ខេត្តមណ្ឌគីរី៖ ក្រោយពីស្ងប់ស្ងាត់មួយរយះរឿងក្រុមឈ្មួញរកសុីដឹកផល អនុផលព្រៃឈើ ថ្មីៗនេះប្រភពព័ត៌មានបានបែកធ្លាយបណ្ដើរៗហើយ មានមេខ្លោងធំៗ ជាអ្នករត់ការ សម្របសម្រួល មន្ត្រី នៅ តាមដងផ្លូវ ដើម្បីដឹកជញ្ជូនបទល្មើសព្រៃឈើឆ្លងដែនទៅលក់ នៅប្រទេសវៀតណាម ដោយគេស្គាល់ច្បាស់ថាមានអ្នកសារព័ត៌មានមួយរូប ជាអ្នករត់ការចាត់ចែងក្នុងការប្រព្រឹត្តបទល្មើសព្រៃឈើមួយនេះ។
ជាក់ស្ដែងកាលពីកន្លងទៅថ្មីៗនេះ ក្រុមអ្នកយកព័ត៌មានយើង បានជួបប្រទះឃើញឡានសាំយ៉ុងពណ៌.ស.ដែលមានផ្លាកលេខ ៦៦.៦៤. ដោយគេស្គាល់ច្បាស់ថាជាឡានរបស់មេឈ្មួញល្បីខ្លាំងឈ្មោះ ភារម្យ និងឈ្មោះ សុន ដឹកជញ្ជូនឈើប្រភេទ សុក្រំ ទាំងថ្ងៃទាំងយប់បានដោយរលូន ចេញពី ភូមិ ប៊ូស្រា ឆ្លងកាត់ភូមិស្រែអំពូម និងភូមិពូជ្រៃ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ដោយធ្វើការឆ្លងកាត់តាមក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ឆ្ពោះទៅស្រុកអូររាំង បន្តទៅស្រុកកែវសីម៉ា យ៉ាងរលូនដោយពុំមានមន្រ្តីជំនាញណាមួយហ៊ានក្អកនោះទេ ?។
បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថាដោយមានបុគ្គលម្នាក់ឈ្មោះ ចាន់ ថន ជាអ្នកសារព័ត៌មានប្រចាំនៅតំបន់នោះជាអ្នករត់ការ និងធ្វើការសម្របសម្រួល ក្នុងការបើកផ្លូវ ដឹកជញ្ជូនផលអនុផលព្រៃឈើ ទើបការរកសុីដឹកផលអនុផលព្រៃឈើខាងលើពីសំណាក់ឈ្មួញល្បីខ្លាំងឈ្មោះ ភារម្យ និងឈ្មោះ ស៊ុន ទៅបានដោយរលូនបែបនេះ។ តើលោក ចាន់ថន ធ្វើនេះខុសពីក្រមសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មានដែឬទេ?។
ចំណែកសមត្ថកិច្ចតាមដងផ្លូវនិង ជំនាញសង្ស័យត្រូវថ្នាំសណ្តំរអស់ហើយ ទើបមិនមានវិធានការទប់ស្កាត់ឬបង្ក្រាបទាល់តែសោះ បានជាបណ្តែតបណ្តោយឱ្យក្រុមឧក្រិដ្ឋកម្មព្រៃឈើរកសុីបានដោយរលូន។
ប្រជាពលរដ្ឋលើកឡើងថា ឱ្យសមត្ថកិច្ចនិងជំនាញបង្ក្រាបមិនកើត បើសមត្ថកិច្ចនិងជំនាញ ជាប់ត្រគៀកងាកមិនរួចដោយសារតែមានបុគ្គលម្នាក់ឈ្មោះ ចាន់ ថន ជាអ្នកសារព័ត៌មានប្រចាំនៅតំបន់នោះ បានរត់ការ ឱ្យមេឈ្មួញល្បីខ្លាំងឈ្មោះ ភារម្យ និងឈ្មោះ ស៊ុន នោះទៅហើយនឹង។ ទង្វើរខាងលើរបស់អ្នកសារព័ត៌មានធ្វើ សរបញ្ជាក់ឱ្យឃើញថា កំពុងតែកាងឱ្យមេឈ្មួញពេញទំហឹងហើយ។
សេចក្ដីរាយការណ៍អះអាងថា មានមេឈ្មួញល្បីខ្លាំងឈ្មោះ ភារម្យ និង ស៊ុន កំពុងសម្រុកដឹកជញ្ជូនឈើចេញពី ភូមិ ប៊ូស្រា ឆ្លងកាត់ភូមិស្រែអំពូម និងភូមិពូជ្រៃ ឃុំប៊ូស្រា ស្រុកពេជ្រាដា និងឆ្លងកាត់តាមក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ឆ្ពោះទៅស្រុកអូររាំង បន្តទៅស្រុកកែវសីម៉ា ឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមច្រកឡាប៉ាខេ និងច្រករបៀងផ្សេងៗយ៉ាងអនាធិបតេយ្យ។ ហើយបើតាមមតិរិះគន់ បានឲ្យដឹងថាលោក សារ ផល្លា មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកឡាប៉ាខេ ជាអ្នកមានសិទ្ធធំជាងគេក្នុងការ បើកបារ៉ាស់ឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមដោយរលូន ដែលគេសង្ស័យថា មានការប្រព្រឹត្តអំពើពុករលួយ មានលក្ខណៈជាប្រព័ន្ធ ជាមួយក្រុមឈ្មួញអ្នកមានលុយ និងមានអំណាច មានឥទ្ធិពល ពូកែខាងអន្តរាគមន៍បែកផ្សែង ហើយសមត្ថកិច្ចល្មមៗក្នុងខេត្តមណ្ឌលគិរី ភ័យខ្លាចមិនហ៊ានប៉ះពាល់ពួកគេឡើយ។
មតិរិះគន់ក្នុងន័យស្ថាបនា បានលើកឡើងថា ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បើមិនមានការពាក់ព័ន្ធ គួមានវិធានការបង្ក្រាបទាន់ពេលវេលា បើពុំនោះទេ ព្រៃឈើប្រឈមទៅនឹងការសេចក្តីវិនាស ជៀសមិនផុតឡើយ។
ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ បើទោះបីអង្គភាពសារព័ត៌មានយើង មិនទាន់អាចសុំការពន្យល់ណាមួយពីឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធផងដែរនោះ.? អង្គភាពសារព័ត៌មានយើងស្វាគមន៍រាល់ការបកស្រាយ ប្រសិនបើមានប្រតិកម្មណាមួយនោះ ដោយយោងច្បាប់ស្ដីពីរបបសារព័ត៌មាន សូមអរគុណ៕