ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

អតិថិជននិយាយថាក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា កំពុងតែរកសុីបោកប្រាស់តាមប្រពន្ធ័អនឡាយ ដោយភ្នាល់ឈ្នះលុយបែរជាក្រុមហ៊ុន សងតែដើមវិញ..(វគ្គ២)

អតិថិជននិយាយថាក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា កំពុងតែរកសុីបោកប្រាស់តាមប្រពន្ធ័អនឡាយ ដោយភ្នាល់ឈ្នះលុយបែរជាក្រុមហ៊ុន សងតែដើមវិញ..(វគ្គ២)

រាជធានីភ្នំពេញ៖ កន្លងទៅថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាឱ្យតាមបណ្តាលរាជធានីនិងខេត្តទាំងអស់នៅទូទាំងប្រទេស ត្រូវត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងសុីសង ល្បែងផ្សងសំណាងគ្រប់ប្រភេទ ដើម្បីចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”។

ជាមួយគ្នានេះដែរក្រុមហ៊ុនFAFA24h ដែលជាវេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅក្នុងប្រទេសកម្ពុជា មានបើកលេងល្បែងសុីសងជាច្រើនប្រភេទ មិនតែប៉ុណ្ណោះក្រុមហ៊ុនFAFA24h កំពុងតែបោកប្រាស់អតិថិជន(អ្នកលេងល្បែងឈ្នះ) ដោយអតិថិជនថាក្រុមហ៊ុនFAFA24h នេះហ៊ានសុី ប៉ុន្តែមិនហ៊ានសង ពីព្រោះថាភ្នាល់ឈ្នះលុយជាង៤០០ដុល្លារបែរជាខាក្រុមហ៊ុនមិនព្រមសង ទាល់តែរយះពេល១៤ថ្ងៃទៀត មិនតែប៉ុណ្ណោះពេលអតិថជនតវា បែរជាថាសងតែដើមទៅវិញ។ ហើយក្រុមហ៊ុនល្បែងសុីសងជាច្រើនបែរជាមានវត្តមាន លេងតាមប្រព័ន្ធអនឡាញរាល់ថ្ងៃ មិនតែប៉ុណ្ណោះក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅកម្ពុជា អតិថជនបានលេងភ្នាល់ឈ្នះលុយហើយ បែរជាមិនសងគ្រប់ចំនួន យកលេសនេះ យកលេសនោះ ស្តីបន្ទោសបុគ្គលិក និងអ្នកផ្សព្វផ្សាយស្វែងរកអតិថជនទៅវិញ តើម្ចាស់ក្រុមហ៊ុនទទួលខុសត្រូវដែរឬទេ?

បើតាមម្ចាស់អាខោនឈ្មោះ ចន្នី៩៩ បាននិយាយឱ្យដឹងថា គាត់បានបើកអាខោនលេងល្បែងសុីសងជាមួយក្រុមហ៊ុនFAFA24h ដែលជាក្រុមហ៊ុន វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅកម្ពុជាតាមរយៈបុគ្គលិកក្រុមហ៊ុនណែនាំ។ ម្ចាស់អាខោនបានបន្តថា ពេលលេងល្បែងនោះលោកបានឈ្នះឆែកលុយមាននៅក្នុងកុងចំនួន៤១១ដុល្លារ ពេលនោះលោកបានដកលុយចំនួន៤០០ដុល្លារដើម្បីចាយវាយ ហើយទុក១១ដុល្លារនៅក្នុងអាខោន ប៉ុន្តែលោកដកយ៉ាងណាក៏ដកមិនបានលុយទាល់តែសោះ ពេលនោះលោកបានធ្វើការទំនាក់ទំនងទៅបុគ្គលិក និងក្រុមហ៊ុនFAFA24h ដើម្បីឱ្យជួយធ្វើការដោះស្រាយ។ ស្រាប់តែបុគ្គលិកក្រុមហ៊ុនបានឱ្យលោកយកអត្តសញ្ញាណប័ណ្ណដើម្បីដាក់បញ្ជូលងាយស្រួលធ្វើការ លោកមានការងឿងឆ្ងល់ថាពេលបង្កើតអាខោនលេងល្បែងអត់មានតម្រូវយកអត្តសញ្ញាណប័ណ្ណទេ ពេលលេងល្បែងចាញ់ក៏មិនសួរនាំអ្វីដែរ។ ដោយឡែកស្រាប់តែអតិថជនលេងឈ្នះបែរជាត្រូវការនេះ ត្រូវការនោះ លើកហេតុផលថាទាល់តែរយះពេល១៤ថ្ងៃទើបបើកលុយបានទៅវិញ។

ម្ចាស់អាខោនឈ្មោះ ចន្នី ដដែលបានធ្វើការផ្តាំផ្ញើដល់អ្នកលេងល្បែងអនឡាយ ជាពិសេសអ្នកលេងល្បែងរបស់ក្រុមហ៊ុនFAFA24h ដែលជាក្រុមហ៊ុនវេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅកម្ពុជា មេត្តាមានការប្រុងប្រយត្ន័ឱ្យបានខ្ពស់ ខណៈរូបលោកកំពុងតែចាញ់ការបោកប្រាស់របស់ក្រុមហ៊ុនល្បែងសុីសងតាមអនឡាញជាក់ស្តែងលេងល្បែងចាញ់អស់លុយយ៉ាងច្រើន ពេលដែលលេងឈ្នះដកលុយមិនបាន។ ចឹងក្រុមហ៊ុននេះពិតជាក្រុមហ៊ុនបោកប្រាស់ពិតប្រាកដមែន ហ៊ានសុី ប៉ុន្តែមិនហ៊ានសង។ មិនតែប៉ុណ្ណោះយកលេសស្តីបន្ទោសបុគ្គលិក និងអ្នកផ្សព្វផ្សាយស្វែងរកអតិថជនទៅវិញ។ ទង្វើររបស់ក្រុមហ៊ុនFAFA24h បែបនេះ សូមឱ្យសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធមេត្តាចុះពិនិត្យឡើងវិញផងទាន!។

ប្រជាពលរដ្ឋបានលើកឡើងថាសមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ សម្ងំ​ទទួល​ផលប្រយោជន៍ ពីក្រុមហ៊ុនFAFA24h វេបផ្សាយកីឡានិងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា ឬមួយយ៉ាងណា.? បានបណ្ដែតបណ្ដោយឲ្យក្រុមហ៊ុនមួយនេះបើកលេងល្បែងគ្រប់ប្រភេទមិនតែប៉ុណ្ណោះកំពុងតែបោកប្រាស់បអតិថិជន (ដែលលែងឈ្នះហើយមិនសងលុយ)ដោយមិនមានការបង្ក្រាប ឬមួយប្រសាសន៍ណែនាំរបស់សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រាន់តែជាខ្យល់ហើរប៉ាកត្រចៀករបស់អស់លោកឬមួយយ៉ាងណា.? ។
អទ្ឋបទដោយ.ស.៦. ស៊ីអិនធី.ហតញូយ៍.

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!