ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

រឿងមន្ត្រីក.ប.ប.នៃក្រសួងពាណិជ្ជកម្មប្រមូលលុយពីអាជីវករនៅផ្សារមាសបានប្រគល់លុយជូនវិញ ហើយចប់បញ្ហា?

រឿងមន្ត្រីក.ប.ប.នៃក្រសួងពាណិជ្ជកម្មប្រមូលលុយពីអាជីវករនៅផ្សារមាសបានប្រគល់លុយជូនវិញ ហើយចប់បញ្ហា?

ខេត្តកំពង់ឆ្នាំង÷បន្ទាប់ពីផ្ទុះព័ត៌មានករណីរឿងមន្ត្រី អគ្គនាយកដ្ឋានការពារ អ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប. នៃក្រសួងពាណិជ្ជកម្មដើរប្រមូលលុយពីក្រុមអាជីវករលក់គ្រឿងក្រអូបនៅក្នុងផ្សាររមាស ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងកាលថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២៤ ថ្មីៗនេះ ហើយត្រូវបានសារព័ត៌មាននិងបណ្ដាញសង្គមចុះផ្សាយព្រោងព្រាត រួមទាំងអាជ្ញាធរស្រុកចុះស្រាវជ្រាវពីភាពមិនប្រកប្រណីនេះផងនោះនៅល្ងាច ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៤ ស្រាប់តែមន្ត្រីក.ប.ប.ទាំងនោះបានវេលុយ ឱ្យអាជីវករទាំងនោះវិញហើយតាមរយៈមន្ត្រីសាលាស្រុកមួយរូប ។ អាចនិយាយបានថាគឺរួចខ្លួនហើយ។ មិនមាន ទោសទណ្ឌចំណាត់ការ តាមផ្លូវច្បាប់ លើមន្ត្រីខិលខូចទាំងនោះនៅឡើយនោះទេ ។

មន្ត្រីសាលាស្រុកទឹកផុសមួយរូបដែលសុំអនុញ្ញាតមិនបញ្ចេញឈ្មោះបានឲ្យដឹងថា អាជីវករដែលបានរងគ្រោះពីមន្ត្រីក.ប.ប. ដើរប្រមូលលុយពីអាជីវករលក់គ្រឿងក្រអូបដោយចោទថាគ្មានពន្ធ និងបានជម្រិតទាប្រាក់ ចាប់ពី៣លានរៀល តថ្លៃរហូតចុះដល់៧០ ម៉ឺន ៥០ម៉ឺននិង ១៥ម៉ឺនរៀល កាលពីថ្ងៃទី០៤ខែមិថុនា នោះ បានវេរលុយមកវិញអស់ហើយតាមរយៈរូបគាត់ ដែលបានទទួលចំនួនសរុប ១៣៥ម៉ឺនរៀល។ ក្នុងនោះឈ្មោះចែនី ៧០ ម៉ឺនរៀល,កូនលោកគ្រូបង្រៀន ៥០ ម៉ឺនរៀល និងចែខួច ១៥ម៉ឺនរៀល។ រូបគាត់ជាអភិបាលរងស្រុកបានប្រគល់ជូនអាជីវករទាំងនោះវិញអស់។

អាចនិយាយបានថា មន្ត្រីក.ប.ប.របស់ក្រសួងពាណិជ្ជ កម្ម បែរជាដើរតួជំនួសមន្ត្រីគយហើយចោទលើអាជីវករលក់របស់គ្មានបង់ពន្ធវាខុសរឿង១០០អង្សា។ រហូតមក ដល់ពេលនេះ មិនទាន់មានប្រតិកម្មឆ្លើយតបបំភ្លឺយ៉ាង ណាពីក្រសួងពាណិជ្ជកម្ម,ក៏ដូចជាមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំងនៅឡើយ។ ប្រសិនបើអាជ្ញាធរ មានសមត្ថកិច្ចក៏ដូចជាសាមីក្រសួងចង់ស្រាវជ្រាវនោះ មិនពិបាកទេ ពី ព្រោះតាមរយៈអភិបាលរងស្រុកទឹកផុស គេអាចពន្លាតដែនសមត្ថកិច្ចកោះហៅមន្ត្រីក.ប.ប.ទាំងនោះមកសួរនាំឲ្យបានដឹងរឿងច្បាស់លាស់។ប៉ុន្តែបើក្រសួងពាណិជ្ជកម្ម ក៏ដូចជាមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំង រួមទាំងរដ្ឋបាលសាលាខេត្តផង”បើចង់ជីកកប់រឿងនេះ ក៏កប់ទៅចុះ” ពី ព្រោះរាស្ត្រខ្មែរដឹងពេញនគរទៅហើយ។ រដ្ឋបាលខេត្តកំពង់ឆ្នាំង,មន្ទីរពាណិជ្ជកម្មកំពង់ឆ្នាំង ក៏ដូចជាក្រសួងពាណិជ្ជកម្ម មានក្រុមប្រតិកម្មរហ័សដែរឬទេ?

លោកហ៊ី រតនា ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំងគួរចាត់ចែងបំភ្លឺឲ្យបានច្បាស់លាស់។ ប៉ុន្តែការបំភ្លឺនោះត្រូវបញ្ជាក់ហេតុផលឲ្យច្បាស់លាស់ មិនមែនមានជនទីបីពីទីណាផ្សេងឬ មិនមែនជាមន្ត្រីក.ប.ប.នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំងនោះទេ? រូបភាពបានបញ្ជាក់យ៉ាងច្បាស់ហើយលោកអភិបាលរងស្រុកទឹកផុសក៏បានវេរលុយឲ្យក្រុមអាជីវកររួចវិញហើយ។ ប្រសិនបើលោកប្រធានមន្ទីរ,ក្រសួងពាណិជ្ជកម្មចង់ដឹងឬចង់ចាត់វិធាន ការចំពោះជនដែលជាមន្ត្រីក.ប.ប.៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!