ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

ឈួញឈើដុះស្លែប្រចាំខេត្តរតនះគីរី បានលាក់ទុកប្រភេទឈើ ឈ្លីចជាច្រើនដុំ ត្រូវបានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសហការជាមួយកម្លាំងបរិស្ថានចុះបង្រ្កាប…

ឈួញឈើដុះស្លែប្រចាំខេត្តរតនះគីរី បានលាក់ទុកប្រភេទឈើ ឈ្លីចជាច្រើនដុំ ត្រូវបានកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវសហការជាមួយកម្លាំងបរិស្ថានចុះបង្រ្កាប…

(ខេត្តរតន:គីរី)÷កាលពីថ្ងៃទី ០៦ខែឧសភាឆ្នាំ២០២៤  នៅវេលាម៉ោង ៩:៣០នាទីលោកឧត្តមសេនីយ៍ទោ សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ថរតនគីរី ក្រោមការចង្អុលបង្ហាញ ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាដោយផ្ទាល់និង ក្រោមការសម្របសម្រួលនិតិវិធីលោក កែវ ភក្តីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគីរី និងមានការចូលរួមពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូអូរយ៉ាដាវ ចំនួន០៤នាក់ដឹកនាំដោយលោកវីរៈសេនីយ៍ទោ សុខ មីន មេបញ្ជាការ បានសហការជាមួយកម្លាំងជំនាញបរិស្ថានចំនួន០៤នាក់ ដឺកនាំដោយលោក ហ្លីនត្វាន អភិបាលរងស្រុកអូរយ៉ាដាវ បានចុះស្រាវជ្រាវត្រួតពិនិត្យរុករកបទល្មើសព្រៃឈើ ឃើញមានឈើជ្រុងបានផែរួច មានចំនួន៤៦ដុំ ដែលមានប្រវែងប្រហែលចាប់ពី ០៣ម៉ែត្រទៅ០៥ម៉ែត្រមិនទាន់វាស់វែង ដែលជនមិនស្គាល់មុខ បានដឹកមកទម្លាក់ចោលក្នុងព្រៃក្បែរចំការស្ថិតនៅ ភូមិតាកុកភ្នង ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលជាប្រភេទឈើ ឈ្លីច និងឈើផ្ចឹកមានមុខកាត់ពី៣០ទៅ៤០cm។

យោងតាមប្រភពព័ត៍មានពីបងប្អូនប្រជាពលរដ្ឋ ឈ្មោះលោកទីម្ចាស់ផ្ទះដាក់ឈេី​ បានបង្ហើបប្រាប់ដល់អ្នកសារព័ត៌មានយើងថា÷ មេឈ្មួញដុះស្លែនោះមានឈ្មោះ លោក មករា ដែលគេដឹងថា ជាអ្នករត់ការឈើយ៉ាងសកម្មប្រចាំខេត្តរតនះគីរីតែម្តង និងមានបងប្អូនអ្នកសារព័ត៍មានពីរនាក់ទៀតនៅពីខាងក្រោយផងដែរ ?ដោយបានអះអាងថាមិនបាច់ព្រួយបារម្មរណ៍អ្វីទាំងអស់ពីព្រោះពួកគេបានរត់ការដល់ថ្នាក់លើអស់ទៅហើយ  គ្រប់ជំនាញពាក់ព័ន្ធ ទើបធ្វើការបានយ៉ាងរលូនមកដល់សព្វថ្ងៃនេះ។

ប៉ុន្តែការអះអាងនោះនិងអំនួតនោះត្រូវបានបែកអាង ដល់សមត្ថកិច្ចចុះបង្រ្កាបដោយផ្ទាល់ពីថ្នាក់ដឹកនាំ និងការដាក់បទបញ្ជារ ដាច់ខាត និងធ្វើការបង្រ្កាបអោយទាល់តែបាន ។ 

មហាជនកំពុងតែរង់ចាំមើលថាតើមន្រ្តីជំនាញមានវិធានការយ៉ាងណាចំពោះក្រុមឈ្មួញបំផ្លិចបំផ្លាញអនុផលព្រៃឈើគ្រាក់ៗយ៉ាងណាបន្តទៀត។ បន្ទាប់ពីកងកម្លាំងសមត្ថកិច្ចបានធ្វើការឆែកឆេររួចមកគេឃើញមានមន្ត្រីជំនាញបរិស្ថានកំពុងដឹកជញ្ជូនវត្ថុតាងទៅរក្សាទុកនៅទីស្នាក់ការឧទ្យានជាតិអូរយ៉ាដាវ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់។

មហាជនជាច្រើនក៏ដូចជាអ្នកសារព័ត៌មានកំពុងរង់ចាំមើលថា÷ តើការបង្រ្កាបរបស់មន្រ្តីជំនាញបន្តដូចភ្លៀងរលឹមឬក៏យ៉ាងណា? ឬុមួយបានត្រឹមតែមួយចំអិនកំពឹស? ៕

អង្គភាពសារព័ត៌មានយើងខ្ញុំផ្សព្វផ្សាយគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតែប៉ុណ្ណោះ ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងខ្ញុំ នឹងរងចាំការបកស្រាយបំភ្លឺ ពីសំណាក់ភាគីពាក់ពន្ធ័ទាំងអស់ រៀងរាល់ម៉ោងធ្វើការ តាមរបបច្បាប់អ្នកសារព័ត៌មាននៅកម្ពុជា៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!