ខេត្តកណ្តាល÷កន្លងទៅថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”។
ប្រភពរាយការណ៍ថា មានថៅកែល្បែងកំពុងតែដើរពង្រាយល្បែងអនឡាញជាច្រើនកន្លែងនៅក្នុងស្រុកស្អាង ខេត្តកណ្ដាល ដូចជា មាន់ជល់អនឡាញ និងល្បែងឆ្នោតឡូតូ តាមទូរទស្សន៍ ឬកុំព្យូទ័រ កំពុងបើកឱ្យក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់នាំគ្នាចូលលេងគគ្រឹកគគ្រេងក្នុងនោះគេសង្កេតឃើញមានយុវជនមួយចំនួនធំ គេចពីការសិក្សា (សាលា) នាំគ្នាមកលេងល្បែងស៊ីសងតាមអ៊ីនធឺណិតដូចជានៅ ភូមិខ្ពបលើ ឃុំខ្ពប ស្រុកស្អាង,ផ្លូវ បំបែកឃុំទឹកវិល,ភូមិរកាលើ ឃុំខ្ពប.ជាដើម។ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាប! ហ៊ានផ្គើននិងបទបញ្ជា របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជាទៅវិញ។
ភាពស្ងៀមស្ងាត់របស់លោក រស់ ចន្ថា អធិការនគបាកស្រុកស្អាង ចំពោះទីតាំងល្បែងស៊ីសងអនឡាញទាំងនេះ ធ្វើ ឲ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យថា លោកមានជាប់ជំពាក់និងផលប្រយោជន៍ណាមួយពីពួកថៅកែម្ចាស់ល្បែងអ៊ីនធឺណិតទាំងនោះ។ ដូច្នេះប្រជាពលរដ្ឋស្នើឲ្យលោកស្នងការនគរបាលខេត្តកណ្ដាលមានវិធានការ ប្រកប ដោយប្រសិទ្ធភាពចំពោះល្បែងស៊ីសងតាមអ៊ីនធឺណិតក្នុងមូលដ្ឋានស្រុកស្អាងនោះផង៕