ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

តើលោក ភារម្យ នឹងលោក សុន.ជានរណាឲ្យពិតប្រាកដ បានជាហ៊ានដឹកជញ្ជូនឈើទាំងថ្ងៃទាំងយប់ចេញពីខេត្តមណ្ឌលគីរី យកទៅលក់ឲ្យ យួន បានដោយរលូន មន្ត្រីជំនាញពាក់ព័ន្ធមិនហ៊ានក្អកនោះទេ.?

តើលោក ភារម្យ នឹងលោក សុន.ជានរណាឲ្យពិតប្រាកដ បានជាហ៊ានដឹកជញ្ជូនឈើទាំងថ្ងៃទាំងយប់ចេញពីខេត្តមណ្ឌលគីរី យកទៅលក់ឲ្យ យួន បានដោយរលូន មន្ត្រីជំនាញពាក់ព័ន្ធមិនហ៊ានក្អកនោះទេ.?

ខេត្តមណ្ឌលគីរី÷ បទល្មើសព្រៃឈើនៅតែបន្តកើតមាននៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធមិនដែលអើពើ អន្តរាគមន៍ទប់ស្កាត់ និងបង្ក្រាបបានម្តងណាឡើយ បណ្តែតបណ្តោយឱ្យក្រុមមេឈ្មួញល្បីឈ្មោះ ដែលមានឈ្មោះ ភារម្យ នឹងឈ្មោះ សុន ប្រើប្រាស់រថយន្តសាំុយ៉ុងពណ៌.ស.ដែលមានផ្លាកលេខ ៦៦.៦៤ ដឹកជញ្ជូនឈើប្រភេទ សុក្រុំ ទាំងថ្ងៃទាំងយប់បានដោយរលូន ចេញពី ភូមិ ប៊ូស្រា ឆ្លងកាត់ភូមិស្រែអំពូម និងភូមិពូជ្រៃ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ដោយធ្វើការឆ្លងកាត់តាមក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ឆ្ពោះទៅស្រុកអូររាំង បន្តទៅស្រុកកែវសីម៉ា យ៉ាងរលូនដោយពុំមានមន្រ្តីជំនាញណាមួយហ៊ានក្អកនោះទេ ?។

ចុះហេតុអ្វីបានជាមន្រ្តីជំនាញក្មុងខេត្តមណ្ឌលគីរីមើលមិនឃើញ និងមិនធ្វើការបង្រ្កាប និងមិនទប់ស្កាត់បានជាបណ្តែតបណ្តោយអោយក្រុមឈ្មួញខាងលើនេះដឹកឈើតាមតែអំពើចិត្ត ឬមានអ្វីនៅពីខាងក្រោយនៃរឿងនេះ ?

បើតាមសេចក្តីរាយការណ៍បានបញ្ជាក់ប្រាប់ឲ្យអង្គភាពសារព័ត៌មានយើងដឹងថា ឈ្មោះ ភារម្យ នឹងឈ្មោះ សុន  ធ្វើការដឹកឈើបានយ៉ាងរលូនយ៉ាងដូច្នេះមកពីពួកគេបានធ្វើការបង់ជូនគ្រប់មន្រ្តីជំនាញរួចរាល់អស់ទៅហើយទើបបានជាពួកគេហ៊ានដឹកទាំងយប់ទាំងថ្ងៃយ៉ាងនេះ។

ប្រភពពីបងប្អូនប្រជាពលរដ្ឋរស់នៅភូមិពូជ្រៃបានបន្តទៀតថា ដោយមានបុគ្គលម្នាក់ឈ្មោះ ចាន់ ថន ជាភ្នាក់ងារអ្នកសារព័ត៌មាន ជាអ្នកចេញមុខរត់ការតាមដងផ្លូវដើម្បីសម្រួលឲ្យរថយន្តសាំុយ៉ុងពណ៌.ស.ដែលមានផ្លាកលេខ.៦៦.៦៤.ដឹកឈើប្រភេទ សុក្រុំ ដែលមានម្ចាស់ឡានឈ្មោះ ភារម្យ នឹងឈ្មោះ សុន ក្នុងមួយថ្ងៃមិនក្រោមពី ៤ ទៅ ៥ ជើងនោះទេ ឆ្លងទៅលក់ឱ្យ យួន នៅឯប្រទេសវៀតណាមបានដោយរលូនដោយមិនមានការបង្ក្រាប។

បងប្អូនប្រជាពលរដ្ឋមានការត្អូញត្អែថាក្នុងមួយថ្ងៃៗក្រុមនេះដឹកឈើគ្មានថ្ងៃឈប់សម្រាកនោះទេ ? ធ្វើអោយមានការរំខានក្នុងការប្រកបមុខរបរចិញ្ជឹមជីវិតរបស់ពួកគាត់ពិសេសការបើកបរក្រុមនេះមិនដែលចេះយឺតនោះទេ?នឹងមានការភ័យខ្លាចមានបញ្ហាគ្រោះថ្នាក់ដល់កូនៗរបស់ពួកគាត់ជា យ:ថាហេតុ៕

ប្រជាពលរដ្ឋស្នើសុំដល់លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថាននិងជាប្រធានស្តីទីមេត្តាពិនិត្យមើលកូនចៅតាមដែនស្នាក់ការផងទាន !ពីព្រោះឡានដឹកកាត់មុខស្នាក់ការទាំងយប់ទាំងថ្ងៃចុះហេតុអ្វីមិនធ្វើការទប់ស្កាត់ឬមានអ្វីដែលត្រូវលាក់បាំងជាថ្នូរក្នុងការមិនបង្រ្កាប ?

អង្គភាពយើងខ្ញុំសូមធ្វើការស្នីសុំដល់ ឯកឧត្តម ថង សាវុន អភិបាល នៃគណះអភិបាលខេត្ត លោក ឡោ សុខា ស្នងការខេត្ត លោក ហែម ប៊ុនណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មណ្ឌលគីរី និង ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានមេត្តាជួយទប់ស្កាត់ និងបង្រ្កាបករណីខាងលើនេះផងទាន  !បើពុំដូច្នេះទេព្រៃឈើនិងពិតជារលាយដោយសារក្រុមឈ្មួញដុសស្លែទាំងនេះជាក់ជាមិនខាន ៕

អង្គភាពយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង និងធ្វើសេចក្តីរាយការណ៍ជូនដល់ប្រមុខរដ្ឋាភិបាលដើម្បីលោកបានជ្រាប និងមានវិធានការណ៍ទប់ស្កាត់ និងបង្រ្កាបចំពោះភាពអសកម្មមួយចំនួនតូចសម្រាប់តែមន្រ្តីគ្រាប់ល្ពៅតែប៉ុណ្ណោះហើយនឹងរង់ចាំធ្វើការបកស្រាយក្នុងការចុះផ្សាយនូវអត្ថបទខាងលើនេះរៀងរាល់ម៉ោងធ្វើការគ្រប់ភាគីដែលពាក់ព័ន្ធ៕ វគ្គមួយ

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!