ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

លេចឮរឿងថៅកែចំណាយលុយលើអ្នករត់ការអស់ហើយផ្ទុះរឿងម្តងស្ងប់ស្ងាត់ទៅវិញ! សង្ស័យជីកកាយដីលើសព្រំកំណត់ តើពាក់ព័ន្ធមន្ទីរជំនាញណាខ្លះរឿងរណ្តៅដីអូរក្រាំងអំបិលនេះ

លេចឮរឿងថៅកែចំណាយលុយលើអ្នករត់ការអស់ហើយផ្ទុះរឿងម្តងស្ងប់ស្ងាត់ទៅវិញ! សង្ស័យជីកកាយដីលើសព្រំកំណត់ តើពាក់ព័ន្ធមន្ទីរជំនាញណាខ្លះរឿងរណ្តៅដីអូរក្រាំងអំបិលនេះ

ខេត្តកំពង់ស្ពឺ៖ លេចឮព័ត៌មានមកថារណ្តៅដីរបស់លោក ថុល ក្រោយពីចំណាយលុយរាប់ម៉ឺនសែនដុល្លារទៅលើអ្នករត់ការជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដ៏មានឥទ្ធិពលមួយរូបប្រចាំខេត្តកំពង់ស្ពឺបានផ្ទុះរឿងម្តងជាមួយប្រជាពលរដ្ឋជាង២ខែមុខធ្វើឱ្យមន្ទីរនិងជំនាញឈឺក្បាល ហើយថៅកែ ថុល ក៏លែងសូវទុកចិត្តអ្នករត់ការទៀតផង។ ហើយឥឡូវទីតាំងរណ្តៅដីរបស់ថៅកែ ថុល សង្ស័យជីកកាយលើសព្រំកំណត់មន្ទីរជំនាញហាក់មិនអើពើ ក៏ព្រោះតែភាគលាភស្រាប់ៗនៅក្នុងរណ្តៅដីនោះ។

បើតាមការបង្ហើយពីអ្នកធ្លាប់រកសុីរត់ការរឿងរណ្តៅដីនេះថា÷ រណ្តៅដីលោក ថុល នៅក្នុងអូរក្រាំងអំបិល ក្នុងឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនេះ មានបុគ្គលម្នាក់ជាមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដ៏មានឥទ្ធិពលម្នាក់បានយកលុយជិត៥ម៉ឺនដុល្លារដើម្បីរត់ការជាមួយប្រជាពលរដ្ឋដែលបានអាស្រ័យផលនៅលើដីអូរក្រាំងអំបិលនោះ។ ប៉ុន្តែមិនដឹងជាមូលហេតុអ្វីកាលពីជិត២ខែមុន ប្រជាពលរដ្ឋបានប្រតិកម្មនាំគ្នាតវ៉ា ស្រាប់តែអ្នករត់ការរូបនោះបានទៅទាមទារលុយបន្ថែមពីថៅកែរណ្តៅដីនោះ ដើម្បីរត់ការជាមួយថ្នាក់ខេត្តទៀតដែលត្រូវចំណាយលុយជាង១០ម៉ឺនដុល្លារទៀតផង។

ប្រភពព័ត៌មានបានបន្តថា ការរត់ការរណ្តៅដីនីមួយៗក្រោម១ហិកតាគឺសុំច្បាប់ត្រឹមមន្ទីរជំនាញខេត្តតែប៉ុណ្ណោះ ប៉ុន្តែបើលើសពី១ហិកតា គឺដាច់ខាតសុំច្បាប់ដល់ក្រសួងពាក់ព័ន្ធនានាហើយ។ ល្បិចរកសុីរបស់ក្រុមនេះ ឧទាហរណ៍សុំច្បាប់ទៅក្រសួងទំហំ៥ហិកតាដើម្បីធ្វើអាជីវកម្មជីកកាយ ប៉ុន្តែពួកគេជីកកាយត្រឹមតែ២ទៅ៣ហិកតាតែប៉ុណ្ណោះ គឺរក្សាដីទុកទំហំ១ទៅ២ហិកតា ដើម្បីលួចធ្វើប័ណ្ណកម្មសិទ្ធិទុកដីលក់យកលុយចែកគ្នាដាក់ហោប៉ៅថែមទៀតផង កក្កតានេះហើយធ្វើឱ្យរដ្ឋបាត់បង់ចំណូលហើយ ក្រុមហ៊ុនឯកជននិងអ្នករត់ការមានលុយ ឡានទំនើប និងផ្ទះវីឡា រាល់ពេលធ្វើការរកសុីជីកកាយស្តាបឹង ទំនប់ ប្រឡាយអ្វីមួយនោះ។

តាមប្រភពព័ត៌មានបានបន្តទៀតថា ការជីកកាយស្តាទំនប់ បឹង បួរ ជាពិសេសជីកស្តារអូរក្រាំងអំបិលនេះ ត្រូវប៉ាន់អ្នករត់ការនិងមន្ទីរជំនាញខ្លាំងណាស់ ដោយអ្នករត់ការគេបានប្រាប់ឱ្យប្រជាពលរដ្ឋ ដែលផ្ទុះការតវ៉ាលើកមុននៅឱ្យស្ងៀមសិនចាំគេធ្វើការរួចរាល់ចាំគិតគូរលុយកាក់ និងផលប៉ះពាល់ឱ្យ(បើគិតជាទឹកប្រាក់ជាង១០ម៉ឺនដុល្លារ)។ ហើយអ្នករត់ការកំពុងតែកាន់លុយជិត២០ម៉ឺនដុល្លារទៅឱ្យអភិបាលរងខេត្តដែលមានជំនាញក្នុងការបន្តការងារលើសព្រំកំណត់នោះហើយ ដោយឡែកមន្ទីររ៉ែ និងថាមពល និងមន្ទីរធនធានទឹកនិងឧតុនិយមបានលាភសក្ការ ក្នុង១ម៉ែត្រការ៉េ (០,៥០$ប្រាំកាក់ទៅ១ដុល្លារអាមេរិក)។

ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រភពខាងលើអ្នកយកព័ត៌មានយើងបានទាក់ទងទៅលោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ស្ពឺ ទូរស័ព្ទចូលមិនមានអ្នកលើក។

ចំណែកលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម បានឱ្យដឹងតាមទូរស័ព្ទថា រណ្តៅដីរបស់ថៅកែ ថុល មិនលើសអីទេ គាត់ប្រាប់ថាជីកកាយចឹងហើយទើបបានសល់ បើមិនចឹងទេពលរដ្ឋ ចេះតែទៅសុំធ្វើប្លង់នេះធ្វើប្លង់នោះ។ លោកមេឃុំគាត់បានបដិសេធអស់ហើយ លោកថៅកែ ថុល បានឆ្លងទៅខេត្តទៅអីអស់ហើយ គ្រាន់តែវែកចេញទេ។ លោកប្រធានមន្ទីរអះអាងថាលោកដឹងថាអ្នកណាជាអ្នកនិយាយហើយ បើយើងមិនធ្វើចឹងទេអត់រក្សាបានទេ ថ្ងៃក្រោយនឹងអស់ដីធ្លីហើយ។ ហើយមេខេត្តគាត់គាំទ្រហើយ បានសុំច្បាប់រួចហើយមិនខុសអីនោះទេ ពេលដែលយើងធ្វើអាជីវកម្មហួសព្រំដែនទើបយើងសុំច្បាប់ ត្រូវកាយព័ទ្ធសិន បើមិនធ្វើចឹងទេគឺអស់ទៀត។ រាល់ក្រុមហ៊ុនដែលទៅសុំច្បាប់ពីមន្ទីរធនធានទឹក លោកមិនដែលបានសូម្បីតែ១រៀល ឃើញថ្ងៃមុនឱ្យគ្នាយ៉ាងច្រើន២០០ទេយកទៅសុីគុយទាវ។ ឥឡូវ​នេះ លោកមិនហ៊ានសម្រេចទេ ទៅសុំច្បាប់នៅក្រសួងខ្លួនឯង ដោយសារតែថៅកែ ថុល នេះលោកបានសុំច្បាប់មុនរាជរដ្ឋាភិបាលបង្កើតថ្មី ក្រោយៗមកទៀតអត់ទេ។

អង្គភាពសារព័ត៌មាន យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ ពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មកប្រជាពលរដ្ឋវិញ ឬរាយការណ៍ជួនដល់ប្រមុខថ្នាក់ដឹកនាំអោយលោកបានជ្រាបនៅរាល់បញ្ហា អសកម្មផ្សេងៗមួយចំនួន ឬរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ។

អង្គភាពសារព័ត៌មានយើងពុំមានចេតនា ណាមួលបង្កាច់ ឬជាន់ពន្លិចឡើយ ដែលបណ្ដាសារព័ត៌មានយើងខ្ញុំសូមរងចាំទទួលនូវរាល់ការបកស្រាយ ពីបុគ្គលពាក់ព័ន្ធ បើមានព្រឹត្តិកម្មណាមួយនោះ ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕ សូមអរគុណ.!!!

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!