ខេត្តមណ្ឌលគីរី÷ កាលពីថ្ងៃទី៤ ខែមីថុនា ឆ្នាំ២០២៤ ក្រុមការងារជាច្រើនអង្គភាពបានតាមផ្តិតយករូបភាពឡានសាំយ៉ុងព៍ណ ស ផ្លាកលេខ សៀមរាប 2B.3285 បានដឹកឈើប្រភេទ សុក្រំ កាត់ថ្ងៃដែលមានមេការម្នាក់ឈ្មោះ ភា ជាអ្នករត់ការ និងមើលផ្លូវ ម្ចាស់ឡានមានឈ្មោះលោក ហេង ដែលបានដឹកឈើមកពី ភូមិ ប៊ូស្រា ឆ្លងកាត់ភូមិស្រែអំពូល និងភូមិពូជ្រៃ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ដោយធ្វើការឆ្លងកាត់តាមក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ឆ្ពោះទៅស្រុកអូររាំង បន្តទៅស្រុកកែវសីម៉ា យ៉ាងរលូនដោយពុំមានមន្រ្តីជំនាញណាមួយហ៊ានក្អកនោះទេ ?។
ចុះហេតុអ្វីបានជាមន្រ្តីជំនាញក្មុងខេត្តមណ្ឌលគីរីមើលមិនឃើញ និងមិនធ្វើការបង្រ្កាប និងមិនទប់ស្កាត់បានជាបណ្តែតបណ្តោយអោយក្រុមឈ្មួញខាងលើនេះដឹកឈើតាមតែអំពើចិត្ត ឬមានអ្វីនៅពីខាងក្រោយនៃរឿងនេះ ?
គួរបញ្ជាក់ដែរថា តាមការចុះប្រមូលនូវព័ត៍មាននិងផ្តិតយករូបភាពទាំងកណ្តាលថ្ងៃត្រង់ពីក្រុមការងារបានបញ្ជាក់ថា ឈ្មោះ ហេង និងឈ្មោះ ភា ធ្វើការដឹកឈើបានយ៉ាងរលូនយ៉ាងដូច្នេះមកពីពួកគេបានធ្វើការបង់ជូនគ្រប់មន្រ្តីជំនាញរួចរាល់អស់ទៅហើយទើបបានជាពួកគេហ៊ានដឹកទាំងយប់ទាំងថ្ងៃយ៉ាងនេះ។
ប្រភពពីបងប្អូនប្រជាពលរដ្ឋរស់នៅភូមិពូជ្រៃបានបន្តទៀតថា ដោយមានមេការឈ្មោះ កៃ ជាអ្នកប្រមូលនិងដាក់កូនចៅអាជ្រៀកតាំងបរពីក្រុងតិះឆ្លងកាត់តាមអូរទេតាមរថយន្តឡង់គ្រីស័រយកមកដាក់នៅភូមិពូជ្រៃក្រោយផ្ទះបងប្អូនឥស្លាមនិងយកអាត្រាក់លើកដាក់ចូលក្នុងឡានសាំយ៉ុងបានរលូនយ៉ាងដូច្នេះ ក្នុង១ថ្ងៃមិនក្រោមពី៤ទៅ៥ជើងនោះទេទាំងយប់ទាំងថ្ងៃ៕
បងប្អូនប្រជាពលរដ្ឋមានការត្អូញត្អែថាក្នុងមួយថ្ងៃៗក្រុមនេះដឹកឈើគ្មានថ្ងៃឈប់សម្រាកនោះទេដែលធ្វើអោយមានការរំខានក្នុងការប្រកបមុខរបរចិញ្ជឹមជីវិតរបស់ពួកគាត់ពិសេសការបើកបរក្រុមនេះមិនដែលចេះយឺតនោះទេ?នឹងមានការភ័យខ្លាចមានបញ្ហាគ្រោះថ្នាក់ដល់កូនៗរបស់ពួកគាត់ជា យ:ថាហេតុ៕
ប្រជាពលរដ្ឋស្នើសុំដល់លោក ឌិន ប៊ុនធឿនអនុប្រធានមន្ទីរបរិស្ថាននិងជាប្រធានស្តីទីមេត្តាពិនិត្យមើលកូនចៅតាមដែនស្នាក់ការផងទាន !ពីព្រោះឡានដឹកកាត់មុខស្នាក់ការទាំងយប់ទាំងថ្ងៃចុះហេតុអ្វីមិនធ្វើការទប់ស្កាត់ឬមានអ្វីដែលត្រូវលាក់បាំងជាថ្នូរក្នុងការមិនបង្រ្កាប ?
អង្គភាពយើងខ្ញុំសូមធ្វើការស្នីសុំដល់ ឯកឧត្តម ថង សាវ៉ុន អភិបាល នៃគណះអភិបាលខេត្ត លោក ឡោ សុខា ស្នងការខេត្ត លោក ហែម ប៊ុនណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មណ្ឌលគីរី និង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានមេត្តាជួយទប់ស្កាត់ និងបង្រ្កាបករណីខាងលើនេះផងទាន !បើពុំដូច្នេះទេព្រៃឈើនិងពិតជារលាយដោយសារក្រុមឈ្មួញដុសស្លែទាំងនេះជាក់ជាមិនខាន ៕
អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងធ្វើសេចក្តីរាយការណ៍ជូនដល់ប្រមុខរដ្ឋាភិបាលដើម្បីលោកបានជ្រាប និងមានវិធានការណ៍ទប់ស្កាត់ និងបង្រ្កាបចំពោះភាពអសកម្មមួយចំនួនតូចសម្រាប់តែមន្រ្តីគ្រាប់ល្ពៅតែប៉ុណ្ណោះហើយនឹងរង់ចាំធ្វើការបកស្រាយក្នុងការចុះផ្សាយនូវអត្ថបទខាងលើនេះរៀងរាល់ម៉ោងធ្វើការគ្រប់ភាគីដែលពាក់ព័ន្ធ៕ វគ្គមួយ..