ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

អាជ្ញាធរនិងជំនាញពាក់ព័ន្ធក្នុងក្រុងប៉ោយប៉ែត ហាក់គ្មានវិធានការទប់ស្កាត់ ចំពោះអ្នកមានលុយ មានអំណាចចាក់ដី រំលោភយកអូរជាប់ព្រំដែនកម្ពុជា-ថៃ..

អាជ្ញាធរនិងជំនាញពាក់ព័ន្ធក្នុងក្រុងប៉ោយប៉ែត ហាក់គ្មានវិធានការទប់ស្កាត់ ចំពោះអ្នកមានលុយ មានអំណាចចាក់ដី រំលោភយកអូរជាប់ព្រំដែនកម្ពុជា-ថៃ..

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរនិងជំនាញពាក់ព័ន្ធ នៅក្នុងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យហាក់បីដូចជាអសមត្ថភាព ក្នុងការទប់ស្កាត់ ទង្វើររបស់អ្នកមានលុយមានអំណាចកំពុងតែចាក់ដីរំលោភយកអូរធ្វើជាសម្បត្តិផ្ទាល់ខ្លួន ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ។

កន្លងមកសម្តេចប្រមុខថ្នាក់ដឹកនាំធ្លាប់មានប្រសាសន៍ថា ព្រែក អូរ បឹង ស្ទឹង ទន្លេរ សមុទ្រ ជាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋមិនអាចមានបុគ្គលណាម្នាក់កាន់កាប់សាងសង់ ឬអាស្រ័យផលបានឡើយ។

ប៉ុន្តែបច្ចុប្បន្ននេះមានអ្នកមានលុយ មានអំណាច កំពុងតែរំលោភបំពានឥតឈប់ឈរ ម្ដងនេះច្បាស់ណាស់នៅតាមខ្សែក្រវ៉ាត់ព្រំដែនចែកខណ្ឌសីមាដោយអូរដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវបានគេរំលោភចាក់ដីយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនដោយមិនខ្លាចញញើតច្បាប់ទាល់តែសោះ។ ទង្វើររបស់អ្នកមានលុយមានអំណាច ចាក់ដីរំលោភយកអូរមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននេះ ប្រជាពលរដ្ឋ ដាក់ការសង្ស័យថា អស់លោកអាជ្ញាធរ និងជំនាញពាក់ព័ន្ធបានសើមមាត់សើមករហើយ ទើបអសមត្ថភាពក្នុងការទប់ស្កាត់។

បើយោងតាមប្រភពព័ត៌មានពី ប្រជាពលរដ្ឋលើកឡើងថា  ការលួចចាក់ដីរំលោភយកអូរពីសំណាក់អ្នកមានលុយមានអំណាច នៅក្នុងភូមិសាស្ត្រ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចម្ងាយមិនឆ្ងាយពីច្រកព្រំដែនប៉ោយប៉ែតកម្ពុជា-ថៃ ហើយការចាក់ដីរំលោភលើកចំណីអូរដោយមិនខ្លាចញញើតច្បាប់ខាងលើនេះ ប្រជាពលរដ្ឋសង្ស័យថា មានការ ឃុបឃិតគ្នាជាប្រព័ន្ធហើយទើបដំណើរការដោយរលូនបែបនេះនោះ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រភពព័ត៌មាន និងប្រជាពលរដ្ឋខាងលើនេះសារព័ត៌មានយើងបានធ្វើការទំនាក់ទំនងទៅលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតតាមរយៈទូរស័ព្ទ។

លោកអភិបាលក្រុងលើកឡើងថា លោកបានដឹងរឿងនឹងហើយ លោកបានប្រាប់រឿងនេះទៅថ្នាក់ឃុំ – ភូមិ -សង្កាត់ផងដែរ ចំពោះការហាមឃាត់ការចាក់ដីរំលោភអូរខាងលើនេះ។ ប៉ុន្តែផ្ទុយទៅវិញអ្នកថាបានត្រឹមតែថា រីឯអ្នកធ្វើនៅតែបន្តគឃ្លើនធ្វើការចាក់ដីរំលោភយកអូរដដែល។

អ្នកសារព័ត៌មានសូមលើកយកនូវច្បាប់ឬគោលការណ៍គតិយុត្តដែលបានកំណត់ថា តាមអនុក្រឹត្យលេខ ៩៨ អ ន ក្រ .ប ក. ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៥ ការកាន់កាប់ដែលជាប់តំបន់ច្រាំងឬឆ្នេរមិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈចម្ងាយតាមច្បាប់ដែលបានចែងថាអូរចម្ងាយលើសពី ១០ម៉ែត្រគិតពីមាតច្រាំងអូរ។

អ្នកសារព័ត៌មានគ្មានសិទ្ធិ និងអំណាចដើម្បីដោះស្រាយ  ហើយក៏មិនបានទៅឈ្លោះប្រកែកយកចាញ់យកឈ្នះជាមួយស្ថាប័នណាមួយឡើយ គឺសារព័ត៌មានរបស់យើងផ្សាយតែរឿងពិតក្នុងសង្គម និងផ្សព្វផ្សាយ ជូនដំណឹងឱ្យថ្នាក់ដឹកនាំជាតិបានដឹងអំពីសកម្មភាពរបស់អ្នកមានលុយមានអំណាចអាចធ្វើអ្វីៗក៏បាន ដោយមិនអនុវត្តទៅតាមបទដ្ឋាននៃការអភិវឌ្ឍជាតិណាមួយនោះឡើយ។

សារព័ត៌មានសូមធ្វើការផ្សព្វផ្សាយក្នុងគោលបំណងដើម្បីឲ្យមានការគោរពច្បាប់ជាមូលដ្ឋានដូចៗគ្នាទាំងបុគ្គលមានអំណាចមានលុយ និងអ្នកក្រីក្រដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

អង្គភាពសារព័ត៌មានយើងពុំមានចេតនា ណាមួលបង្កាច់ ឬជាន់ពន្លិចឡើយ ដែលបណ្ដាសារព័ត៌មានយើងខ្ញុំសូមរងចាំទទួលនូវរាល់ការបកស្រាយ ពីបុគ្គលពាក់ព័ន្ធ បើមានព្រឹត្តិកម្មណាមួយនោះ ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕ សូមអរគុណ.!!!

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!