោគជ័យខ្លាំង លើសពីការរំពឹងទុក លើមុខរបរលក់គ្រឿងអលង្ការក្នុងហាង «ដាណាលក់គ្រឿអលង្ការ» ថៅកែស្រី ទ្រីដាណា បានពង្រីកមុខរបរលក់គ្រឿងអលង្ការនេះ ឲ្យកាន់តែធំជាងមុន និងមានការនាំចូលគ្រឿងអលង្ការរាប់រយម៉ូដបន្ថែមទៀត។

ការពង្រីកមុខរបរមួយនេះ បានធ្វើឡើងត្រឹមតែរយៈពេលជាង១ឆ្នាំប៉ុណ្ណោះ ក្រោយហាង «ដាណាលក់គ្រឿអលង្ការ» បានបើកសម្ពោធជាផ្លូវការ កាលពីអំឡុងខែឧសភា ឆ្នាំ២០១៩។

ក្នុងនាមជាអគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី ម្នាក់ ដែលទទួលបានជោគជ័យ ថៅកែស្រី ទ្រីដាណា នៅតែប្រឹងប្រែងច្នៃប្រឌិត និងបង្កើនការចាប់អារម្មណ៍ថ្មីៗបន្ថែមទៀត ទៅលើការលក់គ្រឿងអលង្ការ (មាស ពេជ្រ និងប្លាទីន) ជូនអតិថិជនរហូតដល់ផ្ទុះការគាំទ្រនឹកស្មានមិនដល់។

ការគាំទ្រ និងការជឿជាក់លើគុណភាពគ្រឿងអលង្ការ ក្នុងហាង «ដាណាលក់គ្រឿអលង្ការ» នេះហើយ បានជំរុញឲ្យថៅកែស្រី ទ្រីដាណា សម្រេចចិត្តពង្រីកមុខរបរលក់គ្រឿងអលង្ការកាន់តែធំជាងមុន និងបានបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០។

ស្ត្រីជំនួញដ៏ជោគជ័យរូបនេះ ក៏បានបញ្ជាក់បន្ថែមថា ទោះរវល់ជាមួយក្រុមហ៊ុនគ្រឿងសម្អាងមែន តែលោកស្រី មិនបានបោះបង់ចោលមុខរបរលក់គ្រឿងអលង្ការនោះទេ។ មុខរបរចំបងៗនៅចំពោះមុខរហូតដល់តែ២ ប៉ុន្តែថៅកែស្រី ទ្រីដាណា នៅតែអាចដឹកនាំឲ្យទទួលបានភាពជោគជ័យ និងមានការគាំទ្រខ្លាំងពីអតិថិជនគ្រប់វ័យទាំងអស់។

រំលឹកទៅក្រោយបន្តិច បើតាមការរៀបរាប់ពី លោកស្រី ទ្រីដាណា ការបើកហាង «ដាណាលក់គ្រឿអលង្ការ» នេះ គឺជាក្តីស្រមៃ ដែលមានតាំងពីតូច នៅពេលដែលមានមនុស្សនៅជុំវិញខ្លួនបាន មើលងាយ និងនិយាយពាក្យមួយឃ្លាដែល ធ្វើឲ្យលោកស្រីចាំមិនភ្លេចរហូតមកដល់ពេលនេះ។ ការមើលងាយរបស់អ្នកមានទាំងនោះ ក៏ជាដើមចម ជំរុញឲ្យលោកស្រី ទ្រី ដាណា ពុះពារគ្រប់ឧបសគ្គ និងជំនះរាល់ការលំបាក ទាំងបាតដៃទទេ រហូតមានក្រុមហ៊ុនជារបស់ផ្ទាល់ខ្លួន និងឈានដល់សម្រេចក្តីស្រមៃដ៏ធំរបស់ខ្លួនបន្ថែមទៀត។

នៅពីក្រោយភាពខ្លាំងរបស់ស្រ្តីរូបនេះ លោកស្រី ទ្រីដាណា ក៏បានចែករំលែកនូវទឹកចិត្តសប្បុរសធម៌ ជូនទៅដល់ប្រជាពលរដ្ឋខ្វះខាត និងទីទ័លក្រ នៅតាមទីជនបទ ជាច្រើនទៀតផងដែរ មិនថាជាសម្ភារ ថវិកា និងការផ្តល់ជាដើមទុន ក្នុងការប្រកបរបររកស៊ីជាដើម។

គួរបញ្ជាក់ថា រាល់អតិថិជន ដែលមានចំណាប់អារម្មណ៍ចង់មកទិញគ្រឿងអលង្ការ និងមានបំណងចង់ក្លាយជាតំណាងដេប៉ូ និងចែកចាយរបស់ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដឹង ខូអិលធីឌី អាចទាក់ទងតាមលេខទូរស័ព្ទ ០៩៦ ៩០៣៩ ៩៩៩ និង ០៧៧ ៩៩៩៣៣០ ឬអាចអញ្ជើញទៅកាន់ក្រុមហ៊ុន ដែលមានអាស័យដ្ឋាន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ផ្លូវចូលផ្សារថ្មីព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងអញ្ជើញទៅកាន់ហាង «ដាណាលក់គ្រឿអលង្ការ» ទីតាំងថ្មីស្ថិតនៅបណ្តោយវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕

Filed in: ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!