ខេត្តកំពង់ស្ពឺ÷ ក្រោយទទួលបទបញ្ជាពីលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ.លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការដ្ឋាននគរបាលស្រុកសំរោងទង នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០:១៥នាទី កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្ដិទំព័រមាស បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនមនុស្សចំនួន ២ក្រុម ដែលបានធ្វើសកម្មភាពបង្កភាពអុកឡុក ដេញវ៉ៃ និងគប់គ្នាទៅវិញទៅមក នៅក្នុងពិធីបង្គលការ និងឃាត់ខ្លួនមនុស្សចំនួន ៧នាក់ ខាងកូនក្រមុំចំនួន ៣នាក់ និងខាងកូនកំលោះចំនួន ៤នាក់។
លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថាកាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២១ និង ០០នាទី មានមនុស្សចំនួនពីរក្រុមធ្វើសកម្មភាពបង្ករអុកឡុក ដេញវ៉ៃ គប់គ្នាទៅវិញទៅមក នៅក្នុងពិធីមង្គលការកូនរបស់ឈ្មោះ ថន ធន ភេទ អាយុ ៣៨ឆ្នាំប្រពន្ធឈ្មោះ ឆឹង គីន អាយុ ៤៤ឆ្នាំ ស្ថិតនៅភូមិប្រជៀវបាត ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឹ។
លោកវីរៈសេនីយ៍ឯក ឃុត សុផល បានបន្ថែមទៀតថាកម្លាំងសមត្ថកិច្ចយើងបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងកូនក្រមុំស្ថិតនៅភូមិត្រជៀងបាត ឃុំទំព័រមាស បានចំនួន ៣នាក់÷
១/ ឈ្មោះ ហ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ ១៨ឆ្នាំ
២/ ឈ្មោះ ឆែម ភារម្យ ភេទប្រុស អាយុ ២៤ឆ្នាំ
៣/ ឈ្មោះ មឿង មី ភេទប្រុស អាយុ ២៦ឆ្នាំ ចំពោះឈ្មោះឈឿន ឧត្តម ហៅដំ ភេទប្រុស អាយុ១៨ឆ្នាំបានគេចខ្លួន។
និងឈានទៅឃាត់ខ្លួនជនសង្ស័យខាងកូនកំលោះ ស្ថិតនៅភូមិតាំងកន្ទួត ឃុំទំព័រមាស បានចំនួន ៤នាក់ បន្ថែមទៀត÷
១/ ឈ្មោះ ផា រ៉េត ភេទប្រុស អាយុ ២១ឆ្នាំ
២/ ឈ្មោះ ផា ណារ៉ុង ភេទប្រុស អាយុ ១៧ឆ្នាំ
៣/ ឈ្មោះ អ៊ុន បាន ភេទប្រុស អាយុ ២១ឆ្នាំ
៤/ ឈ្មោះ កយ សុភា ភេទប្រុស អាយុ ២៤ឆ្នាំ ។
ចំណែកឈ្មោះថុន ភេទប្រុស អាយុ៣៦ឆ្នាំរស់នៅភូមិហោងសំណំ ឃុំហោងសំណំ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ បានគេចខ្លួន។
លោកវីរៈសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង កម្លាំងសមត្ថកិច្ចយើងកំពុងធ្វើការសាកសួរជនសង្ស័យទាំងអស់ខាងលើបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពដេញបង្កភាពអុកឡុង និងដេញវ៉ៃគ្នានៅក្នុងរោងការខាងលើពិតប្រាកដមែន ។
បច្ចុប្បន្នករណីខាងលើនេះ កម្លាំងជំនាញសហការជាមួយប៉ុស្តិ៍កំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី.៕