ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

យកសួនសាធារណៈធ្វើអាជីវកម្ម ធ្វើឱ្យខូចសោភណ្ឌភាពក្រុងសៀមរាប អជ្ញាធរមិនអើពើ…

យកសួនសាធារណៈធ្វើអាជីវកម្ម ធ្វើឱ្យខូចសោភណ្ឌភាពក្រុងសៀមរាប អជ្ញាធរមិនអើពើ…

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដើរលេងទេសចរណ៍បានលើកឡើងថានៅលើសួនច្បារ ត្រូវបានអ្នកមានលុយមានអំណាច ឃុបឃិតគ្នាជាប្រពន្ធ័យកម៉ូតូចតនៅលើសួន ដោយមិនខ្វល់ពីការប៉ះពាល់ដល់សណ្តាប់ធ្លាប់សាធារណៈ។  « ចំណតម៉ូតូ និង រថយន្តដែលមុខហាងកាហ្វេរយីហោ(អាម៉ាហ្សូនផ្សារចាស់) ស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។

បើយោងតាមអ្នកដើរទេសចរណ៍លើកឡើងថា ការចតម៉ូតូ និងរថយន្ត ទៅចតឬដាក់ផ្ញើលើសួនច្បារនេះ ធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ ការដើរលេងកំសាន្តនៅតាមទីសាធារណៈ ជាពិសេសតំបន់ទេសចរណ៍ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដែលជាកន្លែងទេសចរណ៍ ប៉ុន្តែអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ក្រុងនិងខេត្ត ហាក់គ្មានវិធានការទប់ស្កាត់ទាល់តែសោះ។ ការផ្ញើម៉ូតូ និងរថយន្តលើសួនច្បារសាធារណៈនេះ ប្រជាពលរដ្ឋដាក់ការ សង្ស័យថាមានការឃុបឃិតគ្នាជាប្រពន្ធ័ និងមានការបើកភ្លើងខៀវពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធហើយទើប រលូនបែបនេះនោះ។

បើតាមការលើកឡើងរបស់លោកតាវ័យចំណាស់ម្នាក់ដែលគ្រប់គ្រងមើលការខុសត្រូវម៉ូតូ រថយន្ត នៅលើសួនសាធារណៈនេះ បានឱ្យដឹងថា កាលដែលគាត់រកសុីផ្ញើម៉ូតូបាននៅលើសួននេះ គាត់បានបង់លុយឱ្យសាលាក្រុង និងស្នងការដ្ឋាននគរបាលក្រុង និងខេត្តសៀមរាបរួចរាល់ហើយ។ ប្រសិនបើ មិនដូច្នោះទេពួកគេនិងរករឿងមិនខានឡើយ។

ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ធ្វើការសំណូមពរដល់ អាជ្ញាធរភូមិ សង្កាត់ ក្រុង និងខេត្ត មេត្តាជួយពិនិត្យមើល ការផ្ញើម៉ូតូ និងរថយន្តបែបអនាធិបតេយ្យ ចំណុចសួនដើមពោធិ៍ខាងមុខហាងកាហ្វេអាម៉ាហ្សូនផ្សារចាស់ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ធ្វើចំណត ម៉ូតូ នឹង រថយន្ត ប្រមូលលុយចែកគ្នាចាយយ៉ាងសប្បាយរីករាយ ដោយគ្មានច្បាប់អនុញ្ញាតផងទាន៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!