ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

ជនរងគ្រោះក្នុងអំពើហិង្សាដោយចេនា ដង្ហើយរកយុត្តិធម៌ ខណៈដែលដាក់ពាក្យបណ្តឹងទៅនគរបាលផង និងកងរាជអាវុធហត្ថផងជិត១ខែហើយ មិនចាប់ជនដៃដល់

ជនរងគ្រោះក្នុងអំពើហិង្សាដោយចេនា ដង្ហើយរកយុត្តិធម៌ ខណៈដែលដាក់ពាក្យបណ្តឹងទៅនគរបាលផង និងកងរាជអាវុធហត្ថផងជិត១ខែហើយ មិនចាប់ជនដៃដល់

ខេត្តកំពង់ស្ពឺ៖ ជនរងគ្រោះនៅក្នុងអំពើហិង្សាដោយចេនា(យកដំបងវាយបណ្តាលឱ្យរងរបួសដេ១០ថ្នេរ) បានដង្ហើយរកយុត្តិធម៌ ខណៈដែលដាក់ពាក្យបណ្តឹងទៅប៉ុស្តិនគរបាលរដ្ឋបាលឃុំតាំងសំរោង បញ្ជូនទៅដល់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ហើយចុងក្រោយបានដាក់ពាក្យបណ្តឹងទៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ក៏នៅតែមិនអាចចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដោយទុកឱ្យជនដៃដល់ដើរហើរមានសេរីភាពនៅឡើយ។

ជនរងគ្រោះក្នុងអំពើហិង្សាដោយចេនា មានឈ្មោះ ហ៊ុន ចន្ធូ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករដើរស៊ីឈ្នួលគេ រស់នៅក្នុងភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យក្រុមអ្នកសារព័ត៌មានដឹងថា÷ រឿងរ៉ាវរបស់លោកដែលជនដៃដល់ ឈ្មោះ ស៊ុន យកដំបងវាយសន្ធាប់មកលើរូបខ្លួននោះរហូតមកដល់ពេលនេះជិត១ខែកន្លងទៅហើយមិនទាន់ទទួលបានភាពយុត្តិធម៌នោះទេ។ បើទោះបីជារូបគេបានដាក់ពាក្យបណ្តឹងទៅនគរបាល និងកងរាជអាវុធហត្ថស្រុកភ្នំស្រួច បញ្ជូនសំណុំរឿងដល់ខេត្តហើយក្តី ជនដៃដល់ឈ្មោះ ស៊ុន នៅដើរលេងសប្បាយ មានសេរីភាពនៅឡើយ។

ជនរងគ្រោះ ឈ្មោះ ហ៊ុន ចន្ធូ បានបន្តទៀតថា លោកបានដាក់ពាក្យបណ្តឹងទៅនគរបាលប៉ុស្តិឃុំតាំងសំរោងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ គេបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកក៏មិនមានចំណាត់ការទៀត ដោយនគរបាលនិយាយថាទាល់តែតុលាការចេញដីការទើបអាចចាប់ខ្លួនជនដៃដល់ ប៉ុន្តែការទន្ទឹងរង់ចាំពីមួយថ្ងៃទៅមួយថ្ងៃ មិនឃើញដីការតុលាការខេត្តកំពង់ស្ពឺចេញមកឱ្យនគរបាលស្រុកចាប់ខ្លួនជនដៃដល់ឈ្មោះ ស៊ុន សោះ។ ទើបនៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ រូបគេ(ជនរងគ្រោះ)បានសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដើម្បីទាមទារឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថជួយរកយុត្តិធម៌ និងចាប់ខ្លួនជនដៃដល់ដាក់ទោសទណ្ឌតាមផ្លូវច្បាប់។ ប៉ុន្តែអ្វីៗលើសពីការរំពឹងទុករបស់រូបគេ ដោយមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានទូរស័ព្ទមករូបគាត់ថា ករណីនេះជាអ្នករស់នៅក្នុងភូមិ ឃុំជាមួយគ្នាសម្របសម្រួលគ្នាទៅ ត្រឹមថ្លៃព្យាបាល សម្រាកពេទ្យបញ្ចប់រឿងទៅ។ ជនរងគ្រោះក៏តបវិញថា រឿងសម្របសម្រួលយ៉ាងម៉េចបើជនដៃដល់យកដំបងមកវាយលើរូបគាត់ជាចេនា តែម្តង គាត់មិនដឹងខ្លួនផង មិនបានតបតទៅវិញទៀត។ គាត់មិនព្រមឡើយ ជនរងគ្រោះជឿថា នៅក្នុងប្រទេសកម្ពុជានេះ អស់លោកថ្នាក់លើដែលជាអ្នកចេះច្បាប់ ប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ មានអគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រសួងយុត្តិធម៌ដែលមាន ឯកឧត្តម កើត រិទ្ធ និងជួយរកយុត្តិធម៌ដល់រូបគាត់បាន។ បើសមត្ថកិច្ចនៅក្នុងស្រុកភ្នំស្រួច និងក្នុងខេត្តកំពង់ស្ពឺ មិនអាចរកយុត្តិធម៌ឱ្យគាត់បាននោះ។

ជនរងគ្រោះបានបន្ថែមថា បច្ចុប្បន្នសុខភាពរបស់លោកមិនទាន់ធូរស្បើយនោះទេ ឧស្សាហ៍ឈឺក្បាល កន្លែងស្នាមរបួសដែលដេរចំនួន១០ថ្នេរនោះ ណាមួយរូបគាត់ជាកសិករ មិនមានលុយកាក់សម្រាប់ទិញថ្នាំលេបបន្តថែមទៀតផង។លោកលើកម្រាមដៃ១០សំណូមពរដល់អស់លោកដែលស្រលាញ់ភាពយុត្តិធម៌និងអាចជួយរកយុត្តិធម៌ដល់រូបលោកក្នុងពេលឆាប់ៗខាងមុខនេះជាក់ជាមិនខានឡើយ។

សូមរំលឹកផងដែរថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែមេសា ២០២៤ កន្លងទៅមានករណីហិង្សាមួយបានកើតឡើង ដោយជនដៃដល់មានឈ្មោះ ស៊ុន អាយុជិត៤០ឆ្នាំរស់នៅក្នុងភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានយកដំបងវាយទៅលើជនរងគ្រោះបែកក្បាលហូរឈាមជោគជាំ ដែលមានឈ្មោះ ហ៊ុន ចន្ធូ ភេទប្រុស អាយុ៣៦ឆ្នាំ ដែលសម្រាកពីការងាររើសគល់ក្នុងភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។ ក្រោយកើតហេតុក្រុមគ្រួសារជនរងគ្រោះបានដឹកជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រួចចំនួន០៥ថ្ងៃ ហើយបានដាក់ពាក្យបណ្តឹងរហូតមកដល់ពេលនេះមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!