ខេត្តកំពត÷ ក្រោយពីស្ងប់ស្ងាត់មួយរយៈខ្លីពេលនេះល្បែងអនឡាញជល់មាន់តាមកញ្ចក់ទូរទស្សន៍កំពុងតែលេងនៅតាមភូមិ/ឃុំ/ស្រុក.ដោយមិនខ្វល់និងបទបញ្ជា របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ខណៈជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាប.។
ជាក់ស្ដែងដូចជាទីតាំងល្បែងអនឡាញជល់មាន់តាមកញ្ចក់ទូរទស្សន៍មួយកន្លែងនៅទល់មុខ(វត្តម្រះព្រៅ)ស្ថិតនៅក្នុងភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត កំពុងតែបើកទទួលក្រុមអ្នកញៀនល្បែងឲ្យចូលមកលេងយ៉ាងកោះករ មិនឃើញមានអាជ្ញាធរនិងសមត្ថកិច្ចណាចុះបង្ក្រាប ខណៈលោកមេប៉ុស្តិ៍ថាទីតាំងល្បែងខាងនោះគឺដាក់មកពីខាងលើ។
ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់ លោក វរសេនីយ៍ឯក ប៉ោ យ៉ា អធិការនៃអធិការដ្ឋាននគរបាលស្រុកឈូក សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង តាមអនឡាញ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។
សូមរំលឹកថា! ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕