ខេត្តបាត់ដំបង៖ នៅថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំការស្នាក់ការច្រកចង្អៀត បានសហការជាមួយ សមត្ថកិច្ចប្រចាំការស្នាក់ការថ្មដា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(W.A) ប្រចាំស្នាក់ការល្បាតច្រកចង្អៀត បានចាប់ឃាត់រថយន្តដឹកឈើមួយគ្រឿង សុទ្ធតែប្រភេទមុខធំៗ នៅត្រង់ចំណុចភូមិសាស្រ្ត មុខស្នាក់ការច្រកចង្អៀត និយាមកា ០២៨៩១៦៩-១៣៨៨៨៩៤ ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
យោងតាមមន្ត្រីដែលចុះបង្ក្រាបបានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា រថយន្តដឹកឈើដែលត្រូវបានកម្លាំងឧទ្យានុរៈសហការបង្ក្រាបនោះ ជាប្រភេទរថយន្តសណ្ដោងធន់ធំម៉ាក(យីហ្វាន់ដាយ)ពណ៌ខៀវ កម្លាំង ៣១០ ពាក់ស្លាកលេខខាងមុខ(ត្បូងឃ្មុំ ៣A-៣៤០០ នឹងខាងក្រោយ(ព្រះសីហនុ ៤A-២៨.២៩.ដែលមានទិសដៅឆ្ពោះមកពីខេត្តពោធិ៍សាត់ និងបន្តដំណើរឆ្លងកាត់ស្នាក់ការរងច្រកចង្អៀត ហើយត្រូវកម្លាំងមន្រ្តីឧទ្យានុរក្សបានធ្វើការឃាត់តែម្ដង។
មន្ត្រីដ៏ដែលបានបន្តថា ក្រោយពីកម្លាំងបានឃាត់និងពិនិត្យឃើញមានបង្កប់ឈើជាប្រភេទឈើស្ពង់ ចំនួនន០៤សន្លឹក ដែលមានទំហំ÷
-0,30×1,30×5,00×1=1,95ម៉ែត្រគូប
-0,30×1,30×9,00×1=3,51ម៉ែត្រគូប
-0,30×1,50×9,00×1=4,05ម៉ែត្រគូប
-0,30×1,60×9,00×1=4,32ម៉ែត្រគូប។
សរុបមុខឈើទាំងអស់ស្មើរនឹង ១៣,៨៣ម៉ែត្រគូប។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាមរួមនិងរថយន្តមួយគ្រឿងយកមករក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត៕