ព្រះវិហារ÷ ដោយសារតែអំណាចទឹកលុយអាចធ្វើឲ្យមនុស្សយើងខ្លះផ្លាស់ប្ដូរពីមនុស្សស្មោះត្រង់ប្រែក្លាយទៅជាមនុស្សក្បត់ឧត្តមគតិខ្លួនឯង ហ៊ានបំពានទៅនឹងផ្លូវច្បាប់ក៏មានដែរ ពោលគឺផ្ដើមចេញពីសេចក្តីលោភលន់និងផលប្រយោជន៍តែប៉ុណ្ណោះ។ ជាក់ស្ដែងដីព្រៃសហគមន៍ជាច្រើនហិកតា នៅចំណុចព្រៃម្លោង ស្ថិតនៅក្នុងភូមិក្តាក់ ឃុំភ្នំត្បែង ស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានបុគ្គលអ្នកមានលុយនិងមានអំណាចម្នាក់ដោយគេស្គាល់ឈ្មោះលោក ក្រូច ប៊ុនគីម ជាមន្ត្រីយោធា ដឺបេពាក់សក្តិ៣ នៅភូមិភាគ៤ បានប្រើអំណាចនិងតួនាទី ទៅកាប់រុករានទន្ទ្រានដើម្បីយកទៅលក់បន្តឲ្យទៅឈ្មោះ ហៀត អុល នឹងឈ្មោះគៀង ដោយមិនខ្លាចញញើតនិងច្បាប់អ្វីបន្តិចសោះ។
នេះបើតាមការបញ្ជាក់របស់ឈ្មោះហៀត អុល បានឲ្យដឹងថាដីនៅចំណុចព្រៃម្លោងក្នុងភូមិក្ដាក់ឃុំភ្នំត្បែងស្រុកគូលែន គាត់ពិតជាបានទិញពីឈ្មោះ ក្រូច ប៊ុនគីម ពិតប្រាកដមែន។ដីដែលគាត់ទិញនោះមានចំនួន ៦ ហិចតាកន្លះក្នុងមួយហិចតាគាត់បានទិញតម្លៃ ១៣០០ដុល្លារ។ ហើយលោកបានបន្តទៀតថាការទិញលក់នេះមានលិខិតទិញលក់ផ្ដិតមេដៃភាគីទាំងសង្ខារ។
ហើយគាត់បានបន្តទៀតថាលោក ក្រូច ប៊ុនគីម សន្យានិងកាត់ប្លង់ជូនលោក។
បើយោងតាមការបញ្ជាក់របស់ម្ចាស់ដីម្នាក់ទៀតឈ្មោះលោក គៀង បានឱ្យដឹងថាដីនៅចំណុចខាងលើគាត់ក៏បានទិញពីឈ្មោះ ក្រូច ប៊ុនគីម ជាមន្ត្រីដឺបេម្នាក់នេះដែរ។ លោកក៏បានបន្តទៀតថាដីដែលលោកទិញមានចំនួន ៧ហិកតា ក្នុងមួយហិកតា មានតម្លៃ ១៥០០ដុល្លាហើយធនាវ៉ៃព្រៃមួយស្អាតឱ្យ។
ប្រជាពលរដ្ឋបានឲ្យដឹងថា មិនតែប៉ុណ្ណោះលោក ក្រូច ប៊ុនគីម ជាមន្ត្រី ដឺបេពាក់សក្ត័៣ បម្រើការងារនៅភូមិភាគ៤ ម្នាក់នេះមិនត្រឹមតែយកដីសហគមន៍ទៅលក់នោះទេថែមទាំងប្រើអំណាចមកលើប្រជាពលរដ្ឋទៅរំលោភយកដីប្រជាពលរដ្ឋដែលធ្លាប់អាស្រ័យផលកន្លងមកជាច្រើនកន្លែងផងដែរ។
ប្រជាពលរដ្ឋបានបន្តទៀតថាដីដែលពួកគាត់អាស្រ័យផលនោះសុទ្ធតែមានឯកសារនឹងមានសលាកបត្រទៀតផង។ រឿងខាងលើនេះប្រជាពលរដ្ឋក៏បានដាក់ពាក្យប្ដឹងទៅកាន់សាលាស្រុកគូលែនជាច្រើនដងតែលោក ក្រូច ប៊ុនគីម មិនបានចូលខ្លួនដោះស្រាយនោះទេគឺឲ្យប្រពន្ធជាអ្នកមកដោះស្រាយទៅវិញ។
ជាក់ស្ដែងថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៤
លោក យឹម ប៊ុនថេន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកគូលែនបានដឹកនាំកម្លាំងមន្ត្រីសហគមន៍ព្រៃម្លោងចុះត្រួតពិនិត្យចុចយាមការនៅចំណុចដីខាងលើលោកក៏បានបញ្ជាក់ទៀតថាដីនៅចំណុចព្រៃម្លោងស្ថិតនៅ ភូមិក្តាក់ ឃុំភ្នំត្បែងស្រុកគូលែនពិតជាដីនៅក្នុងដែនព្រៃសហគមន៍ព្រៃម្លោងពិតប្រាកដមែន។
លោកក៏បានបន្តទៀតថាលោកនឹងស្រង់ឈ្មោះបុគ្គលដែលពាក់ព័ន្ធនិងបន្ត នីតិវិធីទៅតាមច្បាប់។
អង្គភាពយើងមិនអាចសុំការបំភ្លឺពីលោក ក្រូច ប៊ុនគឺម បាននោះទេដោយសារតែលោកថានឹងមកជួបក្រុមការងារយើងពីព្រោះលោកពិបាកនិយាយតាមទូរសព្ទតែមកដល់ពេលនេះអង្គភាពយើងមិនអាចសុំការបំភ្លឺពីលោក ក្រូច ប៊ុនគឺម បាននៅឡើយនោះទេ។
ប្រជាពលរដ្ឋសង្ឃឹមថាថ្នាក់ដឹកនាំនិងមានវិធានការផ្លូវច្បាប់ទៅលើបុគ្គលម្នាក់នេះកុំឲ្យប្រើអំណាចនិងតួនាទីគាបសង្កត់លើពួកគាត់បន្តទៀត។
ព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ ពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មកប្រជាពលរដ្ឋវិញ ឬរាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំអោយលោកបានជ្រាបនៅរាល់បញ្ហា អសកម្មផ្សេងៗមួយចំនួន! ឬរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ ។
អង្គភាពសារព័ត៌មានយើងពុំមានចេតនា ណាមួលបង្កាច់ ឬជាន់ពន្លិចឡើយ។ ដែលបណ្ដាសារព័ត៌មានយើងខ្ញុំសូមរងចាំទទួលនូវរាល់ការបកស្រាយ ពីបុគ្គលពាក់ព័ន្ធ បើមានព្រឹត្តិកម្មណាមួយនោះ។ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕ សូមអរគុណ.!